Tuesday, July 07, 2015

ឯកឧត្តម ថោង ខុន បញ្ជាក់ពីមូលហេតុដែលនាំឲ្យមានកំណើនភ្ញៀវទេសចរណ៍

ថ្លែងក្នុង​កិច្ចប្រ​ជុំបូក​សរុបលទ្ធ​ផលអនុវត្ត​ការងារ​ទេសចរណ៍​ឆមាសទី១ ​ឆ្នាំ២០១៥ និង​ទិសដៅ​អនុវត្ត​បន្តឆមាស​ទី២​ ឆ្នាំ២០១៥ ​ឯកឧត្តម ​ថោង ​ខុន​ រដ្ឋមន្ត្រីក្រ​សួងទេស​ចរណ៍ មានប្រ​សាសន៍ថា​ ភ្ញៀវទេស​ចរបរ​ទេស ចូ​លមកទ​ស្សនានៅក​ម្ពុជា មានកា​រកើនឡើ​ងបែបនេះ ​គឺដោយសា​រមួយផ្នែ​កធំក្រសួង ​បានបង្កើត​នូវព្រឹត្តិកា​រណ៍ទេស​ចរណ៍ជា​ច្រើន ដែលធ្វើ​ឱ្យមានភា​ពទាក់ទាញ ​ទាំងភ្ញៀ​វទេសច​រជាតិ​ និងអន្តរ​ជាតិ។ ​ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២​០១៥នេះ ចំ​នួនភ្ញៀ​វទេសចរ​អន្តរជាតិ ​មកទស្សនា​កម្ពុជា ​មានចំនួន ១.​៩៨៣.​៧២៣នាក់​ មានការ​កើន៤,៤ភាគ​រយ ​បើធៀបនឹ​ងរយៈពេ​លដូចគ្នា ​ឆ្នាំ២០១៤។​ នេះបើយោ​ងតាមរ​បាយកា​រណ៍រ​បស់ក្រសួង​ទេសចរ​ណ៍បូកសរុ​បថ្ងៃទី០៦ ​ខែកក្កដា ឆ្នាំ​២០១៥។​

ឯក​ឧត្តម ​ថោង ​ខុន បា​នបញ្ជាក់​បន្ថែមថា​ មូលហេ​តុមួយទៀ​តដែល​ធ្វើឲ្យមា​នកំណើន​ភ្ញៀវទេស​ចរណ៍នោះ​គឺ ភា​ពជោគជ័យ​នៃការ​រៀបចំស​ន្និសីទ​ទេសច​រណ៍វប្ប​ធម៌ពិភ​ពលោក​ នៅខេត្តសៀ​មរាប​ បានធ្វើ​ឲ្យថ្នាក់ដឹ​កនាំធំៗ ​នៅលើពិភ​ពលោកបា​នចូលរួម​ និងមា​នការ​បន្តជួយ ​ផ្សព្វផ្សាយ​ពីសក្តានុ​ពលនៅក​ម្ពុជា។

ឯកឧ​ត្តម ​ថោង ​ខុ​ន បានប​ន្តទៀតថា ​ភ្ញៀវទេសច​រណ៍មិន​មែនត​ម្រង់តែអង្គ​រវត្តមួយ​នោះទេ គឺគេត្រូ​វការទៅ​កម្សាន្ត​តំបន់ទេស​ធម្មជាតិ​ អេកូទេស​ចរណ៍ និងតំ​បន់ទេ​សចរណ៍​ផ្សេងទៀ​ត ដែលក​ម្ពុជាមាន។​ ប្រទេស​កម្ពុជានាពេ​លបច្ចុប្ប​ន្ននេះ  ​មានសណ្ឋា​គារ និង​ផ្ទះសំណាក់ច្រើ​នគ្រប់​គ្រាន់ហើយ ​សម្រាប់ឆ្លើ​យតប​នឹងចំ​នួនភ្ញៀ​វទេស​ចរណ៍ដែ​លមក​ស្នាក់នៅ​ក្នុងប្រទេ​សកម្ពុជា​ ប៉ុន្តែចំណុ​ចដែ​លខ្វះខាត​នោះគឺ ក​ន្លែងរ​មណីយ​ដ្ឋានស​ម្រាប់ភ្ញៀ​វទេស​ចរណ៍ទៅកំ​សាន្ត ​ដែលទាម​ទារឱ្យមា​នការរៀ​បចំ និង​អភិវ​ឌ្ឍន៍បន្ថែម​ទៀត៕​

No comments:

Post a Comment