Thursday, January 17, 2019

រាជរដ្ឋាភិបាលកម្ពុជា ណែនាំដល់ក្រសួងស្ថាប័នអាជ្ញាធរដែនដី ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋនៅរដូវប្រាំងឆ្នាំនេះ

យោងតាមសារាចរណ៍របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ ២០១៩ នេះ បានឲ្យដឹង ថា តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅដើមឆ្នាំ២០១៩នេះ កម្ពុជានឹងទទូលរងដោយប្រយោលពីឥទ្ធិពល បាតុភូត អែលនីណូ El Nino ។ ឥទ្ធិពលនៃបាតុភូតនេះ នឹងបង្កឲ្យធាតុ អាកាសនៅប្រទេសកម្ពុជានារដូវប្រាំងឆ្នាំនេះ ពិសេសក្នុងខែមេសា និងឧសភា ឆ្នាំ ២០១៩ មានសភាពក្ដៅហួតហែង សីតុណ្ហភាពអតិបរិមានៅ ពេលខ្លះ អាចឡើងដល់៤០ទៅ៤២អង្សា មានភ្លៀងកក់ខែតិច មានបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតមានឡើងច្រើន រដូវវស្សាមកដល់យឺតជាង បណ្ដាឆ្នាំកន្លងទៅ។ល។
យោងលើស្ថានភាពអាកាសធាតុ ដូចការព្យាករណ៍នោះ រាជរដ្ឋាភិបាលបាន ណែនាំ សម្រាប់ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩នេះ គឺអាចធ្វើ បានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រែប្រាំងលើកទី២បានទេ បើទោះ បីជាទឹកនៅតាមបណ្ដាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែល មានទឹកជាធម្មតាក៍ដោយគប្បីរក្សាទឹកទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ។
រាជរដ្ឋាភិបាល បានណែនាំ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ លំដាប់ ថ្នាក់ត្រូវចូលរួម ចាត់វិធានការ ថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់ សម្រាប់ តែការប្រើ ប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះ រហូតដល់មានភ្លៀងធ្លាក់ជា ធម្មតាឡើងវិញ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ជាដើម៕

No comments:

Post a Comment