Wednesday, January 16, 2019

ព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសនិងផ្តល់នីតិសម្បទាឡើងវិញចំពោះលោក គង់ គាំ និងលោក គង់ បូរ៉ា

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​លើក​លែង​ទោស ដោយបាន​ត្រាស់បង្គាប់ផ្តល់នីតិ​សម្បទា​ឡើងវិញ​ចំពោះ​សមាជិក​អតីត​គណបក្ស​សង្រ្គោះ​ជាតិពីររូប។
បុគ្គល​ទាំងពីររូបដែលត្រូវបានហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខៈ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល ហើយដែលត្រូវបានលើកលែងនៅពេលនេះគឺ៖
១- លោក គង់ គាំ ភេទប្រុស កើតថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៤១ និង
២- លោក គង់ បូរ៉ា ភេទប្រុស កើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៧៤៕






No comments:

Post a Comment