Wednesday, September 11, 2019

សិក្ខាសាលាស្ដីពីការវិភាគបញ្ហាប្រឈមនិងកាលានុវត្តភាព នៃការគ្រប់គ្រងទេសន្តរប្រវេសន៍និងនគរូបនីយកម្ម

ក្រចេះ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ទួន ថវរៈ រដ្ឋលេខាធិការក្រសួងផែនការ លោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន លីណាត អភិបា លរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីបើកសិក្ខា សាលា ស្ដីពីការវិភាគបញ្ហាប្រឈមនិងកាលានុវត្តភាព នៃការគ្រប់គ្រងទេសន្តរប្រវេសន៍ និងនគរូបនីយកម្ម ក្នុងក្របខណ្ឌ័នៃការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ប្រកបដោយប្រសិទ្ធភាព ដោយអង្គសិក្ខាសាលានេះមានរយៈ ២ថ្ងៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពជុំវិញខេត្តក្រចេះ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តក្រចេះ។
លោក ប៉ែន លីណាត អភិបាលរងខេត្ត បានរាយការណ៍អំពើភូមិសាស្រ្តបច្ចុប្បន្នខេត្តក្រចេះមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យមានកំណើនសេដ្ឋកិច្ចកើនជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ទាប់មក លោករដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ដោយឈរលើទស្សនៈថា ប្រជាជនគឺជាមធ្យោបាយផងនិងជាគោលដៅចុងក្រោយនៃការអភិវឌ្ឍផង នោះជាដំណើរការនៃការអភិវឌ្ឍចាំបាច់ត្រូវមានលក្ខណៈបរិយាប័ន្ននិងត្រូវឈរលើមូលដ្ឋានមួយទូលំទូលាយ ឬលក្ខណះពិពិធកម្មជាងមុន សំដៅធានាឲ្យមាន កំណើ ន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាទិសស្លោករួមរបស់យុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុ ជា ហើយជាចុងក្រោយធ្វើឲ្យល្អប្រសើរឡើងនូវសុខុ មាលភាពនិង គុណភាពជីវិតរបស់ប្រជាជន និងដើម្បីឆ្លើយ តបទៅនឹង ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចមានសន្ទុះលឿនជាងមុន និងប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋលេខាធិការ បានបន្តថា គោលនយោបាយទាំង នេះ បានគិតគូរដល់ប្រជាជនវ័យក្មេង ដែលទើបឈានចូលវ័យធ្វើការងារដែលគួរផ្ដោតទៅលើ ១.ការទទួលបានការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងការទ ទួលខុសត្រូវបានការងារធ្វើ ២.សុខភាពនិងការថែទាំសុខ ភាព ពិសេសសុខភាពបន្តពូជនិងផែនការគ្រួសារ ៣. លំហូរទេសន្តរប្រវេសន៍ ពិសេសលំហូរពីទីជនបទមកទីប្រជុំជន និងមកកាន់រាជធានីភ្នំពេញដើម្បីស្វែងរកការងា និងក្នុងគោលបំណងផ្សេងៗទៀត ៤.ការបូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងការត្រៀម ខ្លួនរបស់ពួកគេសម្រាប់ការឈានចូលវ័យចាស់ដែលសកម្ម៕





No comments:

Post a Comment