Tuesday, September 08, 2015

ICCព្រៈវិហារបើកកិច្ចកិច្ចប្រជុំបច្ចេកទេសលើកទី១ ដើម្បីកិច្ចគាំពារអភិរក្ស និងការលើកតម្លៃប្រាសាទព្រៈវិហារ

គណៈកម្មធិការ​សម្របស​ម្រួលអន្ដរជាតិ ​ដើម្បីកិច្ចគាំ​ពារអភិរក្ស ​និងអភិវឌ្ឍន៍​ប្រាសាទព្រៈវិហារ ​ ដែលហៅ​កាត់ថា ​( ICC)ព្រៈវិហារ ​បានបើកសម័យ​ប្រជុំពេញ​អង្គបច្ចេកទេស​លើកទី១ របស់ខ្លួន​ បន្ទាប់ពី​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិមួយនេះ ត្រូ​វបានបង្កើត​ឡើងកាលពីខែធ្នូ ​ឆ្នាំ២០១៤​កន្លងមក។ ​

កិច្ចប្រជុំ​បច្ចេកទេស​លើកទី ​១ ដែលដឹក​នាំដោយ​សហប្រធាន​ប្រទេសចិន​ និងប្រទេសឥណ្ឌា ​ បានបា្ររព្ធ​ធ្វើឡើង ​នៅសាលសន្និសីទ​របស់អាជ្ញាធ​រជាតិអប្សរា​រយៈពេល​មួយថ្ងៃក្រោមវត្តមាន ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ ឧបនាយករ​ដ្ឋមន្រ្ដី និ​ងជាប្រធាន​យូណេស្កូកម្ពុជា ​និងឯកឧត្តម​ ហាវ ពីង​ ប្រធាននៃម​ហាសន្និបាត​អង្គការយូ​ណេស្កូ ។​

តាមរបាយការ​ណ៍របស់ឯក​ឧត្តម គឹម ​សេតារា ​អគ្គនាយកអា​ជ្ញាធរជាតិព្រះវិហារ​បានអោយដឹងថា ​ក្រោយពីបាន​ដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ទៅក្នុងបញ្ជី​បេតិកភណ្ឌពិភ​ពលោក និង​ក្រោយពីការ​បង្កើតគណៈកម្មា​ធិការសម្រប​សម្រួលអន្តរជាតិ​ដែលហៅកាត់ថា ​(ICC) កាលពីខែ​កក្កដា ​ឆ្នាំ២០០៨​ សម្រាប់ការងា​រគ្រប់គ្រង ​និងអភិរក្សរបស់​អាជ្ញាធរ​ ក្នុងតំបន់ព្រះវិហារ​ លើផ្ទៃដីប្រមាណ៤​ម៉ឺន ៨ពាន់១៨ ​ហិកតា ​ក្នុងនោះបែងចែក​ជា៤តំបន់ ​រួមមាន តំបន់ប្រាសាទ​ តំបន់អភិរក្ស ​តំបន់អភិវឌ្ឍន៏ ​ប្រកបដោយចិរភាព​និងតំបន់ស​ហគមន៏អភិវឌ្ឍន៏។ ​ដូច្នេះការងារ​របស់អាជ្ញាធរ​ជាតិព្រះវិហារ ​សហការជាមួយ​គណៈកម្មាធិការសម្រប​សម្រួលអន្តរជាតិ ​(ICC) និងអង្កការ ​យូណេស្កូ ​បានដំណើរការប្រ​កបដោយតម្លាភាព​និងគតិយុត្ត​ដើម្បីធ្វើយ៉ាងណា​អោយមានការ​អភិរក្សនិង​អភិវឌ្ឍន៏នៃតំ​បន់ទាំងមូល។​

 អ្វីដែលជាសមិទ្ធផល​ដែលអាជ្ញាធរ​ជាតិព្រះវិហារ​បានអនុវត្តន៏​កន្លងមក ​ដោយបានធ្វើការជួសជុលកាំ​ជណ្ដើរផ្នែក​ខាងកើតនៃ​ប្រាសាទដើម្បីស​ម្រួលដល់ធ្វើ​ដំណើរឡើង​ទៅកាន់ប្រាសាទ ​ការកសាងរាល់​ហេដ្ឋារចនា​សម្ព័ន្ធនានា​ក្នុងតំបន់ ​ក៏ដូចជានៅតា​មបណ្ដាស​ហគមន៏មួយចំនួន​ដោយមានជួយ​គាំទ្រពីរាជរដ្ឋាភិបាល​ដែល មានសម្ដេចអ​គ្គមហាសេនា​បតីតេជោហ៊ុន ​សែន ជាប្រមុខ​ដឹកនាំព្រមទាំង​មានការ​សហការជាមួ​យបណ្ដាអង្គការ​ដៃគូរអភិវឌ្ឍន៏នានាទ​ន្ទឹមនេះដែលក៏​មានការជួសជុល ​តំបន់បារាយរ​ណ៍ចំនួន២កន្លែង ​គឺបារាយរណ៍ខាងលិច​ និងបារាយរណ៍ខាងកើត ​និងហេដ្ឋារ ​ចនាសម្ព័ន្ធ​ជាច្រើន ​កន្លែងទៀតផង។​
ឯកឧត្តមប​ណ្ឌិតសភាចារ្យ ​សុខ អាន​ មានប្រសាសន៏ថា៖ ​ការលេចរូបរាង​នៃគណៈកម្មាធិការនេះឡើង​ដោយសារតែមា​នការគាំទ្រ​ដ៏មានប្រសិទ្ធិភាព ​ពីប្រទេសចិន ​និងប្រទេសឥណ្ឌា  ​និងបណ្តាប្រទេសជាច្រើ​នទៀតដូចជា​ប្រទេសបារាំង ​និង ប្រទេស​ជប៉ុន។ ​សហប្រធានទាំងពីររូប​ សុទ្ធតែបាន​បង្ហាញពីការ​ប្តេជ្ញាចិត្ត ​ ក្នុងការបំពេញកាត​ព្វកិច្ចដើម្បីបុព្វហេតុចូ​លរួម ជួយ​លើការងារអភិវឌ្ឍន៏ ​និងអភិរក្ស​  សម្បត្តិបេតិក​ភណ្ឌវប្បធម៌​ដ៏ល្បីល្បាញនេះឲ្យ​បានប្រសើ ​តាមរយៈការ​ខិតខំជំនះនូ​វឧបសគ្គ​ទាំងឡាយ ​ក៏ដូចជាការ​ខិតខំរិះរកដំណោះស្រាយ​ចំពោះបញ្ហា​ប្រឈមនានា ​ក្នុងការរួម​គ្នាគៀងគរ​ប្រភពថវិកា ​និងបច្ចេកទេស​ ដើម្បីរៀប​ចំផែនការគ្រប់​គ្រងថែរក្សាកា​រពារឲ្យមាន​និរន្តរភាព​។


សូមបញ្ជាក់ថា​ កិច្ចប្រជុំប​ច្ចេកទេសលើ​កទី២របស់​គណៈកម្មាធិការ​សម្របសម្រួលអ​ន្ដរជាតិដើម្បីកិ​ច្ចគាំពារអភិរក្ស ​និងការលើក​តម្លៃប្រាសាទ​ព្រៈវិហារ ​ICC ព្រៈវិហារ ​និងប្រព្រឹត្តទៅម្ដងទៀត​ នៅខែមិថុនា ​ឆ្នាំ២០១៦​ និងកិច្ចប្រ​ជុំគណៈ ​កម្មាការសម្រប​សម្រួលអន្តរ​ជាតិដើម្បីអភិរក្ស​និងអភិវឌ្ឍន៏ ​ICC ព្រះវិហារ​ តំបន់ប្រាសាទព្រះ​វិហារ ​និងបើកកិច្ច​ប្រជុំពេញអង្គរបស់ខ្លួ​នក្នុងខែធ្នូ​ឆ្នាំ២០១៦៕​






No comments:

Post a Comment