Wednesday, September 27, 2017

នៅព្រឹកថ្ងៃនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅផ្លូវ៦០ម៉ែត្រ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកម្មករ កម្មការិនីចំនួនសរុបជាង១៣០០០នាក់ មកពីរោងចក្រចំនួន១៧ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងដាក់ចេញនូវយុទ្ធនាការចុះជួបសួរសុខទុក្ខកម្មករនៅតាមរោងចក្រ នៅទូទាំងប្រទេស ដោយកំណត់យកថ្ងៃពុធ ជួបកម្មករ តាមរោងចក្រ និងកំណត់យកថ្ងៃអាទិត្យ ដើម្បីជួបកម្មករ នៅកោះពេជ្រ៕






No comments:

Post a Comment