Thursday, January 17, 2019

ពលរដ្ឋមានជីវិភាពខ្វះខាតចំនួន២៥០គ្រួសារ នៅភូមិកោះក្អែក ទទួលអំណោយមនុស្សធម៌ពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈប្រតិភូវៀតណាម

ពោធិ៍សាត់៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សហការជាមួយគណៈប្រតិភូសហព័ន្ធនារីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកស្រី ង្វៀន ធិហ៊រឡេ សមាជិកសហព័ន្ធនារីវៀតណាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន២៥០គ្រួសារ ដែលស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ជាមួយគ្នានោះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងដោយបានការអញ្ជើញចូលរួម ពីតំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី តំណាងរាស្ត្រខេត្តពោធិ៍សាត់ លោកអនុប្រធានគណបក្សខេត្ត លោកអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនររូប។
សូមបញ្ជាក់ថា អំណោយដែលលោកស្រី និងគណៈប្រតិភូនាំយកមកចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន១០គីឡូក្រាម នំ២ប្រអប់ និងថវិកាចំនួន១២០,០០០រៀល (ដប់ពីរម៉ឺនរៀល) ៕




No comments:

Post a Comment