Monday, February 01, 2016

ក្រសួង​ការងារ និងក្រសួង​អប់រំ កំពុង​ប្រឹងប្រែង​តម្រង់ទិស សិស្សវិទ្យា​ល័យឲ្យចាប់​ជំនាញ​សិក្សា ចំតម្រូវការ​ទីផ្សារការ​ងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានចាត់មន្ត្រីជំនាញចុះ តម្រង់ទិសវិជ្ជជីវដល់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី ចំនួន៣៤វិទ្យាល័យ ដែលគ្រោងនឹងមានសិស្សចំនួន ៧៨០០នាក់ ចូលរួម។
គោលបំណងនៃការចុះ ទៅតម្រង់ទិសនៅតាមវិទ្យាល័យនេះ គឺដើម្បីឲ្យសិស្សានុសិស្ស បានដឹងអំពីស្ថានភាពការងារបច្ចុប្បន្ន និងទៅអនាគត ដែលស្ថានភាពសិក្សារបស់សិស្សនិស្សិតនៅថ្នាក់ឧត្តមសិក្សា នៅផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងតម្រង់ទិសដល់ពួកគាត់ថា តើគួររៀនជំនាញណាមួយ ឲ្យត្រូវតាមការងារទីផ្សារ និងចំណងចំណូលចិត្តរបស់ខ្លួន ជៀសវាងការចំណាយវេលា និងថវិកា ហើយពិបាករកការងារធ្វើទៀត។
បច្ចុប្បន្ននេះនិស្សិតភាគច្រើន ចូលចិត្តរៀនខាងផ្នែក ពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ធនាគារ ទីផ្សារ គ្រប់គ្រងជាដើម ដែលទីផ្សារការងារត្រូវការត្រូវការតិចតួច ប៉ុន្តែផ្នែកបច្ចេកទេស វិញ គឺទីផ្សារការងារត្រូវការច្រើន តែពួកគាត់ចូលរៀន ក្នុងផ្នែកនេះតិចតូចនៅឡើយ។

បញ្ជាក់ឲ្យដែរថា រហូតមកដល់ពេលនេះ ក្រុមការងារក្រសួងទាំងពីរ បានចុះផ្សព្វផ្សាយអប់រំនូវវិទ្យាល័យចំនួន ១៣ រួចហើយ ដែលមានសិស្សចូលរួមប្រមាណ ៣ពាន់នាក់ នៅសល់វិទ្យាល័យមួយចំនួនទៀត ក្រុមការងារក្រសួងទាំងពីរ ក៏កំពុងធ្វើការផ្សព្វផ្សាយអប់រំបន្ត។ នៅក្នុងការចុះអប់រំតាមវិទ្យាល័យទាំងនោះ សិក្សានុសិស្ស បានចោទសួរសំណួរទៅកាន់មន្ត្រី ប្រកបដោយក្ដីយកចិត្តទុកដាក់ ព្រោះពួកគេយល់ឃើញថា នេះជាប្រយោជន៍សម្រាប់អនាគតរបស់ពួកគេ៕






No comments:

Post a Comment