Friday, October 19, 2018

ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍សប្តាហ៍ក្រោយ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២


ព្រឹទ្ធសភាកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីប្រជុំពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ដែលទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។
របៀបវារៈទាំង២នោះរួមមាន៖
ទី១- ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៤
ទី២- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការ សម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤ ៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភា ៖

No comments:

Post a Comment