Friday, October 19, 2018

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ចូលរួមវេទិកាអា​ស៊ីប៉ាស៊ីហ្វិកលើកទី៦ ស្តីពីការបន្សុំានឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសហ្វីលីពីន

នៅថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន លោក ឯ វុឌ្ឍី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព បាននិងកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចំនួន១៤នាក់​ មកពីនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខា​ធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងស្ថាប័នពាក់ព័ន្ធចំនួន០៩រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកិច្ចការនារី ,ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងផែនការ, ក្រសួងអប់រំ យុវជននិងកីឡា , និងគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NCDD) ដែលកំពុងអនុវត្តគម្រោងវិនិយោគក្រោមកម្មវិធីយុទ្ធសាស្រ្ត សម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) និងគម្រោងការបញ្ជ្រាបភាពធន់នឹងអាកាសធាតុ ទៅក្នុងការរៀបចំផែនការអភិវឌ្ឍ ដោយមានការគាំទ្រថវិកាពីមូលនិធិវិនិយោគអាកាសធាតុតាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី ចូលរួមវេទិកាអាស៊ីប៉ាស៊ីហ្វិកលើកទី៦ ស្តីពីការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ដែលសហការរៀបចំដោយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) UNDP និងលេខាធិការដ្ឋាននៃអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីការប្រែ​ប្រួលអាកាសធាតុ (UNFCCC) វេទិកានោះផងដែរមានសមាជិកចូលរួមប្រមាណជាង១០០០នាក់ មកពីប្រទេសចំនួន៦០ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច​ និងតំបន់អាហ្រិ្វក។
វេទិកានេះផ្តោតជាសំខាន់លើការរៀនសូត្រ ពីការអនុវត្តសកម្មភាពឆ្ពោះទៅការអភិវឌ្ឍភាពធន់នឹងអាកាសធាតុសម្រាប់វិធីសាស្រ្តលើការអនុវត្តបន្ស៊ាំលើធម្មជាតិ មនុស្ស សេដ្ឋកិច្ច និងប្រព័ន្ធវិស្វកម្ម ជាពិសេសចែករំលែកចំ​ណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមកជុំវិញការរៀបចំគោលនយោបាយ និងការអនុវត្ត (រួមទាំងការច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីៗក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ) និងការគាំទ្រថវិកាសម្រាប់ការកសាងភាពធន់នឹងអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយ។

វេទិកានេះក៏ផ្តោតលើការរួមបញ្ចូលវិធីសាស្ត្រចុងក្រោយ ឧបករណ៍ ទិន្នន័យ និងព័ត៌មានសំខាន់ៗ សម្រាប់កំណត់ វាយតម្លៃ និងវិធានការ ដែលអាចអនុវត្តបានដើម្បីបញ្ជ្រាបការបន្សុំា និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយពីការ​ប្រែ​ប្រួលអាកាសធាតុ៕





No comments:

Post a Comment