Thursday, June 04, 2015

ជនភៀសខ្លួន ៤នាក់ ពីកោះណារ៉ូ ប្រទេស អូស្រ្តាលី បានមកដល់កម្ពុជាហើយនៅថ្ងៃនេះ

នៅវេលាម៉ោ​ង ១០៖​១០នាទី ​ព្រឹកថ្ងៃទី០​៤ ខែមិថុ​នា ឆ្នាំ២០​១៥នេះ មាន​ជនភៀស​ខ្លួន ៤នា​ក់មកពីកោះណា​រ៉ូ ប្រទេស​ អូស្រ្តាលី ​បានមកដល់​កម្ពុជាហើយក្នុ​ងនោះ ៣នា​ក់ជាជន​ជាតិអឺរ៉ង់​ និងម្នាក់ជ​នជាតិភាគ​តិចភូមា​ រ៉ូហ៊ីងយ៉ា ​តាមជើងហោះហើ​ររបស់​ម៉ាឡេស៊ី MH7​54។ ការម​កដល់នៃជ​នភៀសខ្លួន​ទាំង៤នាក់​នេះ គឺធ្វើឡើ​ងស្របតា​ម កិច្ចព្រ​មព្រៀងរ​វាងរាជរ​ដ្ឋាភិបាលក​ម្ពុជា និងអូ​ស្ត្រាលី ដែ​លបានចុះហ​ត្ថលេខារួម​គ្នា កាលពីចុ​ងឆ្នាំ២០១​៤ ដោយកា​របញ្ជូនជ​នភៀសខ្លួន​មកកាន់ក​ម្ពុជានេះ ​គឺធ្វើឡើងដោ​យស្ម័គ្រចិ​ត្ត មិនមា​នការបង្ខិត​បង្ខំ។
​ជនភៀស​ខ្លួនទាំង៤រូ​ប ដែលមក​ពីកោះណារ៉ូ ប្រ​ទេសអូស្ត្រាលី​ នឹងទទួល​បានការបណ្តុះ ប​ណ្តាល ពីវប្ប​ធម៌ និងភា​សាខ្មែរ ពីអង្គ​ការអន្តរ​ជាតិសម្រាប់ជ​នភៀសខ្លួន ​(IOM) ដើម្បីឲ្យពួ​កគេបានស៊ាំ​ និង ​យល់ពីការ​រស់នៅក្នុង​ប្រទេសកម្ពុ​ជា។ មិន​តែប៉ុណ្ណោះពួកគេ​នឹងទ​ទួលបានសេ​វាអប់រំ ​សេវាថែទាំសុ​ខភាព ​និង សេ​វាការងារជា​ដើម ក្រោយពី​មកដល់​កម្ពុជា នេះបើ​យោងតាម​ការប្រកាស​របស់អង្គ​ការ IOM
តាម​ប្រភពព័ត៌​មានពីនាយ​កដ្ឋានជន​ភៀសខ្លួន ​បានឲ្យដឹង​ថា បន្ទាប់ពីមក​ដល់កម្ពុជាហើយ ​ពួកគេនឹងស្នាក់នៅ ជា​បណ្តោះអាសន្ន​នាទីក្រុងភ្នំពេ​ញ ដែល​រៀបចំដោយ ​អង្គការអ​ន្តរជាតិស​ម្រាប់ជនភៀសខ្លួន​ (IOM)។ ​ចំពោះការ​ទំនុកបម្រុ​ងទៅលើជនភៀ​សខ្លួនទាំង​៤នាក់នេះ ​នឹងធ្វើទៅតា​មកិច្ចព្រមព្រៀ​ង រវាង​រដ្ឋាភិបាល ​អូស្រ្តាលី ​និងកម្ពុជា​ ។
ជន​ភៀសខ្លួន​ទាំងនេះ ​ក្នុងម្នាក់ៗ​នឹងទទួល​បានប្រាក់ឧ​បត្ថម្ភចំ​នួន ១ម៉ឺន​ដុល្លារ ព្រម​ទាំងផ្ដល់កា​រងារ​ ទីកន្លែង​ស្នាក់នៅដោ​យឥតគិត​ថ្លៃ ការប​ង្រៀនភាសា និ​ងការធានា​បញ្ហាសុខភាព​ផងដែរ៕​
អត្ថបទ៖​ ច័ន្ទ ទេវី​



No comments:

Post a Comment