Wednesday, June 21, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យដើរឃោសនាបោះឆ្នោតដើម្បី សង្រ្គោះជាតិនោះឡើយ

នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា សម័យនេះ មិនមែនជាសម័យដើរឃោសនាបោះឆ្នោតដើម្បី សង្រ្គោះជាតិនោះឡើយ។ លោក បានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញជាអធិប តីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅសាលាបឋម​សិក្សាកោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ត្បូងឃ្មុំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម័យនេះមិនមែនជាសម័យដែលអាចដើរ ឃោសនាបោះឆ្នោតដោយប្រើពាក្យថាសង្រ្គោះជាតិនោះឡើយ។ សព្វថ្ងៃនេះ មានសិទ្ធិសេរីភាព មានបក្សនយោបាយច្រើន មានការអភិវឌ្ឍលើគ្រប់វិស័យ។ បើវាស្រួលដូចសព្វថ្ងៃ មានអ្វីត្រូវប្រើពាក្យសង្រ្គោះជាតិដូចសម័យប៉ុល ពត។ ពាក្យសង្រ្គោះជាតិបច្ចុប្បន្នគឺមិនត្រូវន័យនៃសភាពការណ៍ប្រទេសនេះទេ សង្រ្គោះជាតិជារបស់ផ្តាច់មុខរបស់ប្រជាជនកម្ពុជា៕









No comments:

Post a Comment