ក្នុងចំណោម អាហារ៧មុខ នៅក្នុងព្រះរាជពិធី ច្រត់ព្រះនង្គ័ល
នាខេត្តបាត់ដំបង កាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ ដែលត្រូវបានដាក់ផ្សង
ជាលទ្ធផល គឺ ពោត និងសណ្តែក គឺត្រូវបានគោឧសភរាជ បរិភោគបានច្រើនជាងគេ។
ក្រោយបញ្ចប់ការបរិភោគ លោកព្រាហ្មណ៍ព្រះរាជគ្រូ បានប្រកាសលទ្ធផល
ដោយបានបង្ហាញថា គោឧសភរាជ បានបរិភោគអាហារទាំង ៧មុខតាមព្រះរាជតម្រា
ប៉ុន្តែក្នុងនោះគោឧសភរាជ បានបរិភោគសណ្តែក និងពោត ច្រើនជាងគេ។
តាមរយៈការបរិភោគនេះ សបញ្ជាក់ថា ការបង្កបង្កើនផលពោត និង
សណ្តែក របស់ប្រជាកសិករនៅទូទាំងប្រទេសនៅឆ្នាំនេះ នឹងទទួលបានទិន្នផលខ្ពស់។
ព្រះរាជពិធីច្រត់ព្រះនង្គ័លនាទឹកដីខេត្តបាត់ដំបងឆ្នាំនេះ
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង ត្រូវបានព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត
រាជានុញ្ញាតឲ្យធ្វើជាតំណាងរបស់ព្រះអង្គកាន់នង្គ័លទី២ ឬហៅថា ស្តេចមាឃ រីឯភរិយា
របស់លោកជាព្រះមេហួ។ ដោយឡែកនង្គ័លទី១ តំណាងឲ្យវិស័យកសិកម្ម កាន់ដោយ ឯកឧត្តម លី
ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម ខណៈឯកឧត្តម កែវ សិរីបុត្រ អគ្គលេខាធិការរង នៃគណៈកម្មការបុណ្យជាតិ
កាន់នង្គ័លទី៣ តំណាងព្រះបរមរាជវាំង។
បន្ទាប់ពី ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តដំបង ដែលជាស្តេច
មាឃ និងភរិយា ជាព្រះមេហួរ ដឹកនាំភ្ជួររាស់ និង សាបព្រោះស្រូវ ពោត សណ្តែក ល្ង
ចំនួន៣ ជុំរួចរាល់នោះ ព្រាហ្មណ៍ព្រះរាជគ្រូ យកទឹកមន្ដប្រោះ ក្បាលគោឧសភរាជទាំងពីរ
ហើយដឹកយកទៅបិរភោគអាហារទាំង ៧មុខ នៅវាលព្រះស្រែ ក្នុងពហុកីឡដ្ឋាន ក្រុង
បាត់ដំបង។
ក្រោយបញ្ចប់ការបរិភោគ លោកព្រាហ្មណ៍ព្រះរាជគ្រូ បានប្រកាសលទ្ធផល
ដោយបានបង្ហាញថា គោឧសភរាជ បានបរិភោគអាហារទាំង ៧មុខតាមព្រះរាជតម្រា ប៉ុន្តែក្នុងនោះគោឧសភរាជ
បាន បរិភោគ សណ្តែក និងពោត ច្រើន ជាងគេ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនាខេត្តបាត់ដំបង
ជាខេត្តជង្រុកស្រូវ ដ៏ធំ ជាងគេនៅកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥
ត្រូវបានប្រព្រឹត្តទៅយ៉ាងមហោឡារឹក ក្រោមព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។








No comments:
Post a Comment