Friday, August 19, 2016

ឯកឧត្ដម សាយ សំអាល់ បានអនុញ្ញាតឱ្យលោក Roland Bala អគ្គនាយកក្រុមហ៊ុន Cambodia Brewery Limited ចូលជួបសម្ដែងការគួរសម

 កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Roland Bala អគ្គនាយកក្រុមហ៊ុន Cambodia Brewery Limited ដែលជាផ្នែកមួយនៃក្រុមហ៊ុន Heineken International ចូលជួបសម្ដែងការគួរសម និងជម្រាបជូនអំពីផែនការសកម្មភាពនានារបស់ក្រុមហ៊ុន ក្នុងការរួមចំណែកដល់ការងារបរិស្ថានបរិស្ថាន ដែលផ្តោតជាចម្បងលើការការពារធនធានទឹក ការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ការប្រើប្រាស់ធនធាននានាឲ្យមាននិរន្តរភាព ការលើកកម្ពស់សុខភាពនិងសុវត្ថិភាព និងការអភិវឌ្ឍសហគមន៍ ដើម្បីធានាបាននូវការអភិវឌ្ឍដោយចីរភាព។ 
ឯកឧត្ដម សាយ សំអាល់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ក្រុមហ៊ុន ដែលមានលក្ខណៈមេត្រីភាពបរិស្ថាន។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ស្លាកសញ្ញាបរិស្ថានស្អាតនិងបៃតង សម្រាប់ការវាយតម្លៃគុណភាពបរិស្ថានរាល់ការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ពីសំណាក់គ្រឹះស្ថានសាធារណៈ វិស័យឯកជន និងបុគ្គលដែលមានស្នាដៃក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព៕



No comments:

Post a Comment