Friday, September 04, 2015

មហាសន្និបាតសភាអាស៊ានលើកទី៣៦នេះប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ការជំរុញសហគមន៍អាស៊ាន ដោយយកប្រជាពលរដ្ឋជាស្នូល ដើម្បីទទួលបានកំណើនគ្រប់ៗគ្នា»

អន្តរ​សភាអាស៊ាន ដែលហៅកាត់ថា AIPA ត្រូវ​បាន​បង្កើត​ឡើង​នា​ដើម​ទសវត្ស​រ៍​ឆ្នាំ​១៩៧០ ដែល​ឆ្នាំ​២០១៥​នេះ​ប្រទេស​ម៉ាឡេស៊ី​ ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​មហា​សន្និបាត​អន្តរជាតិ​សភា​អាស៊ាន លើក​ទី​៣៦​ ហើយ​ការ​ប្រារព្ធ​ក្នុង​ឆ្នាំ​នេះ​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ ការ​ជំរុញ​សហគមន៍អាស៊ាន ដោយ​យក​ប្រជាពលរដ្ឋជាស្នូល​ ដើម្បី​ទទួលបាន​កំណើន​​គ្រប់ៗគ្នា។ មហាសន្និបាតនេះ​មាន​ការ​ចូលរួម​ពី​ គណៈ​ប្រតិភូប្រទេស​អ្នក​អង្កេត​ការណ៍ អគ្គលេខា​ធិការ​អាស៊ាន អគ្គលេខាធិការ IPU ដែល​មក​ពី​សភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាយ​ប៉ា​ទាំង​១០។​
យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋសភា ចេញ​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្តីពី​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​សភា​កម្ពុជា​ អញ្ជើញ​ចូល​រួម​មហា​សន្និបាត​អន្តរ​សភាអាស៊ាន លើកទី៣​៦ បាន​ឲ្យ​ដឹង​ថា សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន​ ប្រធាន​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​សភាកម្ពុជា ចូលរួម​ក្នុង​មហាសន្និ​បាទ​នេះ​ផង​ដែរ។

No comments:

Post a Comment