Sunday, April 28, 2019

ពិធីបើកថវិកាបេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ចំនួន០៤គ្រួសារ

ពោធិ៍សាត់៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ប្រធាន ស.អ.កខេត្តពោធិ៍សាត់ បាន អញ្ជើញ ជាអធិបតី ក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបើក ថវិកាបេឡាមរណៈសង្គ្រោះ ស.អ.ក ជូនដល់គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ។ដោយមានការចូលរួមពីសំណាក់ លោក ចាប នាង អភិបាល នៃគណៈអភិបាលក្រុង ប្រធានកិត្តិយស ស.អ.ក ក្រុងពោធិ៍សាត់
ប្រធាន អនុប្រធាន ស.អ.ក(ក្រុងពោធិ៍សាត់ ស្រុកក្រគរ បាកាន វាលវែង)ក្រុមការងារ ស.អ.ក ថ្នាក់ខេត្ត ស្រុក/ក្រុង សាខាឃុំ/សង្កាត់ និងអាជ្ញាធរ មូលដ្ឋានសរុប ៣៩នាក់ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះរបស់ ស.អ.ក ចំនួន ១៦,០០០,០០០រៀល ព្រមទាំងអំណោយ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ស.អ.ក និងលោកស្រី ពេជ ចន្ទមុន្នី អង្ករចំនួន ៤០០គីឡូក្រាម និងមានអំណោយបន្ថែមរបស់ លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ប្រធានកិត្តិយស ស.អ.ក ខេត្តពោធិ៍សាត់ ថវិកា ២០០,០០០៛ និង អង្ករ១២០ គីឡូក្រាមយកទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនចំនួន ៤គ្រួសារ ក្នុង១គ្រួសារសពទទួលបានថវិកា ៤,០៥០,០០០រៀល និង អង្ករ១៣០គីឡូក្រាម
១.ឈ្មោះ ឱ យ៉ុម ដែលគ្រួសារពលី (លេខកូដ SA 03000825) ភេទ ស្រី បា នទទួលមរណៈភាព នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដោយរោគាពាធ នៅភូមិអូរបាក្រងក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ។
២.ឈ្មោះ វ៉ាន ឡូត ជាគ្រួសារពលី (លេខកូដSC 85000150 ) ភេទប្រុស បានទទួលមរណៈភាព ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដោយជរាពាធ នៅភូមិ ត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។
៣.ឈ្មោះ ប៉ិល ញន ជាគ្រួសារពលី (លេខកូដ SA 02000797 ) ភេទស្រី បានទទួលមរណៈភាព ថ្ងៃទី១៣ ខែ មេសា ឆ្នាំ២០១៩ ដោយជរាពាធ នៅភូមិថ្មី ឃុំស្វាយដូនកែវ ស្រុកបាកាន ។
៤.ឈ្មោះ ឃៀង សំអឿន ជាពិការយោធា (លេខកូដHA 85001904 ) ភេទប្រុស បានទទួលមរណៈភាព ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ដោយជរាពាធ នៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ។
ក្នុងឪកាសនោះលោកប្រធាន ស.អ.ក ខេត្ត បានសំណេះសំណាលចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងក្រុមការងារ អានលិខិតចូលរួមមរណៈទុក្ខរបស់ ស.អ.ក ខេត្តពោធិ៍សាត់ និងលិខិតរំលែកទុក្ខរបស់គណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ស្រុក និងឃុំផងដែរ ៕









No comments:

Post a Comment