Sunday, April 28, 2019

អភិបាលខេត្ត​សៀមរាប​ ជួបពិភាក្សាជាមួយក្រុមហ៊ុនចិនទាំង១៥ក្នុងខេត្តសៀមរាប

សៀមរាប​៖​ នៅថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមហ៊ុនចិនចំនួន១៥ ដែលកំពុងធ្វើវិនិយោគក្នុងខេត្តសៀមរាប ដឹកនាំដោយដឹកនាំដោយលោក Lu Yanwen ប្រធានក្រុមហ៊ុន យូណានគ្រុបខូអិលធីឌី ចូលជួបពិភាក្សានូវបញ្ហាមួយចំនួន ដែលធ្វើឲ្យមានការប៉ះពាល់ដល់ក្រុមហ៊ុនរបស់ខ្លួន ។
ក្នុងកិច្ចពិភាក្សានោះដែរលោក Lu Yanwen ក៏បានលើកនូវគោលបំណងមួយចំនួនរបស់ក្រុមហ៊ុនទាំង១៥ ដែលបានកំពុងធ្វើ អាជីវកម្មនៅខេត្តសៀមរាប ក្នុងវិស័យទេសចរណ៍ សុខាភិបាល និង ពាណិជ្ជកម្ម ។ ក្នុងនោះលោកក៏បានលើកផងដែរ ពីកិច្ចដំណើរការ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមទាំងការចូលរួមធ្វើការសម្អាតបរិស្ថាននៅតាមដងស្ទឹង ដងផ្លូវដោយបាន ធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំ និង ស្រុកសូទ្រនិគម ។

ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមហ៊ុនមួយចំនួនក៏បានលើកឡើងពីផលលំបាកក្នុងការធ្វើអាជីវកម្ម ចំពោះរាល់ផលិតផលមួយចំនួនដែលបានកំពុងធ្វើចរាចរណ៍ក្នុងខេត្តសៀមរាប មានលក្ខណៈក្លែងបនំ្ស ស្លាកយីហោ ដែលធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរនូវផលិតផលរបស់ក្រុមហ៊ុន ។ ចំពោះការងារសុខាភិបាលក៏បានលើកអំពីបញ្ហាការសុំនាំនូវ ឱសថតចូល សម្រាប់ព្យាបាលខ្យល់គរ និង ការលើកឡើងអំពីបញ្ហាកង្វះនូវថាមពលអគ្គិសនីផ្គត់ផ្គង់ របស់រោងមហោស្រពអាណាចក្រអង្គរ ព្រមទាំងមានការព្រួយបារម្ភចំពោះការថយចុះភ្ញៀវទេសចរណ៍នៅខេត្តសៀមរាប ក្នុងរយៈពេល៣ខែនេះ ។
លោក Lu Yanwen ក៏បានគូសបញ្ជាក់ថា ការមកបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា របស់បណ្តាក្រុមហ៊ុនចិន សំខាន់នៅខេត្តសៀមរាប ក្នុងការចូលរួមលើកិច្ចអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅកម្ពុជាឲ្យមានការរីកចម្រើន ហើយពួកគាត់ក៏បានកំពុងធ្វើការទាក់ទាញដល់អ្នកវិនិយោគចិន ចូលមកខេត្តសៀមរាប ដើមី្បធ្វើការសិក្សាអំពីវិស័យទេចរណ៍ និង កសិកម្មនៅខេត្តសៀមរាបផងដែរ ។
នាឱកាស​នោះលោក ទៀ សីហា ក៏បានធ្វើការថ្លែងនូវអំណរគុណ ចំពោះក្រុមហ៊ុនចិនទាំង១៥ ដែលបានចូលមកធ្វើការ វិនិយោគនៅខេត្តសៀមរាប ក៏ជាការចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ព្រមទាំងបង្កននូវការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ទៀតផង ។ កិច្ចការនេះក៏ប្រទេសយើងទាំងពីរ ឈរលើ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ក្នុងការឆ្ពោះទៅកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនវិស័យ សេដ្ឋកិច្ចនៅកម្ពុជា ។
លោក​អភិបាលខេត្ត ក៏បានបញ្ជាក់ថា រាប់បញ្ហាដែលគ្រប់បណ្តាក្រុមហ៊ុនចិន ដែលបានលើឡើងនៅក្នុងពេលនេះ អាជ្ញាធរខេត្ត នឹង ធ្វើការជម្រុញដល់មន្ទីរ អង្គភាពជំនាញ ចុះធ្វើការត្រួតពិនិត្យ ចំពោះរាល់ផលិតផលនានា ដែលបានកំពុងធ្វើ ចរាចរណ៍នៅក្នុងទីផ្សារនៅខេត្តសៀមរាប អំពីស្លាកសញ្ញា ក្រុមហ៊ុនផលិត ដែលជាចំណោទបញ្ហាដ៏ធំបំផុតចំពោះបញ្ហាសុខភាពរបស់ ប្រជាពលរដ្ឋ និង ភ្ញៀវអ្នកប្រើប្រាស់ ។
លោកក៏បានបន្តទៀតថា ចំពោះបញ្ហាការនាំចូលនូវឱសថព្យាបាល ខេត្តក៏សុំឲ្យក្រុមហ៊ុនមាន កិច្ចសហការជាមួយវិស័យជំនាញ អំពីការធ្វើបែបបទទៅតាមផ្លូវច្បាប់ ។ ឯកឧត្តមក៏បានជម្រាបដល់ក្រុមហ៊ុនចិនទាំងអស់ថា នាឆ្នាំនេះដោយប្រទេសកម្ពុជា ទទួលរងនូវអាកាសក្តៅខ្លាំង ដែលធ្វើឲ្យប៉ះពាល់បណ្តាស្រុកឃុំមួយចំនួន ហើយចំពោះថាមពលអគ្គិសនី ក៏កម្ពុជា បានជ្រាវពីបណ្តាប្រទេសជិតខាង ដែលបណ្តាលឲ្យយើងខ្វះនូវថាមពលអគ្គិសនីមិនគ្រប់គ្រាន់ នៅក្នុងរដូវប្រាំងនេះ ។ ម៉្យាងទៀតចំពោះរាល់ការលើកឡើងរបស់ក្រុមហ៊ុន ចំពោះការកំណត់តំបន់ដីអភិវឌ្ឍន៍ ដើមី្បជៀសវាងនូវការប៉ះពាល់សម្បត្តិរបស់រដ្ឋ ។ ដូច្នេះរាល់ការវិនិយោគទាំងឡាយរបស់ក្រុមហ៊ុន ក៏ត្រូវរួមសហការជាមួយអាជ្ញាធរខេត្ត ដោយខេត្តមានទីចាត់ការផែនការវិនិយោគ ដែលជាសេនាធិការរបស់ខេត្ត ដើមី្បកំណត់នូវទីតាំងច្បាស់លាស់ មិនឲ្យមានការប៉ះពាល់ដល់សម្បត្តិរបស់រដ្ឋ ឬ កម្មសិទ្ធរបស់ប្រជាពលរដ្ឋឡើយ។
លោក ទៀ សីហា ក៏បានធ្វើការសាទរផងដែរ ដែលប្រតិភូក្រុមហ៊ុនចិន នឹង បន្តជម្រុញដល់អ្នកវិនិយោគចិន ចូលមកធ្វើការសិក្សា ក្នុងវិស័យទេសចរណ៍ និង កសិកម្ម នៅខេត្តសៀមរាប គឺជាគោលដៅជម្រុញឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត កាន់តែមានការរីកចម្រើនទៀតផង ៕




No comments:

Post a Comment