Monday, September 28, 2015

ពិធីបើក​កិ​ច្ច​ប្រជុំ​កំពូ​ល​អង្គកា​​រសហ​ប្រជា​ជាតិ​ ស្តីពី​របៀប​វារៈ​​នៃកា​រអភិវឌ្ឍក្រោយ​​ឆ្នាំ២០១៥ ​ចេញផ្សាយថ្ងៃ: ​( ២៥ - កញ្ញា - ២០១៥ )

កិច្ចប្រជុំកំ​ពូលរបស់អង្គការ​សហប្រជាជាតិ ស្តីពីរបៀបវារៈនៃការអភិវឌ្ឍ​ក្រោយឆ្នាំ​២០១៥ ក្រោម​ពាក្យស្លោក ដល់ពេលស​ម្រាប់ធ្វើសកម្មភាព​ជាសកល ដើម្បីប្រ​ជាជន និងភពផែន​ដី បានប្រារព្ធ​ពិធីបើកជា​ផ្លូវការហើយ នៅទីស្នាក់កា​រធំរបស់អង្គការសហប្រ​ជាជាតិ ក្នុងបុរី​ញូវយ៉ក សហរដ្ឋអា​មេរិក កាលពីវេលា​ម៉ោង១១និង៣០នា​ទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ​២០១៥។
សម្តេច​ប៉ូប ហ្រ្វាន​ស៊ីស នៃបុរីវ៉ាទីកង់ ឯកឧត្តម បាន គីមូ​ន អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ ក៏ដូចជា​ព្រះករុណា​ស៊ុលតង់ សម្តេច ឯកឧត្តម លោកជំទា​វ ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និងគណៈប្រតិភូនៃ​បណ្តាប្រទេស​ជាសមាជិករបស់​អង្គការសហប្រ​ជាជាតិ ទាំង​១៩៣ប្រទេស រួមទាំងអង្គ​ការអន្តរជាតិធំ​ៗរបស់ពិភពលោ​ក បានយាងនិង​អញ្ជើញ​ចូលរួម​ក្នុងកិច្ចប្រជុំប្រចាំ របស់​អង្គ​ការសហប្រ​ជាជាតិ ពិសេសការ​អនុម័តរបៀ​បវារៈ​ស្តីពីការ​អភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ របស់អង្គការសហប្រជាជាតិ។
មានព្រះ​រាជបន្ទូ​លទៅកា​ន់កិច្ចប្រជុំកំពូល​អង្គការសហ​ប្រជាជាតិ ស្តីពីរបៀ​បវារៈ​នៃការអភិវឌ្ឍ​ក្រោយឆ្នាំ២០១៥ សម្តេចប៉ូប ហ្រ្វានស៊ីស នៃបុរីវ៉ាទីកង់ មានព្រះរាជបន្ទូលថា ព្រះអង្គមាន​ព្រះរាជហឬទ័​យរីករាយដោ​យបានយាងមក​ប្រារព្ធព្រះ​រាជពិធី បើកកិច្ចប្រជុំ​កំពូល​អង្គការ​សហប្រ​​ជាជាតិ ស្តីពីរបៀ​បវារៈនៃការអភិវ​ឌ្ឍក្រោ​យឆ្នាំ២០១៥ ដែលមាន​អត្ថន័យ​ដ៏ទូលំ​ទូលាយ​សម្រាប់ប្រជាជាតិទាំងអស់ ដែលរស់​នៅលើ ភពផែនដីនៃយើង។
ដូចគ្នានិងព្រះរាជប​ន្ទូលរបស់​សម្តេចប៉ូប ហ្រ្វានស៊ីស​ នៃបុរី​វ៉ាទីកង់ ឯកឧត្ត​ម បាន គីមូន អគ្គ​លេខាធិ​ការអង្គការ​សហប្រជាជា​តិ មានប្រសាសន៍ក្នុងពិធី​បើកកិច្ចប្រជុំ​កំពូលរ​បស់អង្គការ​សហប្រជា​ជាតិ ស្តីពីរបៀបវារៈនៃការអភិវ​ឌ្ឍក្រោយឆ្នាំ២០១៥ ​ដោយបាន​ធ្វើការគូស​បញ្ជាក់​ថា របៀប​វារៈអភិវ​ឌ្ឍន៍ ក្រោយ​ឆ្នាំ២០១​៥ ដែលកិច្ចប្រជុំ​កំពូលអង្គការសហប្រ​ជាជាតិ នឹង​ធ្វើការអនុម័​តនៅពេលខាងមុខ គឺដើម្បីជំនួសឲ្យ​គោលដៅអភិវឌ្ឍន៍ស​ហសវត្សរ៍របស់ អង្គការសហប្រជាជាតិ ដែលអង្គការសហប្រជាជាតិ បានអនុម័តកាលពី១៥ឆ្នាំមុន។
របៀប​វារៈ​អភិវឌ្ឍន៍ថ្មីក្រោ​យឆ្នាំ២០១៥នេះ មានឈ្មោះថា គោល​ដៅអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព មាន១​៧គោលដៅ និង១៦៩ចំណុចដៅ។ គោល​ដៅនិង​ចំណុចដៅទាំងនោះ និង​បំផុសឲ្យមាននូវសកម្មភា​ពជាក់ស្តែងស​ម្រាប់រយៈពេល១​៥ឆ្នាំខាង​មុខទៀត គិតចាប់តាំង​ពី​ឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០៣០។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ មាន​ប្រសាសន៍​​បញ្ជាក់​បន្ថែមថា គោលដៅអភិ​វឌ្ឍន៍ ប្រកបដោយ​ចីរភាពនោះ ត្រូ​វបានចាត់​ទុក​ប្រជាជន​ជាស្នូលនៃ​ការអភិវឌ្ឍ តាមរយៈការលើក​កម្ពស់សុខមា​លភាពប្រ​ជាជន វិបុល​ភាព សន្តិភាព និងយុត្តិធម៌​នៅលើភពផែនដី ហើយនឹង​បន្តគោរពសិទ្ធមនុ​ស្សរបស់ប្រ​ជាជនគ្រប់រូប និងសមភាពយេ​នឌ័រ។ ឯកឧត្តមអគ្គលេ​ខាធិការ អង្គការ​សហប្រជាជាតិ មានប្រសា​សន៍​នូវការសង្ឃឹមយ៉ា​ងមុតមាំថា បណ្តាមេដឹកនាំ​ពិភពលោក​ទាំងអស់ នឹងធ្វើការប្តេជ្ញា​ចិត្ត រួមគ្នា ក្នុងការអនុវត្តគោល​ដៅទាំង១៧ របស់​អង្គការសហប្រជា​ជាតិ ដើម្បីសម្រេចឲ្យ​បាន​ជោគ​ជ័យ​នូវកិច្ច ការសំខា​ន់បី ក្នុងអំឡុង​ពេល១៥ឆ្នាំ​ខាងមុខ គឺ១បំបាត់​ភាពក្រីក្រទាំ​ងស្រុង ២ប្រយុទ្ធ​ប្រឆាំងនឹងវិសម​ភាព នឹងភាពអ​យុត្តិធម៌ និង៣ជួស​ជុល​ការប្រែប្រួល​អាកាសធាតុ។
សូម​បញ្ជា​ក់ដែរថា នៅក្នុងពិធីបើ​កកិច្ចប្រជុំកំពូលអង្គការស​ហប្រជាជាតិ ស្តីពីរ​បៀបវារៈនៃការ​អភិវឌ្ឍក្រោ​យឆ្នាំ២០១៥ បណ្តាមេដឹ​កនាំពិភពលោក បានធ្វើបទអន្ត​រគមន៍ទៅតា​ម​លំដាប់​លេខ​រៀងនៃប្រទេសនានា របស់ពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់​នោះ​ដែរ សម្តេចតេជោនាយករ​ដ្ឋមន្រ្តី នឹងអញ្ជើញថ្លែ​ងសុន្ទរកថាគន្លឹៈទៅកាន់កិច្ច​ប្រជុំ កំពូល​របស់​អង្គការសហ​ប្រជា​ជាតិ ស្តីពីរបៀ​បវារៈនៃការអភិវឌ្ឍក្រោ​យឆ្នាំ២០១៥ ក្រោ​មប្រធានបទ ការ ផ្លាស់ប្តូរពិភ​ពលោក តាមរ​យៈការសម្រេចបា​ននូវរបៀបវារៈ​អភិវឌ្ឍន៍​ក្រោយឆ្នាំ២០១៥ ផងដែរ។



No comments:

Post a Comment