Wednesday, February 04, 2015

មន្ត្រីជាន់​ខ្ពស់​កម្ពុជា មាន​ជំនឿថា កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៏​ច្រើន​ពីសន្និសីទ​ទេចរណ៍ពិភព​លោក

សន្និសីទពិភពលោកស្ដីពី ទេសចរណ៍វប្បធម៌ បានរៀបចំឡើង នៅក្រុង​សៀមរាបអង្គរ នៃ​ព្រៈ​រាជាណា​ចក្រកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ​២០១៥  ដោយមានការរំពឹងថាសន្និ​សិទ​​នេះ​នឹងនាំ​មក​នូវអត្ថ​ប្រយោជន៏​ដ៏ធំធេងក្នុងការរួមចំណែក អភិវឌ្ឍន៏ប្រទេសកម្ពុជា ពីវិស័យទេស ចរណ៏។
 
ក្នុងពិធីបដិសណ្ឋារកិច្ចគណៈប្រតិភូនៃបណ្តាប្រទេសនានា អ្នកជំនាញ អ្នក​ប្រតិបត្តិការវិស័យ​ទេស​ចរណ៍​មកពីជុំវិញពិភពលោកដែលមកចូលរួមក្នុងសន្និ​ សីទ​ទេសចរពិភពលោក ឯកឧត្តមបណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងលោកជំទាវ​ ក្នុងនាមរាជរដ្ឋា​ភិបាល​កម្ពុជា បានសំដែង​ការ​ស្វាគមន៏​ដោយភាពកក់ក្តៅ ស្និទ្ធ​ស្នាលចំពោះវត្តមាន​គណៈ​ប្រតិភូទាំងអស់​ដែល​បាន​មកចូលរួមក្នុង​ សន្និសីទនេះ ដោយក្តីរំពឹងថា កម្ពុជា​នឹងទទួលបាន អត្ថ​ប្រយោជន៏យ៉ាងច្រើន​ពីវិស័យ​ទេសចរណ៏​ ដើម្បីការអភិវឌ្ឍរីកចំរើននៃ​សង្គមជាតិរបស់ខ្លួន ​​ ដែលថ្នាក់ដឹកនំានៅលើសកលលោកបាន​ផ្ដល់ឱកាសជួយ​គាំទ្រឲ្យ​មាន​ការរៀប​ចំ​ សន្និសិទពិភព​លោក​ស្ដីពីទេសចរណ៍ និងវប្បធម៌ ជាលើកទី​១​នៅលើ ទឹកដីអង្គរខេត្ត​សៀមរាប​នៃព្រៈរាជា​ណាចក្រកម្ពុជា នាពេលនេះ។
 
សន្និសីទទេសចរណ៏ពិភពលោកនេះប្រព្រឹត្តទៅ ​ក្រោមប្រធានបទ ការកសាងមិត្តភាពថ្មីមួយ​ដែលជា​វេទិកា​ ដ៏មានសារៈសំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសនានា អ្នកជំនាញ អ្នកប្រតិបត្តិការ​វិស័យ​ទេសចរណ៍ សាស្រ្ដាចារ្យ ក៍ដូចជា​និស្សិត​ក្នុងការមកជួបជុំគ្នា ពិភាក្សាផ្លាស់​ប្តូរទស្សនៈ យោបល់ ចែករំលែក បទពិសោធន៏ឲ្យគ្នាទៅវិញទៅមក ដើម្បីកសាងបាន​នូវចំណេះ​ដឹង​ថ្មីៗបន្ថែមទៀត។ 
 
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបង្ហាញពីការរំពឹងថា តាមរយៈការចែករំលែក​ចំណេះ​ដឹងនិង​បទពិសោធន៍ ដ៏ទូលំទូលាយ របស់វាគ្មិនដែលអញ្ជើញមកចូលរួមនៅក្នុងសន្និសីទ​នេះ​យើងនឹងអាចរក​ឃើញ​នូវ​ ដំណោះស្រាយនានាដើម្បីឆ្លើយតបទៅនិងបញ្ហាប្រឈម ទាំងឡាយ​ចំពោះ​បេតិកភណ្ឌវប្បធម៌ ដើម្បីរួមចំណែក ជួយលើកដំកើងដល់វិស័យទេសចរណ៍ និង​វប្បធម៌ របស់ ព្រៈរាជាណាចក្រកម្ពុជា ឲ្យ​បានរីកចំរើន ប្រកបដោយនិរន្តរភាព ។
 
គួរបញ្ជាក់ថា៖  គណៈប្រតិភូដែលអញ្ជើញមកចូលរួមក្នុងសន្និសីទទេសចរណ៏ពិភពលោកនេះ មាន​​​ចំនួន​៩៩​ប្រទេស ក្នុងនោះថ្នាក់រដ្ឋមន្រ្ដីមានចំនួន៤១រូប មកពីប្រទេសចំនួន៣៨ ត្រូវ​បាន​ទទួលបដិសណ្ឋារ​កិច្ច​ដោយឯកឧឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង​លោកជំទាវ  នារាត្រីថ្ងៃ​ទី០៣  កុម្ភៈ  ឆ្នាំ​២០១៥ នៅសណ្ឋាគារឡឺម៉េរីឌានអង្គរ ខេត្តសៀមរាប  ៕

No comments:

Post a Comment