Tuesday, March 13, 2018

បច្ចុប្បន្ននេះ គឺជាពេលវេលាដែលត្រូវធ្វើសមាហរណកម្ម​កាន់តែជ្រៅរវាងអាស៊ាន និងអឺរ៉ុប

នៅឆ្នាំ ២០១៧ សហភាពអឺរ៉ុប (EU) និងអាស៊ាន បានប្រារព្ធខួប ៤០ ឆ្នាំ នៃទំ​នាក់​ទំ​នង​ការទូត ដោយ​ថា បញ្ហាពាណិជ្ជកម្មគឺជាវិស័យដ៏ចម្បងនៃទំនាក់ទំនងរបស់ពួក​គេ។ ក្នុងឋានៈជាប្រធានអាស៊ាន ប្រទេស​សិង្ហបុរីនៅឆ្នាំនេះ បានរៀបចំកិច្ចប្រជុំកំពូលពា​ណិជ្ជកម្ម អាស៊ាន-EU លើកទី៦  ដែលកិច្ចប្រជុំនេះ គាប់ជួនទៅនឹងកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៤ ដែលធ្វើឡើងពីថ្ងៃទី១ ដល់ ទី៣ ខែមីនា ឆ្នាំ ២០១៨ នេះ។

នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម អាស៊ាន-EU  សេចក្តីថ្លែងការណ៍បើកកម្មវិធីបានធ្វើឡើងដោយលោក Donald Kanak ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-EU, ឯកឧត្តម Francisco Fontan អគ្គ​រដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ាន និងឯកឧត្តម Lim Hng Kiang រដ្ឋមន្រ្តីឧស្សាហកម្ម និងពាណិជ្ជកម្មរបស់សិង្ហបុរី។ លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មរបស់ EU លោក Wilf Blackburn នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាបរង Prudential Singapore បានថ្លែងសុន្ទរ​កថា អំពីបញ្ហាសំ​ខាន់​ៗនៅក្នុងកិច្ចប្រជុំនេះ។

ភាគីទាំងអស់ បានផ្តោតលើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាង EU និងអាស៊ាន ដើម្បីឆ្លើយតបទៅនឹងភាពប្រឈមនៃបរិយាកាសពាណិជ្ជកម្មពិភព​លោក​។

លោកស្រី ​Cecilia Malmstrom បាននិយាយថា “ជាចុងក្រោយ គោលដៅគឺធ្វើការ​ងារ​ឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងតំបន់ និងតំបន់។ FTA រវាងតំបន់ និងតំបន់ នឹង​បើក​ចំហ​ទីផ្សារ​អាស៊ានបន្ថែមទៀត និងបង្កើតសក្តា​​នុ​ពល​កាន់តែខ្លាំង​សម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ក្នុងពេលបច្ចុប្បន្ន EU មានទំហំពាណិជ្ជកម្មជាមួយអាស៊ាន ប្រមាណជា ១៣,៥ ភាគរយ ដែលចំនួននេះ ធ្វើ​ឱ្យ EU ក្លាយ​ជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន។​ កិច្ចពិ​ភា​ក្សា FTA រវាងតំបន់ និង​តំបន់ ស្ថិតក្រោមកិច្ចប្រជុំប្រឹក្សាមួយ ដែលត្រូវបានគេរំពឹងទុកថា នឹងធ្វើឡើង​នៅឆ្នាំ ២០១៩ ដើម្បីពិភាក្សាលើបញ្ហាផ្សេងៗបន្ថែមទៀត។

ទន្ទឹមនឹងនោះដែរ EU បានស្ថាបនាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីជាមួយនឹងប្រទេសអាស៊ាននី​មួយ​ៗ​។ កន្លងមក កិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីទាំងនេះ គឺធ្វើឡើងជាមួយប្រទេស សិង្ហបុរី ថៃ វៀត​ណាម និងឥណ្ឌូនេស៊ី។ ការចរចាទ្វេ​ភាគី​រវាង EU និងសិង្ហបុរី បានផ្តួចផ្តើមឡើងនៅឆ្នាំ ២០១៤ ក៏ប៉ុន្តែ វាត្រូវបានពន្យា​ពេលវិញ ដោយ​សារបញ្ហាផ្លូវច្បាប់មួយចំនួន។ ការរៀបចំឯកសារផ្នែកច្បាប់នេះ ត្រូវ​បានគេរំ​ពឹង​ថា នឹងផ្ញើទៅកាន់ក្រុមប្រឹក្សាពាណិជ្ជកម្ម EU-ASEAN​និង​សភាអឺរ៉ុប ដើម្បីធ្វើការអនុ​ម័ត។

លោកស្រី Malstrom បាននិយាយថា “ប្រសិនបើអ្វីៗដំណើរការល្អ យើងសង្ឃឹម​ថា កិច្ចព្រមព្រៀងអាចនឹងចូលជាធរមាននៅចុងឆ្នាំនេះៗ។”

ការតភ្ជាប់ក៏ជាចំណុចចម្បងមួយនៃការពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល ដែលតាម​ទារឱ្យមានការពិ​ភា​ក្សាលើបញ្ហាគោលនយោបាយ និងបទបញ្ញត្តិផងដែរ។ ការ​អនុ​វត្តន៍ច្រកចេញចូលតែមួយរបស់អា​ស៊ានកន្លងមក គឺជាការអភិវឌ្ឍមួយ ដែល​សា​ទរដោយ​ភាគីទាំងអស់នៅក្នុងកិច្ចប្រជុំ។ សារៈ​សំ​ខាន់ជាមូលដ្ឋាន ការផ្តួចផ្តើម​របស់តំបន់បានអនុ​ញ្ញាតឱ្យមានការផ្លាស់ប្តូរឯកសារឆ្លងកាត់ព្រំដែនដោយ​ស្វ័យ​ប្រវត្តិរវាង កំពង់​ផែ និងអាកាសយាន្តដ្ឋាន ដែលនឹងសម្របសម្រួលផ្នែកពាណិជ្ជកម្មកាន់​តែប្រ​សើរឡើង​៕

ប្រភព៖ The Asean ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨


No comments:

Post a Comment