Friday, September 04, 2015

ចំណូលដែលបានមកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ៨ខែដើមឆ្នាំ២០១៥កើនឡើង ០.០៣%

យោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់អា​ជ្ញាធរជាតិអប្សរា ​នៅថ្ងៃទី ​០៤ ខែកញ្ញា ​ឆ្នាំ២០១៥នេះ ​បានឲ្យដឹងថា ​ ដើម្បីឆ្លើយតប​សំណូមពរ​របស់សាធារ​ណជនទូទៅ ​ដែលមានចំណាប់អារម្មណ៍ ​ចង់ស្វែងយល់​ពីស្ថានភាព​ចំណូល ​ដែលបាន​ពីការលក់​ប័ណ្ណចូលទស្សនារម​ណីយដ្ឋានអង្គ​រប្រចាំខែសីហា ​និង ៨ខែ​ដើមឆ្នាំ២០១៥ ​អាជ្ញាធរជាតិអប្សរា ​សូមបង្ហាញទិន្នន័យ​ដូចខាងក្រោម៖​

ក. ស្ថិតិភ្ញៀវទេសចរ​បរទេសចូល​ទស្សនារមណីយដ្ឋាន​អង្គរប្រចាំខែសីហា ​ឆ្នាំ២០១៥,​ ភ្ញៀវទេសចរទិញប័ណ្ណ ​មានចំនួន​ ១៦៥,៧២១នាក់ ​ប្រៀបធៀប​នឹងខែសីហា ​ឆ្នាំ២០១៤​ កើន ១.២៦%,​ ចំណូលគិតជា​សាច់ប្រាក់សរុប​ចំនួន ៤,៧៦៤,៧២០​ដុល្លារ​ ប្រៀបធៀប​នឹងខែសីហា ឆ្នាំ២០១៤​ កើនឡើង ​០.៩៩%។​

ខ. ស្ថិតិភ្ញៀវទេសចរ​បរទេសចូល​ទស្សនារមណីយ​ដ្ឋានអង្គរ​ សម្រាប់៨ខែ​ដើមឆ្នាំ២០១៥, ភ្ញៀវទេស​ចរទិញប័ណ្ណ​មានចំនួន ​១,៤០៤,​១០៧នាក់ ​ប្រៀបធៀបនឹង​៨ខែដើមឆ្នាំ​២០១៥ កើនឡើង​ ១.៩២%, ​ចំណូលជាសាច់​ប្រាក់សរុបចំនួន ​៣៩,៨២៣,៩២០​ដុល្លារ ​ប្រៀបធៀបនឹង៨ខែ​ដើមឆ្នាំ២០១៤​ កើនឡើង ​០.០៣%៕


No comments:

Post a Comment