Tuesday, March 13, 2018

នាយឧត្តមសេនីយ៍ គន់ គីម៖ សម រង្ស៊ី ជាអ្នកនយោបាយបញ្ច្រាស់ទិសនាំគ្រោះសម្រាប់ជាតិ មាត់ស្អប់យួន តែលួចចាប់ដៃយួន

មណ្ឌលគិរី៖ ក្នុងពិធីប្រគល់មេដាយការពារជាតិ និងសំណេះសំណាលជាមួយអតីតយុទ្ធជននៅក្នុង ខេត្តមណ្ឌលគិរី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជន បានរិះគន់ និងវាយប្រហាររិះ គន់ខ្លាំងៗទៅការធ្វើនយោបាយរបស់ទណ្ឌិត សម រង្ស៊ី។ នាយឧត្តមសេនីយ៍ គន់ គីម បានហៅការធ្វើ នយោបាយស្អប់យួន តែលួចធ្វើការជាមួយយួន ហើយសន្យាកាត់ដីប្រគល់ឲ្យជនជាតិភាគតិចយួន គឺជានយោបាយដ៏ពិសពុល និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិកម្ពុជា។

នៅចំពោះមុខអតីតយុទ្ធជន ២៦៣នាក់ រួមនិងថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីជាច្រើនរូបទៀតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយដោយមិន បានតម្កល់ប្រយោជន៍ជាតិជាចម្បងនោះឡើយ ពោលគឺគេហ៊ានប្រើគ្រប់មធ្យោបាយទោះបីខ្មៅកខ្វក់ ពិសពុល ឬនាំគ្រោះសម្រាប់ជាតិ ក៏ហ៊ានលេងដែរឲ្យតែបានសម្រេចមហិច្ឆតាខ្លួន។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម បែបនេះ បានធ្វើឡើងបន្ទាប់ពីរូបលោកបានឃើញនូវកិច្ចព្រម ព្រៀងរបស់លោក សម រង្ស៊ី ជាមួយលោក កុក ស ជនជាតិភាគតិចវៀតណាម និងជាមេទ័ពយួនខាងត្បូង មួយរូប ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៣។ ក្នុងកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានអះអាងថា នឹងផ្តល់ដីចំនួន៤ខេត្តរួមមាន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ទៅឲ្យជនជាតិភាគតិចយួនគ្រប់គ្រង និងរស់នៅដោយសេរី។

ជាពិសេសនៅថ្ងៃនេះតែម្តងលោក សម រង្ស៊ី ក៏ត្រូវបានគេទម្លាយផងដែរថា កាលពីឆ្នាំ២០០៣-២០០៤ បានលួចជួបចរចាសម្ងាត់ជាមួយមេដឹកនាំវៀតណាម លោក ង្វៀន វ៉ាន់គឹម អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម និងមន្រ្តីការទូតជាន់ខ្ពស់របស់វៀតណាម នៅទីក្រុងហាណូយ។ បើតាមការទម្លាយការទៅជួបនាពេលនោះ គឺនិយាយលើកិច្ចការព្រំដែនរវាងកម្ពុជា-វៀតណាម។
«គេតែងតែនិយាយថា ស្អប់យួន មួយមាត់ក៏ស្អប់យួន តែលួចធ្វើការស្ងាត់ៗជាមួយយួន រហូតសន្យាកាត់ ដីឲ្យយួននៅពេលគេឈ្នះឆ្នោតទៀត។ នេះជានយោបាយមួយដ៏ខ្មៅកខ្វក់ និងពិសពុលជាទីបំផុត ជាពិសេស វាងាយនាំគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ជាតិយើង»។ នាយឧត្តមសេនីយ៍ គន់ គីម បញ្ជាក់។

កុក ស ត្រូវបានគេដឹងថា ជាមេទ័ពយួនខាងត្បូងមួយរូបក្នុងសម័យសង្គ្រាមវៀតណាម ហើយ កុក ស ក៏ជាសម្ព័ន្ធមិត្តនៃរបបសាធារណរដ្ឋខ្មែររបស់ លន់ នល់ ផងដែរ។ កុក ស ក៏បាន មកជួយទ័ពលន់ នល់ ដើម្បីច្បាំងជាមួយទ័ពខ្មែរក្រហមថែមទៀតផង។

នាយឧត្តមសេនីយ៍ គន់ គីម បានហៅការឃុបឃិតរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ គឺជាការធ្វើនយោបាយ មួយដូចទៅនឹងក្រុមក្បត់ជាតិសាធារណរដ្ឋខ្មែរផងដែរ។ ទីបំផុតទៅនយោបាយនេះហើយ ដែលនាំឲ្យជាតិ កម្ពុជាត្រូវអន្តរាយ។

តែទោះជាយ៉ាងណា នាយឧត្តមសេនីយ៍ គន់ គីម បានអះអាងថា ពុតត្បុតដ៏ពិសពុល និងអាក្រក់របស់ អ្នកនយោបាយបំផ្លាញជាតិទណ្ឌិត សម រង្ស៊ី ត្រូវបានរលាយក្រោមភាពឈ្លាវៃនៃការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយបានវាយបំបែកនូវចលនារបស់ពួកគេ។ នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ប្រសិនបើល្បិចកិច្ចកលនេះរកមិនឃើញ ហើយវាយកម្ចាយមិនទាន់ពេលវេលាទេ នោះភាពអន្តរាយ សម្រាប់ជាតិកម្ពុជានឹងកើតមានជាក់ជាមិនខាន។

ក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកបានធ្វើពលីកម្មសព្វបែបយ៉ាង សម្រាប់បុព្វហេតុជាតិមាតុភូមិនោះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទទូចដល់អតីតយុទ្ធជន រួមនិងជន រួមជាតិ ត្រូវតែរួមគ្នាប្រឆាំងជាមួយទង្វើនាំជាតិធ្លាក់ទៅរកភាពអន្តរាយរបស់ទណ្ឌិត សម រង្ស៊ី នេះ ៕






No comments:

Post a Comment