Friday, June 05, 2015

ទស្សនៈ ហេតុអ្វីបានជាមានការប្រឆាំងដ៍ខ្លាំងក្លាបែបនេះចំពោះ សំណើច្បាប់អង្គការ NGO?

លោក T. Mohan
សំណើ​​ច្បាប់ស្តីពី  «ការគ្រប់គ្រងសមាគម  និងអង្គការមិនមែនរដ្ឋាភិបាល»  បានទទួលរងការ វាយប្រហារពីសំណាក់ អង្គការមិន មែនរដ្ឋាភិបាលក្នុងស្រុក  និងបរទេសនៅក្នុងប្រទេស​​កម្ពុជា។
ថ្មីៗនេះមន្រ្តីការទូត បរទេសមួយ ចំនួនបានឈរនៅខាងសមរភូមិនេះ ហើយ មានមន្ត្រីការ ទូតម្នាក់បានរំលោភពិធីសារ ការទូត និងបានធ្វើ ការវាយប្រហារចំៗ  ប្រឆាំងនឹងសំណើច្បាប់នេះ។
ខណៈពេលដែលសំណើ ច្បាប់នេះ គ្រោងនឹងពិភាក្សា នៅក្នុងគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះ មានសំណួរគន្លឹះ មួយចំនួនមិនទាន់បានឆ្លើយ។
១) តើអ្វីជាហេតុផលនៅពី ក្រោយការប្រឆាំងដ៏ខ្លាំងក្លានេះ?
២) ខណៈពេលដែលពួកគេទាំងនោះកំពុងទទូចឥតឈប់ ឈរ ឲ្យរាជរដ្ឋាភិបាលបង្កើត ច្បាប់ជាច្រើន ដើម្បីគ្រប់គ្រងប្រទេស  និងបញ្ឈប់និទណ្ឌភាព  ចុះហេតុអ្វីបានជាពួក គេកំពុងស្វែងរក និទណ្ឌភាពសំរាប់ខ្លួនឯង  ហើយមិនចង់ឃើញពន្លឺថ្ងៃនៃច្បាប់មួយ ដែលនឹង គ្រប់គ្រងសកម្មភាព របស់ពួកគេ។
ច្បាស់ណាស់  គ្មានអ្វីគួរឲ្យសង្ស័យទេថា  អង្គការមិនមែនរដ្ឋាភិបាល ទាំងនោះមិនចង់ឲ្យ នរណាម្នាក់គ្រប់គ្រង ពួកខ្លួនឡើយ។  ពួកគេងាយនឹងភ្លេច  ឬក៏មានចេតនានឹងបំភ្លេច  ថាពេល​ប្រតិបត្តិការសកម្មភាពរបស់ ខ្លួននៅក្នុងប្រទេស  តើពួកគេទទួល បានថវិកាមកពីណា  ពួកគេត្រូវ តែរស់នៅក្រោម ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
ជាក់ស្តែងនៅសហរដ្ឋអាមេរិក  រាល់អង្គការក្នុងសហគមន៍ទាំងអស់  (អង្គការមូលដ្ឋាន សហគមន៍ ឬអង្គការ មិនមែនរដ្ឋាភិបាល)  មុននឹងពួកគេអាច ធ្វើសកម្មភាព  និងទទួលថវិកាបាន ពួកគេត្រូវ «ចុះបញ្ជី» ជាមុន ផ្តល់ព័ត៌មានពិស្តារអំពីអង្គការរបស់ខ្លួន និង​គោលបំណងរបស់ខ្លួន ពេល​កិច្ច​ដំ​ណើរការ  ហើយសំខាន់ជាងនេះ ទៅទៀតនោះ គឺត្រូវផ្ញើ  «របាយការណ៍» ប្រចាំឆ្នាំទៅ ឲ្យរដ្ឋាភិបាល!
សំណើច្បាប់បច្ចុប្បន្នត្រូវបានអូស បន្លាយអស់រយៈពេលដ៏យូរ  តាំងពីឆ្នាំ២០១១ មករហូត នាំឲ្យមានអន្តរាគមន៍ ជាច្រើនបានកើតឡើង  រួមមានទាំងលោកស្រី Hillary Clinton ដែល​កាល នោះ ​ជារដ្ឋមន្រ្តីការបរទេសស​ហរដ្ឋអាមេរិក ពេលបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែកក្កដា ឆ្នាំ២០១២ បានស្នើឲ្យរាជរដ្ឋាភិបាល​ទំលាក់ចោលសំណើច្បាប់នេះ​។
ឥឡូវនេះ ឧបការីអនុ​រដ្ឋរដ្ឋមន្រ្តីការបរទេស​សហរដ្ឋអាមេរិក លោក Scott Busby ពេល កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា បានបំផុសបំផុល​ឲ្យអង្គការមិនមែនរដ្ឋាភិបាល​មួយចំនួន សុំ​ផ្អាក ទុកសំណើច្បាប់បច្ចុប្បន្ននេះ ​រហូតដល់ពេលមានការ​បើកពិភាក្សា​ដេញដោលគ្នាជា​ចំ​ហរ។
តើនេះជាមូលហេតុដ៏ត្រឹមត្រូវឬ? ​កិច្ចការអនុម័តច្បាប់គឺជាសិទ្ធិ​អធិបតេយ្យភាព របស់ប្រទេសមួយ។ នៅម៉ាឡេស៊ី ​នៅពេលដែលគេមានច្បាប់​សន្តិសុខផ្ទៃក្នុង ​(Internal Security Act -ISA) ដ៏គួរឲ្យភ័យខ្លាច ដែលតម្រូវ​ឲ្យមានការឃុំខ្លួន​ដោយមិនមានការកាត់ក្តី​ ច្បាប់នេះត្រូវបាន ថ្កោលទោសដោយ «ប្រទេសស៊ីវិល័យ» ពិសេសសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯង​មានមន្ទីរឃុំឃាំង ឈ្មោះ Guantanamo Bay ដែលឃុំខ្លួនយុទ្ធជនជាសត្រូវដោយគ្មាន​ពេលកំណត់។
ងាកមកសំណើច្បាប់​ ស្តីពីសមាគម និងអង្គការ​មិនមែនរដ្ឋាភិបាល វិញ ហេតុ​​អ្វីបានជាមានការច្រ​ឡោត និងការ​ប្រឆាំងពី​សំណាក់អង្គការសង្គម​ស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងមន្រ្តី ការទូតជាច្រើនបែបនេះ​ រហូតដល់ទៅមានមន្រ្តីជាន់​ខ្ពស់របស់សហរដ្ឋអាមេរិក ត្រូវជិះយន្ត​ហោះ ចុះមកបញ្ចេញមតិ​ប្រឆាំង និង​សំ​ដែងការ​ជំ​ទាស់របស់ខ្លួន ហើយបំផុសបំផុលឲ្យមានការមិន ពេញចិត្ត និងការតវ៉ា!
តើរឿងនេះជារឿងដែលធ្វើឱ្យមន្រ្តី​ការទូតមួយរូប​ ក្លាយជាអ្នកលើកតម្កើងលទ្ធិ​ប្រជា​​ធិប តេយ្យឬ?
សំណើច្បាប់នេះនឹងគ្រប់គ្រង​ (ប៉ុន្តែមិនត្រួតត្រាអង្គការ​មិនមែនរដ្ឋាភិបាល និង​អង្គការ សង្គមស៊ីវិលនោះ​ទេ) ដែលក្នុងពេលថ្មីៗនេះបានបង្ហាញឲ្យឃើញថានៅមិនទាន់សូវមានភាពស៊ីវិល័យនិងនៅមិនទាន់សូវមានភាពមិនប្រកាន់បក្សពួកនៅទ្បើយ។ ប្រសិនបើ​​ពួកគេថ្កោល ទោស​រដ្ឋា​ភិ​បាល និងស្វែងរកតម្លាភាព ហើយចង់បញ្ចប់និទណ្ឌភាព ពួកគេក៏ត្រូវតែអនុញ្ញាត​ឲ្យ​មាន​ការ​ពិនិត្យពិច័យ និងគណនេយ្យ​ភាពមក​លើ​ពួក​ខ្លួន​ដែរ ​ពិសេស​គឺ​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ។
ការ​គ្មាន​ភាពច្បាស់លាស់​ និងសមត្ថ​ភាពផ្នែករដ្ឋបាល​របស់អង្គការ​សង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិបាល អស់រយៈ​ពេល​ជាច្រើនឆ្នាំ បាននាំឲ្យមាន​កង្វះខាតភាពស៊ីសង្វាក់គ្នា និងកង្វះ ព័ត៌មាន គឺ​មិន​បាន​គ្រប់ជ្រុងជ្រោយ។
ការវិវត្តិរបស់​អង្គការមិនមែនរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល តាំង​ពី​ទស​វត្សរ៍​ឆ្នាំ១៩៩០ និង២០០០ គឺជាបាតុ​ភូតមួយដ៏អស្ចារ្យ ​និងមានផលប៉ះពាល់យ៉ាង​ច្រើនមក​លើ​ប្រទេសជាតិ និងប្រជាជន​ ភាគច្រើនត្រង់​ចំណុចអវិជ្ជមាន ដែលគ្រប​ដណ្តប់​បាត់លើ​ភាព​​វិជ្ជមាន ដែលអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលទាំងនោះ​​ពាំ​នាំ​យក​មក​កម្ពុជា

នៅកម្ពុជា អង្គការមិនមែន​រដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិលមួយ​ចំនួន ត្រូវបានគេមើល ឃើញច្បាស់ពីចរិតលក្ខណៈ គឺការបង្កើតអង្គការដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរសង្គម និង​នយោបាយ ហើយអាច​ញ៉ាំដល់​ការ​ចូល​រួម​ជា​ភ្នាក់ងារ ដើម្បី​​ «ការផ្លាស់ប្តូររបប»!
តួនាទីនយោបាយនេះ ត្រូវបានគេមើល​ឃើញច្បាស់តាម​រយ:សកម្មភាពតស៊ូមតិលើ​គោល​នយោបាយ ហើយជារឿយៗ ត្រូវបានបក្សប្រឆាំងយកធ្វើជាឧបករណ៍​ចាំ​បាច់ នៅក្នុងយុទ្ធនាការឃោសនាន​យោបាយរបស់ខ្លួន យកមក​ប្រើប្រាស់តាមរយៈ​វិធាន​ការ​​បិទបាំង ក្នុង​ផែន​ការ​នយោបាយប្រឆាំងរដ្ឋាភិបាល ក្នុង​រូប​ភាព​ក្លែងខ្លួន​ជាអង្គការ​មិន​មែន​រដ្ឋាភិបាល ឬ អង្គការសង្គមស៊ីវិល។
អ្នកនិពន្ធរូបនេះមានជំនឿថា​ ហេតុផលដែលនាំឲ្យមាន​ច្បាប់គ្រប់គ្រងអង្គការ មិនមែន រដ្ឋាភិបាល គឺមាន​លក្ខណៈខុសៗគ្នា ​និងមានភាពស្មុគស្មាញ។
និយាយរួម ​មានកក្តាជាច្រើនដែលបានកើត​មាននៅក្នុង​ទសវត្សរ៍ឆ្នាំ១៩៩០ និងដើម ទសវត្សរ៍ឆ្នាំ២០០០ ដែលបាន​ផ្តល់នូវបរិការណ៍​ក្នុងការនាំឲ្យមានសំណើច្បាប់ នេះឡើង។
ទីមួយ មានរបាយការណ៍​ និងការចោទប្រកាន់ជាច្រើន ​ពីអង្គការមិនមែន​រដ្ឋាភិបាល និង អង្គការសង្គមស៊ីវិលដែល​មិនមានភាពស្មោះត្រង់។
ទីពីរ ប្រហែលជា​មានការព្រួយបារម្ភថា​ ប្រទេស និងសហគមន៍ផ្តល់​ជំនួយមួយចំនួន ជា​ពិសេសការធ្វើសកម្មភាព​អន្តរាគមន៍​សិទ្ធិស៊ីវិល ដែលពេលនេះ​បានផ្តោតលើ អង្គការមិនមែន រដ្ឋាភិបាល និងអង្គការ​សង្គមស៊ីវិលជាក់ស្តែងដូចជាសហរដ្ឋ​អាមេរិកកំពុង ផ្តោតកាន់តែខ្លាំងលើ អង្គការមិនមែនរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល​ ដែលហាក់ដូចជា ​មាននិន្នាការប្រឆាំងរដ្ឋា ភិបាល។
ក្រៅពីកត្ដាខាងលើ ដែលតម្រូវឲ្យមាន​ច្បាប់គ្រប់គ្រងអង្គការ​មិនមែនរដ្ឋាភិបាល និងអង្គការ ​សង្គមស៊ីវិល ​នៅមានតួនាទីដែល​មិនអាចប្រកែកបានមួយ​ទៀតរបស់រដ្ឋា​ភិបាល​នៅ​ក្នុងការគ្រប់ គ្រងអង្គការទាំងនេះ។
មូលដ្ឋានរបស់រដ្ឋាភិបាល​ក្នុងការគ្រប់គ្រង គឺកិច្ចសន្យាសង្គមតាមផ្លូវ​ច្បាប់ ពោលគឺ​ពេល សិទ្ធិបុគ្គលត្រូវទៅ​ចំ​ណុះនឹងរដ្ឋ ដើម្បីជា​ថ្នូរទៅ​នឹង​សន្តិសុខ សន្តិភាព និង​សណ្តាប់​ធ្នាប់។ ចំណុច នេះបូករួមជាមួយគំរូថ្មី ដែលថារដ្ឋមិនត្រឹមតែជាអ្នក​គ្រប់គ្រងផ្តាច់មុខ​ប៉ុណ្ណោះទេ ប៉ុន្តែតួនាទី ចម្បងរបស់រដ្ឋគឺជាអ្នកសម្រប​សម្រួលពាក់ព័ន្ធ​ទៅ​នឹងអង្គការមិន​មែនរដ្ឋាភិបាល និងអង្គការ សង្គមស៊ីវិល។
ដូច្នេះច្បាប់ទម្លាប់​គឺ ការគ្រប់គ្រងជាមុខងារ​របស់រដ្ឋាភិបាល ដោយមិនអាច និង​មិន​ត្រូវធ្វើ​ឱ្យខូចខាតបានឡើយ។ នៅក្នុងការអនុវត្ត​មុខងារនេះ រដ្ឋាភិបាលជាធម្មតា​ត្រូវ​ពិចារណា ប៉ុន្តែមិន ត្រូវបំពានលើហេតុផល​ជាក់ស្តែងណាឡើយ។ ​ឧទាហរណ៍គឺ​ថា ​ការ​​គ្រប់គ្រងនេះ ​គឺ​​​​រដ្ឋា​ភិបាល ត្រូវធានាមិនឱ្យប៉ះ​ពាល់ចំណុចខ្លឹមរបស់​រដ្ឋាភិបាល​ឡើយ
ដូច្នេះរដ្ឋាភិបាលមានកាតព្វ​កិច្ច គឺធា​នា​ដើម្បីឱ្យមាន​ការប្រើប្រាស់ធនធាន​ឱ្យបាន​ត្រឹម​ត្រូវ ពីសំណាក់អង្គការ​មិនមែន​រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល​ មួយផ្នែក​ដោយ សារការពាក់ព័ន្ធ នឹងថវិកា ដែលទទួលបានមកពីប្រភពខុសគ្នា និងចំនួនទឹកប្រាក់ទាំងអស់ដែលបានទទួល
ក្រៅពីនេះ គេត្រូវការការពារផល​ប្រយោជន៍សាធារណៈ ​ដោយរក្សា​ក្រមសីល​ធម៌ ជា​វិជ្ជា​ជីវៈ។ គេក៏ត្រូវការចាំបាច់ក្នុង​ការការពារទប់ទល់​នឹងការធ្វើឲ្យចុះទន់ខ្សោយ​នៃ​ភាព ស្រប​​​ច្បាប់ របស់រដ្ឋ និងនិន្នាការមិនល្អមក​លើអធិបតេយ្យភាពជាតិ​ ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និង អង្គការសង្គមស៊ីវិល។
ដោយយើងលើកមកនេះ ​ព្រោះថាជាទូទៅគេត្រូវ​ទទួលស្គាល់ថា​ រដ្ឋាភិបាលយល់​ពីការ​ទទួលខុសត្រូវរបស់អង្គការ​មិនមែន​រដ្ឋាភិបាល និងអង្គការសង្គម​ស៊ីវិល និងតួនា​ទី​ដ៏សំខាន់ក្នុង​ការរួមចំណែករបស់ពួកគេ​ក្នុងការងារអភិវឌ្ឍន៍​ ហើយរដ្ឋាភិបាលក៏ទទួល​ស្គាល់​ពីសារៈសំខាន់ពី​តម្រូវ​ការពី​ភាព​ជិតស្និទ្ធជាមួយវិស័យនេះ។
ទោះជាយ៉ាងណាក៏​ដោយ​ អង្គការមិនមែនរដ្ឋាភិបាល​ និងអង្គការសង្គមស៊ីវិល ​មិន​អាច លាក់​បាំងនូវ​និយមន័យដ៏ទូលំ​ទូលាយ ស្តីពីអង្គការមិនមែន​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដែលបានកំណត់នៅ​ក្នុងជំពូក២៧ មាត្រា២១​ របស់​អង្គការសហប្រជាជាតិ​ស្តីពីការពង្រឹងតួនាទី របស់អង្គការមិនមែន​រដ្ឋាភិបាល៖ ​«ដៃគូសំរាប់ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព»​

No comments:

Post a Comment