Wednesday, September 27, 2017

ស្ត្រីមេម៉ាយ ជនពិការ និងអ្នកជំងឺ ក្រីក្រ ០៣ គ្រួសារ ទទួល​បាន​អំ​ណោយ​មនុស្ស​ធម៌ពី​កាក​បាទ​ក្រហម​ខេត្ត​រតនគិរី

រតនគិរី៖ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិសាខា ដឹកនាំដោយ លោក ឌឹម ណាត នាយកសាខា កាកបាទក្រហមខេត្តរតនគិរី រួមដំណើរដោយក្រុមការងារ កាកបាទក្រហមសង្កាត់ឡាបានសៀក និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌ ចែកជូនដល់ ប្រជាពលរដ្ឋជាស្ត្រីមេម៉ាយ ជនពិការ និងអ្នកជំងឺ ក្រីក្រ ០៣ គ្រួសារ (ស្ថិតនៅភូមិថ្មី ១ គ្រួសារ ភូមិអូរមៀត ១ គ្រួសារ ក្នុងសង្កាត់ឡាបានសៀក និងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ០១ គ្រួសារ)។

ក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និង លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែគិតគូរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ជានិច្ច ស្របតាមប្រធានបទ « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

អំណោយដែលបានផ្ដល់ជូនក្នុង១ គ្រួសារទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង ១ ភួយ១ សារុង ១ ក្រមា១ ទឹកដោះគោឆៅសម្រាប់អ្នកជំងឺ ២យួរ និងថវិកា មួយចំនួនផងដែរ៕







No comments:

Post a Comment