Monday, September 05, 2016

សង្គ្រោះជាតិចង់រកកិច្ចព្រមព្រៀង ២៣តុលា ជួយសមរង្ស៊ី

មន្ត្រីជាន់​ខ្ពស់គណ​បក្សស​ង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បាន​ថ្លែងនៅ​ថ្ងៃនេះថា គណ​បក្ស​សង្គ្រោះ​ជាតិគ្រោង​នឹងប្តឹង​ទៅបរទេស ដើម្បី​ជួយ​រកការ​វិលត្រឡប់​មកវិញ របស់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ។មន្ត្រីអ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ត្រូវ​បានគេ​ដកស្រង់​ប្រសាសន៍ ដែល​ថ្លែងចំអក​ទៅវិញថា សម្តី​របស់មន្ត្រី​គណបក្ស​សង្គ្រោះជាតិ បានបង្ហា​ញពីសមត្ថ​ភាព ដែល​មិនយល់ដឹង​អំពីកិច្ច​ការទាំង​ឡាយនេះ ។ សូមជំ​រាបថា វេលា​ព្រឹកថ្ងៃទី២ ខែកញ្ញានេះ មន្ត្រី​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថា ក្នុងការដោះ​ស្រាយស្ថាន​ភាពបច្ចុប្បន្ន គណបក្ស​សង្គ្រោះជាតិ នឹងដាក់​ញត្តិទៅ​កាន់ប្រទេស​ហត្ថលេខី នៃកិច្ចព្រម​ព្រៀងទីក្រុង​ប៉ារីស ដើម្បីបើក​ផ្លូវឲ្យថ្នាក់​ដឹកនាំទាំង ២រូប ធ្វើនយោ​បាយដោយ​បើកចំហរ ។ អ្នកនាំ​ពាក្យគ​ណបក្ស​ប្រជាជ​នកម្ពុជា លោក សុ​ខ ឥសាន បាន​ចាត់ទុកថា​ គម្រោង​ដាក់ញត្តិរប​ស់គណ​បក្សស​ង្រ្គោះជាតិ ស្វែង​រកការ​អន្តរា គមន៍ ពីប្រទេ​សហត្ថ​លេខីនៃកិ​ច្ចព្រមព្រៀ​ងក្រុ​ងបារីស ដើ​ម្បីជួយ​ដល់មេដឹ​កនាំរបស់ខ្លួ​ននោះ គឺជារឿ​ងអស់ សំណើ​ចបំផុត ។ លោ​កថាប្រទេ​សទាំង​នោះ មិន​មានស​មត្ថកិច្ចក្នុ​ងការលូ​កលាន់ ដល់​កិច្ចការ​ផ្ទៃក្នុងរប​ស់ប្រទេ​សកម្ពុជា​នោះទេ ។ មន្ត្រីអ្ន​កនាំពា​ក្យគណ​បក្សប្រជា​ជនកម្ពុជា ដដែ​លបានពន្យ​ល់វិញថា គេអ្វី​ដែលទាក់​ទងនឹង​កិច្ចព្រ​មព្រៀង​នេះ គឺនៅ​ពេលណា​ដែលមានកា​ររំលោភ ដល់​អធិបតេ​យ្យភាព ឯករាជភា​ព និងបូរណ​ភាពទឹកដី​ ពីខាង​ក្រៅមក ដែ​លធ្វើឱ្យ​ប៉ះពាល់ដល់​បូរណ​ភាពទឹកដី និង​ឯករាជភាពរ​បស់កម្ពុជា ដែល​ជារដ្ឋមិនអា​ចបំបែ​កបាន ។

លោក សុខ ឥ​សាន បានដា​ក់សំណូរ​មកវិញ តើ​ឥឡូវមា​ននរណាមក​ឈ្លានពា​នកម្ពុជាតើមា​ននរណាម​ករំ​លោ​ភ​កម្ពុជា ដូច្នេះ​មិនអាចមា​នករណីហ្នឹង​កើតឡើងទេ ។ លោ​កនិយាយ​ថា ការនិយា​យនោះ​គឺខុសទិ​សដៅ និងក៏មិ​នត្រូវនឹងស​មត្ថកិច្ចនៃ​កិច្ចព្រមព្រៀ​ងក្រុង​បារីសដែរ ។


No comments:

Post a Comment