Friday, April 06, 2018

ផ្ទះ​ទី​៦៤​ អំណោយ​​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ ត្រូវ​បាន​បន្ត​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​នៅខេត្ត​កំពង់ធំ

ខេត្ត​កំពង់​ធំ៖​ នៅ​ល្ងាច​ថ្ងៃ​ទី​០៥​ ខែមេសា​ ឆ្នាំ​២០១៨​ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្ត​កំពង់​ធំ​
បានបន្តដឹកនាំសហការីរួមជាមួយលោក អ៊ុត​ វណ្ណារ៉ា​ អភិបាល​ស្រុក​ប្រាសាទសំបូរ​ និង​អាជ្ញា​ធរ​ដែនដី​ ភូមិ​-ឃុំ​ បាន​ទៅប្រគល់ផ្ទះ​ថ្មី​មួយ​ខ្នង​ទៀត​ ដែល​មាន​ទំហំ​ ៤មx៦ម សាងសង់​ខ្ពស់​ពី​ដី​ ដំបូល​និង​ជញ្ជាំង​ស័ង្កសី​ រនាប​ក្តារ​ ដែល​ត្រូវ​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​ អស់​ទឹកប្រាក់​ចំនួន​៦,៣៧០,០០០​ រៀល​ (គិតទាំង​ថ្លៃ​ឈ្នួល​ជាងផង​)​ ដែដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​ ប្រគល់ជូន​អតីត​យុទ្ធ​ជន​ឈ្មោះ​ បុឹល​ បាន​ អាយុ​ ៥៣​ ឆ្នាំ​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៩០​ ក្នុង​អង្គភាព​វរសេនាតូចេលខ​៣០​ នៃយោធាខេត្តកំពង់ធំ​ មាន​ឋានៈ​ជា​មេបញ្ជាការ​កង​អនុសេនាតូច​ ។​
សូម​ជម្រាប​ផង​ដែរ​ថា​ លោកនាយចំណង់ បុឹល បាន​ បាន​ត្រូវ​របួស​នៅ​ក្នុង​ឆ្នាំ​១៩៩៤​ នៅ​សមរភូមិ​ តំបន់​អូរសាលា​ ច្រាំង​ក្រហម​ ។​ ក្រោយ​មក​បាន​ផ្លាស់​ប្ដូរ​អង្គភាព​ទៅនៅវរសេនាតូចលេខ​ ៣៦​ យោធា​ខេត្ត​កំពង់ធំ​ ឈរជើង​នៅតំបន់ឃុំ​ពពក​ អន្លង់​ក្រាញ់​ ក្នុងស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ រហូតដល់​ឆ្នាំ​១៩៩៦​ ។​ បច្ចុប្បន្នលោក បុឹល បាន​ មាន​ភរិយា​ឈ្មោះ​ សាក់​ គា​ អាយុ​៤៣ឆ្នាំ​ មាន​កូន​ចំនួន​ ៩នាក់​ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​រួចហើយ​ ។

ក្នុង​ពិធី​សំណេះសំណាល​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​ទៀត​នូវ​ អង្ករចំនួន ៥០ គ.ក្រ , មីយើង​ចំនួន​ ០២ កេស , ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ , ត្រី.ខ កំប៉ុង ០១ យួរ , មុងជ្រលក់ថ្នាំចំនួន ០២ និង​ថវិកា​ចំនួន​ ៣៧០,០០០​ រៀល​ ។​

លោក​ បុឹល បាន​ និង​ក្រុមគ្រួសារ​ ប្រជាពលរដ្ឋ​ និង​អាជ្ញា​ធរ​ដែនដី​ មាន​ក្តី​រំភើប​រីករាយ​ជា​ទី​បំផុត​ និង​សូម​គោរព​ថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​ការ​លំបាក​ខ្វះខាត​ ជូនអតីយុទ្ធជនយើងនៅគ្រប់ទីកន្លែង និង​សូមគោរព​គាំទ្រ​លោកជារៀងរហូត​ ៕





No comments:

Post a Comment