Friday, March 17, 2017

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកលោកឧបនាយករដ្ឋមន្រ្តី សុខ អាន គឺជាឥស្សរជនមួយរូប

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីគឺជាឥស្សរជនមួយរូបដែលមាន គុណបំណាច់ធំធេងចំពោះជាតិមាតុភូមិ។
នៅក្នុងសារលិខិតរំលែកទុក្ខដែលសរសេរដោយផ្ទាល់ដៃនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «យើងនៅចងចាំមិនភ្លេចឡើយនូវអនុស្សាវរីយ៍ដែលសម្តេចវិបុលបញ្ញា សុខ អាន បានឆ្លងកាត់ជាមួយយើងជាង ៣៨ឆ្នាំ ក្នុងបុព្វហេតុបម្រើជាតិ សាសនា និងព្រះមហាក្សត្រនៅពេលដែលសម្តេច នៅមានជីវិត»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់នៅក្នុងលិខិតថា សកម្មភាព ស្នាដៃ និងគុណបំណាច់ទាំងឡាយ របស់លោកឧបនា​យករដ្ឋមន្រ្តី សុខ អាន នឹងត្រូវចងក្រងទុកនៅក្នុងចិត្ត ដែលនឹងត្រូវបានចរឹកទុកនៅក្នុងទំព័រប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាយើង។

សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី សុខ អាន បានទទួលមរណភាពនៅវេលាម៉ោង៦និង ៣២នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅក្រុងប៉េកាំង ប្រទេសចិន ដោយ រោគាពាធ ក្នុងជន្មាយុ៦៦ឆ្នាំ ហើយភ្លាមៗនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើត គណៈកម្មការមួយដើម្បីរៀបចំបុណ្យសព ដែលគណៈកម្មការនេះមានឯកឧត្តមឧបនាយករដ្ឋ មន្រ្តី ប៊ិន ឈិន ជាប្រធាន និងសម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕















No comments:

Post a Comment