Wednesday, September 27, 2017

ចាប់ពីថ្ងៃទី០១ ខែតុលា តទៅ ការឆ្លងកាត់ស្ពានជ្រោយចង្វារចាស់នឹងត្រូវបិទ​បណ្តោះ​អាសន្ន ដើម្បីធ្វើការ​ជួស​ជុល​ឡើង​វិញ

អង្គការ JICA របស់ជប៉ុន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ បានប្រកាសជាថ្មីម្ដងទៀតថា ការឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារចាស់) នឹងត្រូវបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីធ្វើការជួសជុលស្តារទ្បើងវិញ។

គម្រោងជួសជុលស្តារទ្បើងវិញនេះ ត្រូវបានគាំទ្រដោយហិរញ្ញប្បទានឥត សំណងរបស់រដ្ឋាភិបាលជប៉ុន ក្នុងទឹកប្រាក់ចំនួន ៣,៣៤៣ (បីពាន់បីរយសែសិបបី) លានយ៉េន ប្រមាណជា ៣៣ (សាមសិបបី) លានដុល្លារអាមេរិក។ ការជួសជុលស្តារទ្បើងវិញនៃស្ពាននេះ នឹងប្រើរយៈពេលប្រមាណជា (២១ខែ) រហូតដល់ ខែមិថុនា ឆ្នាំ២០១៩៕



No comments:

Post a Comment