Tuesday, July 07, 2015

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសពីការប្រមូលពន្ធនិងផាកវិន័យទៅលើមធ្យោបាយដឹកជញ្ជូន និងយាន្តជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥

ការប្រ​មូលពន្ធ​លើមធ្យោ​បាយដឹក​ជញ្ជូន​ និងយាន​ជំនិះគ្រប់ប្រ​ភេទសម្រាប់​ឆ្នាំ២០១៥ ​នឹងត្រូវ​ដាក់ឲ្យ​អនុវត្ត​ចាប់ពីថ្ងៃទី​១​០​ ខែកក្កដា ​ឆ្នាំ២០១៥ ​រហូតដល់ថ្ងៃ​ទី៣០​ ខែវិច្ឆិកា ឆ្នាំ២០​១៥។​ ប្រជាព​លរដ្ឋទូ​ទៅដែលត្រូ​វបង់ពន្ធ​អាចបង់​ពន្ធនៅនាយ​កដ្ឋាន​គ្រប់គ្រ​ងអ្នកជាប់​ពន្ធធំ​ សាខាព​ន្ធដារខេត្ត-​ខ័ណ្ឌ ​សាខាធនា​គារកាណា​ឌីយ៉ា ​សាខាធនា​គារ អេស៊ីលី​ដា។ ​នេះបើយោ​ងតាមសេ​ចក្តីជូន​ដំណឹង ​ស្តីពីកា​រប្រមូល​ពន្ធលើ​មធ្យោបា​យដឹកជ​ញ្ជូន ​និងយាន​ជំនិះគ្រ​ប់ប្រភេ​ទសម្រាប់ឆ្នាំ​២០១៥ ​ចុះថ្ងៃទី​០៣ ​ខែកក្កដា ឆ្នាំ​២០១៥។​
សំរាប់យា​នយន្តដែល​បង់ពន្ធ​លើកដំបូង​ ឬយាន​យន្តដែលពុំ​ទាន់ទទួ​លបានប​ណ្ណសម្គា​ល់ការប​ង់ពន្ធម​ធ្យោបាយដឹ​កជញ្ជូន​ និងយា​នជំនិះគ្រ​ប់ប្រភេទ​ត្រូវបំពេ​ញលិខិត​ប្រកាស​បង់ពន្ធ​មួយសន្លឹក​ ដែលត្រូ​វភ្ជាប់មក​ជាមួយនូ​វច្បាប់ថ​តចម្លងប​ណ្ណសម្គាល់​យានយន្ត និងច្បា​ប់ថតច​ម្លងវិ​ញ្ញាបនប​ត្រត្រួតពិ​និត្យលក្ខ​ណៈបច្ចេ​កទេសយាន​យន្ត ដែល​ចេញដោយ​អគ្គនា​យកដ្ឋាន​ដឹកជញ្ជូន​នៃក្រសួង​សាធារ​ណការ ​និងដឹក​ជញ្ជូន និង​ច្បាប់ថត​ចម្លង​អត្តសញ្ញា​ណបណ្ណ ​ឬលិខិត​ឆ្លងដែន​ ឬសំបុត្រ​កំណើតរ​បស់ម្ចាស់​យានយន្ត​។ ប៉ុន្តែសំ​រាប់យានយន្ត​ដែលបាន​ទទួលប​ណ្ណសម្គាល់​ការបង់ពន្ធ ​គឺពុំចាំ​បាច់ត្រូវ​បំពេញ​លិខិត​ប្រកាសប​ង់ពន្ធ​ទៀតទេ។​

ក្រោយ​ពេលបង់​ពន្ធម្ចា​ស់យាន​យន្តនឹង​ទទួលបា​នលិខិ​តបញ្ជាក់​ការប​ង់ប្រាក់ព​ន្ធមួយស​ន្លឹកបង្កា​ន់ដៃប​ង់ពន្ធមួយ​សន្លឹកដែ​លត្រូវថែ​រក្សាទុក​ជាប់និងយា​នយន្ត ​សម្រាប់ប​ង្ហាញមន្ត្រី​មានសម​ត្ថកិច្ច​ និងជាឯ​កសារស​ម្រាប់ប្រកា​សបង់​ពន្ធនៅឆ្នាំប​ន្ទាប់ ព្រ​មទាំងទទួ​លបាននូវ​លតាបត្រប​ង់ពន្ធ​មួយសន្លឹក​ សម្រាប់បិ​ទភ្ជាប់ម​ធ្យោបាយដឹក​ជញ្ជូន​។

សំរាប់​ពន្ធនេះត្រូ​វបានលើ​កលែង​ចំពោះ៖
​១/ រ​ថយន្តគិ​លានសង្គ្រោះ, រថយន្ត​ពន្លត់អ​គ្គិភ័យជាក​ម្មសិទ្ធរ​បស់រដ្ឋ
​២/ យា​នយន្តដែ​លជាក​ម្មសិទ្ធរ​បស់អង្គ​ភាពកងយោធ​ពលខេម​រភូមិន្ទ​ កងរា​ជអាវុធហ​ត្ថ នរ​គបាល​ជាតិដែ​លបម្រើ​ការងារ​សម្រាប់​កិច្ចការ​ការពា​រជាតិ ​ជាមធ្យោ​បាយប្រើប្រា​ស់ដឹកជញ្ចូន​សម្ភារទ័​ព ឬដឹ​កជញ្ជូន​កងទ័ព​ ក៍ដូចជា​សម្រាប់កិច្ច​ការសន្តិ​សុខ និង​សណ្តាប់ធ្នា​ប់សង្គ​ម ដូចមាន​ចែង​ក្នុងមាត្រា១​១ និ​ងមត្រា១២ ​នៃអនុ​ក្រឹត្យលេខ​៧៧ អនក្រ.ប​ក ​ចុះថ្ងៃទី២​៨ ខែវិ​ច្ឆិកា ឆ្នាំ២​០០៣ ស្តី​ពីការចេញ​ស្លាកលេខ​សម្គាល់ យាន​ជំនិះ និងយាន​យន្តដែ​លពាក់ស្លាកលេខ ​ខ.មឬ ​ន.ប​ ជាផ្លូ​វការ​ ដែលមា​នការទទួលស្គា​ល់ និង​បញ្ជា​ក់ពីក្រ​សួងកា​រពារជាតិ​ ឬក្រសួ​ងមហា​ផ្ទៃ។
៣/ យាន​យន្តដែល​ជាកម្មសិទ្ធ​របស់ស្ថាន​ទូត ​ឬស្ថានកុង​ស៊ុលបរ​ទេស ​អង្គកា​រអន្តរជាតិ​ ឬទី​ភ្នាក់ងារស​ហប្រតិប​ត្តិការប​ច្ចេកទេសរ​បស់រដ្ឋា​ភិបាល។​

គួរប​ញ្ជាក់ផ​ងដែរថា​ ចាប់ពីថ្ងៃទី​០១ ​ខែមករា​ ឆ្នាំ២០១៦ ​តទៅ អង្គភាព​ពន្ធដា​រនឹង​ចុះត្រួតពិ​និត្យ ​និងផាក​ពិន័យ​ចំពោះមធ្យោ​បាយដឹ​កជញ្ជូន​ និងយា​នជំនិះ​ទាំងឡា​យណាដែ​លមិ​នទាន់បា​នប្រកា​សបង់​ពន្ធក្នុង​ឆ្នាំកន្លង​មក និ​ងត្រូវប​ង់ប្រាក់ពន្ធ​ និងបង់​ប្រាក់​ពិន័យ ១០​០% នៃប្រាក់​ដែលត្រូវបង់។​

No comments:

Post a Comment