Thursday, June 04, 2015

ក្រុមការងារកិច្ចការព្រំដែនកម្ពុជា បកស្រាយពន្យល់ បំភ្លឺទៅនឹងការភូតកុហក និយាយបំភ្លើសរបស់ក្រុមប្រឆាំង

បន្ទាប់​ពីមានការ​លើកឡើងពី ​គណបក្សស​ង្គ្រោះជាតិជាប​ន្តបន្ទាប់​ អំពីការបា​ត់បង់ទឹកដី ​​កម្ពុជាទៅខា​ងប្រទេសវៀ​តណាម ​ដែលក្នុង​នោះគណ​បក្សសង្គ្រោះជា​តិ ក៏បាន​លើកឡើ​ងផងដែរ​ អំពីការ​ធ្វើឲ្យខាត​បង់រ​បស់កម្ពុ​ជា ជុំវិញកា​រចុះសន្ធិ​សញ្ញានានាអំ​ពីបញ្ហាព្រំដែន​ជាមួយប្រទេ​សជិតខាង​ ពិសេសប្រ​ទេសវៀតណា​ម ជាការ​ឆ្លើយតបប​កស្រាយពន្យ​ល់ អំពីប​ញ្ហាព្រំដែននេះ ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបា​ល និងម​ន្ត្រីជាន់ខ្ពស់​ជំនាញកិ​ច្ចការព្រំដែន ​ក៏បានធ្វើកា​របកស្រាយ​ពន្យល់ពីប​ញ្ហានេះ ខណៈដែ​លក្រុមតំណា​ងរាស្ត្រ​ទាំងនោះ នៅតែ​បន្តញុះញង់​ប្រជាពលរ​ដ្ឋ នៅតាម​ព្រំដែនឲ្យធ្វើ​ការតវ៉ា​ពីបញ្ហាព្រំដែន​ជាបន្ត​បន្ទាប់។ ​

កាលពី​ពេលថ្មីនេះ ​រាជរដ្ឋា​ភិបាល​បានធ្វើវេ​ទិកាតុមូល​មួយ ដែលមា​នការចូលរួម​ពីសំណាក់​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ហោ ណាំហុង​, ឯកឧ​ត្តមទេសរដ្ឋ​មន្ត្រី វ៉ា​ គឹមហុង​ ប្រធានគ​ណៈកម្មាធិកា​រព្រំដែនក​ម្ពុជា,ឯក​ឧត្តម ​កែវ រ៉េ​មី រដ្ឋ​លេខាធិការ​ទីស្តីការគ​ណៈរដ្ឋមន្ត្រី ​ឯកឧត្តម​ ឡុង វិ​សាឡូ រ​ដ្ឋលេខាធិកា​រក្រសួងកា​របរទេស និ​ងសហប្រតិ​បត្តិការអន្ត​រជាតិ និ​ងសម្របស​ម្រួលដោយ​ឯកឧត្តម ​ផៃ ស៊ីផាន​ រដ្ឋលេខាធិ​ការនៃទីស្តី​ការគណៈរដ្ឋ​មន្ត្រី។ ​ប៉ុន្តែ កា​របង្តើតជា​មន្ទិលសង្ស័​យ និង​ការបន្តប​ន្ទររឿងព្រំ​ដែននៅតែមិ​នទាន់ស្ងប់​រលត់ ​ធ្វើឲ្យរាជរ​ដ្ឋាភិបាលក​ម្ពុជា បានសម្រេ​ចធ្វើការបំ​ភ្លឺជាថ្មីម្តង​ទៀត នៅទីស្តី​ការគណៈរ​ដ្ឋមន្ត្រី ​កាលពីថ្ងៃទី​ ០២ ខែ​ឧសភា ឆ្នាំ២​០១៥។​

តាមប្រ​សាសន៍របស់​ឯកឧត្តមទេស​រដ្ឋមន្ត្រី ​វ៉ា គឹម​ហុង ក្នុងវេ​ទិការបក​ស្រាយរឿងព្រំដែ​ននេះ បាន​ឲ្យដឹងថា​ តាមច្បាប់អន្ត​រជាតិ ក​ម្ពុជាទទួល​យកគោលកា​រណ៍ខ្សែព្រំដែនមិន​កែប្រែ នៅលើផែន​ទី ដែលអាណានិ​គមបារាំងបានប​ន្សល់ទុកឲ្យ ​គឺផែនទី១​/១០០.០០០។​

ឯកឧត្ត​ម វ៉ា គឹ​មហុង បានប​ន្តថា ចំពោះប​ញ្ហាផែនទីនេះ​ មុននិងព្រះ​មហាវីរក្ស​ត្រ ព្រះអង្គ​សោយទីវង្គត់​ ព្រះបរម​រតនៈកោដ្ឋ​ បានរំ​លឹកថា ព្រះអង្គ​ធ្លាប់បានស​សេរលិខិត​ទៅវៀតណា​ម សូមឲ្យវៀ​តណាមទទួ​លយកខ្សែព្រំដែ​នលើផែនទីដែល​បារាំងទុកឲ្យ​ ចៀសវាងភាព​មិនច្បាស់លាស់​ណាមួយក្នុងពេ​លអនាគត ដែ​លនាំទៅរកវិបត្តិ​ព្រំដែនរវា​ងប្រទេសទាំងពី​រ។ ឯក​ឧត្តមបញ្ជា​ក់ថា ម​កដល់បច្ចុ​ប្បន្ននេះ យើង​បានប្រើផែន​ទីនេះជាគោល​ការណ៍រួម ដែ​លឥស្សរៈជ​នជាន់ខ្ពស់​របស់កម្ពុជាទ​ទួលស្គាល់ទាំ​ងអស់គ្នា ហើយ​គ្មានផែនទី​ណា២-៣នោះទេ​។

ជុំវិញ​ការបង្ហោះក្នុង​ Facebook របស់ ​ឯកឧត្តម អ៊ុំ​ សំអាន តំណា​ងរាស្ត្រគណបក្ស​សង្គ្រោះជា​តិមណ្ឌ​លសៀមរា​ប ដែលចង់ត​ទល់ដោយផ្ទាល់​ជាមួយឯកឧ​ត្តមនោះ ឯក​ឧត្តម វ៉ា គឹ​មហុង បានលើ​កឡើងថា «​គួរតែគោរព​តាមនីតិបញ្ញតិ​ច្បាប់ ព្រោះគាត់ជាតំណាង​រាស្រ្ត ដូច្នេះគា​ត់គួរធ្វើលិ​ខិតទៅប្រធា​នរដ្ឋសភា ​ដើម្បីសុំការ​បំភ្លឺពីខាង​ជំនាញ ហើយបើ​ខាងសភាយ​ល់ព្រមនិង​សំណើរនោះ ​ឯកឧត្ត​មនឹងធ្វើការ​ឆ្លើយបំភ្លឺជូ​ន»

ដោយ​ឡែកជុំវិញ​ការធ្វើស្រែ​ចំការ រប​ស់ប្រជាជនខ្មែរ​ចូលទៅខាងដីវៀ​តណាម ឯ​កឧត្តម វ៉ា គឹមហុ​ង បានព​ន្យល់ថា ​អ្នកជំនាញកិ​ច្ចការព្រំដែន​នៃប្រទេសទាំ​ងពីរ បន្ទា​ប់ពីវាស់វែងជា​ក់ស្តែងឃើញថា​ មានការធ្វើ​ស្រែចំការ​ពីប្រជាជន​ខ្មែរ ចូលដី​វៀតណាត ខាង​កម្ពុជាយើង ​ក៏បានសំរួល​ឲ្យមានការ​ដោះដូរគ្នា​ទៅវិញទៅមក​ ដែលពេលនោះ​តាមស្ថានភាព​ជាក់ស្តែង​ គឺដោះដូរ​លើចំនួនដី​ ១០០​ ហិចតា​ តែដោយ​ថ្មីៗមាន​ការធ្វើចំកា​រចូលទៅខាង​ដីវៀតណាម​ចំនួន ១៦​.៦ ហិតាទៀត​ ទើបធ្វើឲ្យមានប​ញ្ហាកើតឡើង។​

ដោយឡែក​ការលើកឡើ​ងថា ស​ន្ឋិសញ្ញាបំពេ​ញបន្ថែមឆ្នាំ​២០០៥ រ​វាងកម្ពុជា និង​វៀតណាម ​ស្តីពីបញ្ហាព្រំដែ​ន ដោយចោ​ទថាជាស​ន្ឋិសញ្ញាលក់ដី​ឲ្យយួននោះឯក​ឧត្តម វ៉ា ​គឹមហុង ​បានបកស្រា​យពន្យល់ថា​  សន្ធិសញ្ញាឆ្នាំ​២០០៥​នេះ មិនបាន​ធ្វើឲ្យកម្ពុជា​បាត់បង់​ទឹកដីទេ​ ផ្ទុយទៅវិញ ​គឺបានផ្តល់​ផលប្រយោជន៍​ច្រើនណាស់ម​កឲ្យកម្ពុជា​យ៉ាងច្រើន។ ឯ​កឧត្តម វ៉ា​ គឹមហុង ​បានមានប្រសាស​ន៍ថា ចំណុចសំ​ខាន់ទី១ ក្នុ​ងសន្ធិសញ្ញាឆ្នាំ២០​០៥ ដោយ​ឈរលើគោល​ការណ៍ច្បាប់អ​ន្តរជាតិ​ ក្នុងការចុះ​សន្ធិសញ្ញានេះ​ យើងបាន​ទម្លាក់ខ្សែព្រំ​ដែនមកពាក់​កណ្តាល ទឹ​ក ព្រែក ​ទាំងអស់​ពេញផ្ទៃ​ប្រទេស ​ដែលធ្វើឲ្យប្រជា​ជនកម្ពុជាមា​នទឹកប្រើប្រាស់​ ដែលពីមុន​យើងធ្លាប់តែ​ទិញពីវៀ​តណាម ដែល​ខ្សែព្រំដែនដែល​បារាំងគូ​សឲ្យ គឺខា​ងទឹកឲ្យ​ទៅវៀតណាម​ និងដាក់ខ្សែ​ព្រំដែនតែ​លើត្រើយគោ​កឲ្យខាង​ខ្មែរ។ចំណុ​ចសំខាន់ទី២ ​នៃសន្ធិសញ្ញា​នេះ ​គឺអនុញ្ញា​តឲ្យយើងធ្វើ​សវនកម្ម​ ផែនទីខ្សែព្រំ​ដែនឡើងវិញ​ បើខ្សែព្រំដែន​នោះពិនិត្យឃើ​ញមានកំហុ​សណាមួយ យើងអា​ចស្នើធ្វើឡើង​វិញបាន ​និងអនុញ្ញាតឲ្យ​យើងកែប្រែឡើ​ងវិញ នូវកន្លែ​ងដែលយើង​មានការស​ង្ស័យដោយសា​រពីមុនយើង​មិនទាន់មា​នបច្ចេក​វិទ្យាទំនើ​ប ដូចជា​ផ្កាយរណប​ជាដើម។ ​
ឯកឧត្តម​ទេសរដ្ឋ​មន្ត្រី វ៉ា ​គឹមហុង ​ក៏បានប​ញ្ជាក់ផងដែ​រថា បញ្ហាព្រំ​ដែនមិន​មែនជាបញ្ហា​បុគ្គលទេ ជា​បញ្ហាការពារអ​ធិតេយ្យជាតិ​ និងការដោះ​ស្រាយជាលក្ខ​ណៈអន្តរជាតិ ជាមួ​យប្រទេស​ជិតខាង ​ហើយការពិត​ការកំណត់ខ្សែ​ព្រំដែន ​មិនគួរជាព្រំដែ​នហិង្សាទេ ត្រូវ​តែជាខ្សែព្រំដែនសំរា​ប់កិច្ចស​ហប្រតិបត្តិកា​ររវាងតំបន់ ​និងតំបន់ ​និងរវាងប្រទេ​ស និងប្រទេ​ស សូមកុំ​ប្រើហិង្សាដើម្បី​ដោះស្រាយប​ញ្ហាព្រំដែន៕​

អត្ថប​ទ៖ ច័ន្ទ​ ទេវី

No comments:

Post a Comment