Friday, March 06, 2020

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដាក់ចេញគោលដៅធំ២ ដើម្បីកសាងផែនការឈានទៅពង្រឹងកិច្ចការពារជាតិឱ្យកាន់តែរឹងមាំ និងគង់វង្ស

សៀមរាប៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងទ័ពជើងគោក ខេត្តសៀមរាប បានប្រារព្ធអង្គប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការទិសដៅបន្តឆ្នាំ២០២០ របស់យោធភូមិភាគទី៤ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប លោក នាយឧត្តមសេនីយ៏ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃខ.ភ.ម។
នៅក្នុងសុន្ទរកថាស្វាគមន៏ និងរបាយកាណ៍របស់យោធភូមិភាគទី៤ បានបង្ហាញពីការខិតខំប្រឹងប្រែងដឹកនាំបញ្ជារបស់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤ ក្នុងពង្រឹងប្រៀបការពារជាតិ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះដែរ យោធភូមិភាគទី៤ កងទ័ពជើងគោក ក្នុងឆ្នាំ២០១៩ កន្លងទៅ បានបំពេញភារកិច្ចរបស់ខ្លួន ដោយអនុវត្តន៏តាមបទបញ្ជារបស់មេបញ្ជាការកងទ័ពជើងគោក។ ក្រោមការដឹកនាំបញ្ជារបស់ មេបញ្ជាការយោធភូមិភាគទី៤ គ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី ៤ បានយកចិត្តទុកដា់ក់ពង្រឹងប្រៀបការពារជាតិ ការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រ និងខ្សែរបន្ទាត់ព្រំដែន ដែលយោធភូមិភាគទទួលខុសត្រូវ ដោយបានរក្សាទំនាក់ទំនងល្អជាមួយប្រទេសជាមិត្ត និងខិតខំដោះស្រាយបញ្ហាប្រឈម ដោយសន្តិវិធី ព្រមទាំងបានខិតខំកែទំរង់ការហ្វឹកហ្វឺន បង្កើនសមត្ថភាពកងទ័ព រៀនសូត្រអប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញជាប្រចាំ និងបានយកចិត្តទុកដាក់លើការងារសាងសង់ជំរំជំរកស្នាក់នៅអោយកងទ័ព និងចូលរួមសហការការពារសន្តិសុខ សុវត្ថភាព សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។
ជាកិច្ចចូលរួមក្នុងកំណែរទំរង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ដើម្បីពង្រឹងប្រៀបការពារជាតិ សហការណ៏ជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ដើម្បីអនុវត្តភូមិ ឃុំមានសុវត្ថិភាព ហ្វឹកហ្វឺនបំប៉នសមត្ថភាពកងទ័ពជាប្រចាំ ធានាគ្រប់គ្រងជូសជុលគ្រឿងបរិក្ខា ធានាបាននូវសុវត្ថិភាព និងរក្សាសាមគ្គីភាពផ្ទៃក្នុងល្អជានិច្ច ការពារ គោរពរដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ខិតខំពង្រឹងកសាងប្រៀបការពារជាតិ និងការពារបូរណភាពទឹកដី គ្រប់កងឯកភាពនិងកម្លាំងជំនាញបានសហការជិតស្និទ ជាមួយកម្លាំងបណ្តាប្រទេសជាប់ព្រំដែន ក្នុងការចូលរួមទប់ស្កាត់អោយបាននូវការឆ្លងដែនខុសច្បាប់ អំពើភេរវកម្ម ការជួញដូរគ្រឿងញឿនឆ្លងដែន និងបទល្មើសផ្សេងៗទៀត ដើម្បីបង្កគ្រប់លក្ខណៈដល់ការប្រកបមុខរបររកស៊ី ជូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ប្រកបដោយសុខដុមរមនា និងបានចូលរួមអភិវឌ្ឍន៏ប្រទេសជាតិ សម្រេចបានលទ្ធផលគួរអោយកត់សំគាល់ ទោះបីជួបការលំបាកខ្លះៗក៏ដោយ។ របាយការណ៏ក៏បានបញ្ជាក់ពីភារកិច្ច ទិសដៅត្រូវអនុវត្តន៏បន្តឆ្នាំ២០២០ ដែលត្រូវអនុវត្តន៏សម្រាប់បន្តផងដែរ។ អង្គប្រជុំក៏បានផ្តល់ការចូលរួមមតិពិភាក្សាលើកឡើង នូវបទពីសោធន៏នៃការបំពេញភារកិច្ចកន្លងមក ព្រមទាំងបានផ្តល់នូវអនុសាសន៏ថ្មីៗ សម្រាប់បន្តសម្រេចភារកិច្ច ឆ្នាំ២០២០ អោយអនុវត្តន៏ល្អបន្ថែមទៀត។
អញ្ជើញមានប្រសាសន៍បូកសរុបអង្គប្រជុំលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការទិសដៅបន្តការងារឆ្នាំ២០២០ របស់យោធភូមិភាគទី៤ នាឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពុះពារបំពេញភារកិច្ចក្នុងឆ្នាំ២០១៩ កន្លងមក ដែលនាយទាហាន នាយទាហាន និងពលទាហានគ្រប់កងឯកភាពចំណុះយោធភូមិភាគទី៤ ក៏ដូចជាបណ្ដាអង្គភាពចំណុះយោធភូមិភាគទី៤ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការការពារសុខ សន្តិភាព ស្ថេរភាព និងការចូលរួមចំណែក ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក៏ដូចជាការពង្រឹង កសាងអង្គភាពលើគ្រប់វិស័យ សម្រេចបានប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុក្ខដាក់ និងបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃខ.ភ.ម អង្គភាពសម្ព័ន្ធមេត្រីភាព និងអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងជួយដល់កងយោធពលខេមរភូមិន្ទ ក៏ដូចជាអង្គភាពចំណុះយោធភូមិភាគទី៤ អោយអនុវត្តន៏បានជោគជ័យ ក្នុងការបំពេញភារកិច្ច តាមបទបញ្ចារបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការការពារ សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយប្រទេសជាប់ព្រំដែនផងដែរ។ ក្រៅពីបានលើកឡើងនូវ សភាពការជាតិ និងអន្តរជាតិ ដែលមានការវិវត្តថ្មីៗ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ នាយទាហាន នាយទហានរង និងពលទាហានយោធភូមិភាគទី៤ ដែលបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព។
លោក បានផ្តល់គោលគំនិតរបស់កងទ័ពជើងគោកចំនួន២ ដោយផ្តោតទៅលើភារកិច្ចសំខាន់ៗ ដែលត្រូវបន្ត អនុវត្តរយៈពេលខ្លី និងរយៈពេលវែង ដែលក្នុងនោះរួមមាន៖ ការកសាង ហេដ្ឋារចនាសម្ព័ន្ធ គឺជាអ្វីដែលយើងមានបច្ចុប្បន្នយើងត្រូវគ្រប់គ្រងថែទាំ

អោយមានប្រសិទ្ធភាព នូវសំភារៈ គ្រឿងបំពាក់ប្រកបដោយប្រសិទ្ធភាព។ សម្រាប់រយៈពេលវែង គឺប្រភពទឹកប្រភពធនធានមនុស្ស និងប្រព័ន្ធការងារ គឺយើងត្រូវមានប្រព័ន្ធការងារមួយច្បាស់លាស់ ដើម្បីធានានូវចីរភាព និងប្រព័ន្ធការងារប្រកបដោយនិរន្តរភាព។ ក្នុងន័យនេះ លោក ហ៊ុន ម៉ាណែត បានស្នើរសុំដល់គ្រប់បណ្តាកងឯកភាព និងគ្រប់ជំនាញ ត្រូវមានការសហការ ត្រូវរៀបចំធ្វើផែនការ និងកសាងផែនការ ដើម្បីឈានទៅពង្រឹងប្រៀបការពារជាតិបានរឹងមាំ និងបានគង់វង្ស៕







No comments:

Post a Comment