Friday, July 20, 2018

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំក្រុមការងារ បន្តជួបសំណេះសំណាលជាមួយសមាជិកបក្ស៤ពាន់នាក់ នៅស្រុកកងមាស

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកងមាស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំងថ្នាក់ដឹកនាំគណបក្ស បានចុះជួប សំណេះសំណាលជាមួយសមាជិកបក្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណ៤០០០នាក់ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមបរិយាកាសយ៉ាងស្និតស្នាលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសកម្មជន អ្នកគាំទ្រនៅតាមមូលដ្ឋាន ដែលសបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សខ្លាំង និងធំជាងគេ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល០៦ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជំរុញឱ្យសមាជិក និងប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែសម្បូររុងរឿង និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើកគ្រប់វិស័យផងដែរ។

លោកបានលើកឡើងថា ចាប់តាំងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋររហូតដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះទីណាមានទុក្ខទីនោះមានថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាជានិច្ចផងដែរ ៕





No comments:

Post a Comment