Monday, August 20, 2018

រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បន្តផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ប្រជាពលរដ្ឋចំនួន ១០០ គ្រួសារទៀត បានទទួលទទួលអំណោយពីលោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ពេជ្រ ប៊ុនធិន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តក្រចេះ លោកយក់ ប៊ុណ្ណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចិត្របុរី អមដំណើរលោក ហឿ ស៊ីយ៉ែម អភិបាលរងខេត្តក្រចេះ រួមជាមួយ លោក លោកស្រី ជាក្រុមការងារ និងសប្បុរសជនផងដែរ កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
ក្នុងពីធីនេះ លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានលេីកឡេីងថា បញ្ហាទឹកជំនន់គឺបានចោទទៅលើបញ្ហាជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសុខភាពផងដែរ ដោយយល់ឃើញពីទុក្ខលំបាកទាំងនេះ ទើបរូបលោក រួមក្រុមការងារ និងសប្បុរសជន បាននាំយកនូវអំណោយមកចែកជូននាពេលនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ពូកគាត់ ។ ទោះបីជាអំណោយដែលផ្តល់ជូនពេលេនេះ វាមិនគ្រប់គ្រាន់ក្តី តែអាចជួយសម្រួល និងដោះស្រាយនូវភាពខ្វះខាត ទីទាល់បានមួយរយះពេលផងដែរ ដែលនេះបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះទុក្ខលំបាក ក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេង ជាពិសេសគ្រោះទឹកជំនន់តែម្តង ដែលត្រូវបានកាត់ផ្តល់នូវជីវភាពប្រចាំថ្ងៃ សុខភាព ខាតបងនូវទ្រព្យសម្បត្តិ និងផលដំណាំនានា ហើយសម្រាប់គ្រោះទឹកជំនន់នេះ មិនមែនតែប្រទេសកម្ពុជាយើងទេជាអ្នកទទួលរងគ្រោះ គឺនៅមានប្រទែសដទៃទៀតក៏ទទួលរងប៉ះពាល់ដូចគ្នាដែរ ។
នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការរង បានសំដែងនូវទឹកចិត្តអាណិតអាសូ ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែមានការព្រួយបារម្មណ៍ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ច្រកល្ហក ដោយជម្រុញ “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” និងបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពអោយបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន ត្រូវដេកក្នុងមុងជានិច្ច និងសូមជួយមើលថែទាំចាស់ជរានិងកូនតូចៗអោយបានល្អ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ ជាពិសេសចំពោះសត្វពស់ចឹកឬខាំ ហើយបើមានសមាជិកគ្រួសារបញ្ហារផ្នែសុខភាព ត្រូវឆាប់នាំអ្នកជំងឺទៅមណ្ឌលសុខភាព ។

គួរបញ្ជាក់ដែរថា អំណោយដែលចែកជូន មានចំនួន២លើក ទី១នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ និងទី២ថ្ងៃទី១៩ ខែសីហាកន្លងនេះ ដោយក្នុង១គ្រួសារទទួលបាន ៖ អង្ករ២០គ.ក្រ មី១កេស ត្រីខ៥កំប៉ុង ទឹកស៊ីអ៊ីវ២ដប ទឹកត្រី១ដប ទឹកសុទ្ធ១យួរ ក្រមា១និងអាវយឺត១ផងដែរ៕



No comments:

Post a Comment