Tuesday, October 11, 2016

សាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅលោក សម រង្ស៊ី មកសាកសួរជុំវិញករណីញុះញង់ បង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដោយធ្វើការកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរជុំវិញករណីញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
នៅក្នុងដីការបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា សូមអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១
ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ។
មន្រ្តីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១១ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមមន្រ្តីនគរបាលយុត្តិធម៌បានយកដីកានេះ ទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៅទីនោះគឺ លោក ហូ វ៉ាន់ បានពិនិត្យមើល ប៉ុន្តែមិនទទួលយក ហើយនិយាយថា ទុកឲ្យមេធាវីជាអ្នកទទួល។
មន្រ្តីតុលាការបានបញ្ជាក់ថា ការចេញដីកាកោះហៅ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងតាមរបាយការណ៍របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ៕
ប្រភព៖ Fresh News




No comments:

Post a Comment