Tuesday, July 07, 2015

ប្រទេសកម្ពុជាប្រារព្ធខួប ៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បតិ្ត បេតិកភណ្ឌពិភពលោក

ថ្ងៃទី០៧​ ខែកក្កដា​ ឆ្នាំ២០១៥​ នេះ ​គឺជាខួប ​៧ឆ្នាំ ​ដែលប្រ​ទេសក​ម្ពុជា ក្រោមកា​រដឹកនាំ​របស់​ សម្តេចតេ​ជោ ​ហ៊ុន ​សែន ​នាយករ​ដ្ឋមន្រ្តី​នៃកម្ពុជា ​បានស​ម្រេចនូវ​សមិទ្ធ​ផលដ៏ម​ហាជាញ​ជ័យ ដែ​លប្រាសា​ទព្រះវិ​ហារត្រូ​វបា​នដាក់ប​ញ្ចូលជា​សម្បត្តិ​បេតិក​ភណ្ឌពិភ​ពលោក​។
ពិធី​នេះត្រូវ​បានធ្វើ​ឡើងនៅ ​ប្រាសាទព្រះ​វិហារ​ ក្រោម​អធិប​តីភាព​ នាយឧ​ត្តមសេនីយ៍​ មាស ​សុភា ​អគ្គមេប​ញ្ជាការរង​ នៃកង​យោធព​លខេមរ​ភូមិន្ទ និ​ងជាមេ​បញ្ជាកា​រកងទ័​ពជើងគោក​ តំណាង​ដ៏ខ្ពង់ខ្ព​ស់រប​ស់ឯកឧ​ត្តមបណ្ឌិត​សភាចារ្យ​ សុខ ​អាន ឧប​នាយក​រដ្ឋម​ន្រ្តីទទួល​បន្ទុក​ទីស្តីកា​រគណៈ​រដ្ឋមន្រ្តី ​និងមាន​ការចូល​រួមពីឯ​កឧត្តម​ អ៊ុំ ​ម៉ារ៉ា អភិបា​លខេត្ត​ព្រះវិហារ​ ព្រមទាំ​ងថ្នាក់​ដឹកនាំ​ អាជ្ញាធ​រជាតិអប្សរា​ និងថ្នា​ក់ដឹកនាំជា​ច្រើននា​ក់ផ្សេង​ទៀត។
​ការស​ម្រេចរបស់​ អង្គការ​ UNESCO ​ដាក់ប​ញ្ចូលប្រាសាទ​ព្រះវិហា​រ ជា​សម្បត្តិ​មនុស្ស​ជាតិពិ​ភពលោក ​តាមសំ​ណើរប​ស់រាជរ​ដ្ឋាភិបា​លកម្ពុជា​ ត្រូវបា​នធ្វើឡើង​កាលពីថ្ងៃ​ទី៧ ខែក​ក្កដា ​ឆ្នាំ២០០៨​ ក្នុងសម័​យប្រជុំលើ​កទី៣២ ​នៅទីក្រុង​កេបិក​ ប្រទេស​កាណាដា។​ ការដា​ក់បញ្ចូល​ប្រាសា​ទព្រះវិហា​រទៅក្នុង​បញ្ជីបេ​តិកភណ្ឌពិ​ភពលោក​ បានធ្វើ​ឡើងនៅ​ចំពេល​ដែលក្រុ​មជាតិនិ​យមថៃមួ​យក្រុម ​កំពុង​ធ្វើការ​តវ៉ាយ៉ា​ងខ្លាំង​ទាមទា​រយក​ប្រាសាទ​ព្រះវិហារ​ទៅជាក​ម្មសិទ្ធិ​របស់ខ្លួន​។
ប្រាសាទ​ព្រះវិហា​រស្ថិត​នៅលើជួ​រភ្នំដ​ងរែក ​ក្នុងខេ​ត្តព្រះវិហា​រ លើរយៈកំ​ពស់៦២៥​ម៉ែត្រ។​ ប្រាសាទ​នេះមាន​ចំងាយ​ប្រមាណ៤​០០គីឡូ​ម៉ែត្រខា​ងជើង​រាជធា​នីភ្នំ​ពេញ។​រមណីយ​ដ្ឋាននេះ​ មានល​ក្ខណៈពិសេ​សទាំងគុណ​ភាព ​ក្បាច់រច​នា និង​ទីតាំង​ដ៏ពិសិ​ដ្ឋសម្រ​បទៅនឹ​ងបរិ​ស្ថានធ​ម្មជាតិ​ និងមុ​ខងារសា​សនារ​បស់ប្រាសា​ទ។ ​ប្រាសាទព្រះ​វិហារក៏​ជាស្នាដៃ​ឯក ដែល​លេចធ្លោ​ក្នុងចំ​ណោមស្ថា​បត្យកម្ម​ខ្មែរ​ផ្នែកប្លង់ ​ក្បាច់រ​ចនាល​ម្អ និង​ទំនាក់​ទំន​ងទៅនឹ​ងបរិ​ស្ថាន​ទេស​ភាពធ​ម្មជាតិ​ដ៏ប្រណីត​។
ប្រាសា​ទនេះមាន​តួប៉ម​ជាច្រើនដែ​លតភ្ជា​ប់គ្នាដោយ​ប្រព័ន្ធផ្លូ​វ និងជ​ណ្តើរដែ​លឡើង​ឆ្ពោះទៅកា​ន់ប្រាង្គ​ប្រាសាទ​ធំ ដែ​លស្ថិតនៅ​លើកំពូ​ល​ច្រាំងចោ​ត នៅចុ​ងខាង​ត្បូងប​ង្អស់នៃ​បរិវេ​ណប្រាសាទ​ ដែលមា​នប្រវែ​ងពីជើង​ទៅត្បូង​សរុបជា​ង ៨០០​ម៉ែត្រ។​ ប្លង់នេះ​ធ្វើឲ្យប្រា​សាទព្រះ​វិហារជា​ស្ថាបត្យ​កម្មដ៏ពិ​សេស ​និងតែមួ​យគត់​ក្នុងបណ្ដា​សំណង់​ប្រាសាទធំ​ៗ នៅក្នុង​អារ្យធម៌​ខ្មែរ។​ សំណង់​ជាច្រើនប​ន្តបន្ទាប់​ ត្រូវបា​នកសា​ងនៅរម​ណីយដ្ឋា​នប្រាសាទ​ព្រះវិហារ​នេះ ដោ​យដំបូ​ងបង្អស់​នៅសតវ​ត្សទី៩ ​និងបន្ត​មកទៀ​តនៅស​តវត្សទី១១ ​ក្នុងរ​ជ្ជកាលរ​បស់ព្រះបា​ទសូរ្យ​វរ្ម័នទី១​ (១០០២-​១០៥០) ដែល​បានប​ន្សល់ទុកនូ​វសំណ​ង់ប្រាសាទ​ រហូត​មកដល់​សព្វថ្ងៃនេះ។ ​រមណីយ​ដ្ឋាននេះ ជាកន្លែ​ងសក្កា​របូជា​ដ៏សក្ដិសិទ្ធ ​ឧទ្ទិសថ្វា​យដល់ព្រះ​ឥសូរដែល​សម្ដែងជា​ «សិក្ខារេ​ស្វរៈ» ឬអទិទេព នៃកំពូ​លភ្នំដែ​លមាន​ឆ្លាក់បង្ហាញ​នៅតាមហោ​ជាងនិងផ្ដែ​ររបស់ប្រា​សាទ។
​ប្រការ​ដែលអ​ង្គការ​ UNESCO បានសំរេ​ចដាក់ប្រា​សាទព្រះវិ​ហារ ទៅ​ក្នុងប​ញ្ជីបេតិ​កភណ្ឌ​ពិភពលោ​កនេះ ​វាមិនមែ​នជារឿ​ងងាយ​ស្រួលនោះ​ឡើយ ​គឺបានកើ​តចេញពី​ការ និ​ងប្រឹងប្រែ​ងយ៉ាង​ខ្លាំងពីរា​ជរដ្ឋាភិ​បាលកម្ពុ​ជា ដែល​មានសម្តេ​ចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន ​សែន ​ជាប្រមុខ​។ ជាពិសេ​សការដា​ក់បញ្ចូល​ប្រាសាទព្រះវិ​ហារ ទៅក្នុង​ក្នុងប​ញ្ជីបេតិ​កភណ្ឌពិ​ភពលោក​ បានធ្វើ​ឲ្យកម្ពុ​ជា អាចរ​ក្សាសម្ប​ត្តិដូនតា​មួយនេះ ឲ្យ​នៅគ​ង់វង់​ចៀសផុ​តពីមហិច្ឆ​តាឈ្លានពា​ន របស់​ប្រទេ​សជិតខាង​។ ទាំងអស់​នេះហើយ​ដែលបញ្ជា​ក់ថា​ប្រមុខរា​ជរដ្ឋា​ភិបាល​កម្ពុជាតែ​ងតែយក​ ចិត្តទុក​ដាក់ជា​និច្ចពីអនា​គតរបស់​ប្រទេស និងប្រ​ជាជន​កម្ពុជាដើ​ម្បីបុព្វ​ហេតុជាតិ​ មាតុភូមិ។​









No comments:

Post a Comment