Friday, July 12, 2019

ព្រឹកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥។ នេះបើយោងតាម Facebook ផ្លូវការរបស់ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
របៀបវារៈទាំងនោះមានដូចជា៖
១៖ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥។
២៖ សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
៣៖ សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៤៖ គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យបន្ថែម ៤គម្រោងអានុភាពសរុប ១៤០មេហ្គាវ៉ាត់។
៥៖ បញ្ហាផ្សេងៗ៕


No comments:

Post a Comment