Wednesday, January 14, 2015

បទអត្ថា​ធិប្បាយ​ ដោយៈ ឧត្តម សក្តិ៖ របាយ​ការណ៍​ដែល​មិន​ឆ្លុះ​បញ្ចាំង​អំពី សក្ខីភាព​ពិត​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា

ថ្មីៗ​នេះ​ លោក ប្រេដ អាដាម (Brad Adams) ដែល​ជា​នាយក​​អង្គការ ​​Human Rights Watch ប្រចាំ​​អាស៊ី បាន​សរសេររបាយ​ការណ៍​ដែល​​មាន​​ចំណង​​ជើង​ថា​ «30 years of Hun Sen: Violence, repression, and Corruption in Cambodia» កម្រាស់​​ប្រមាណ​​៧០ទំព័រ ដែល​​​និយាយ​​ពី​​ការ​​ដឹកនាំ​​របស់​​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោយ​​បាន​​ចាត់​​ទុក​​ការ​ដឹកនាំ​ ​៣០ឆ្នាំ ​ពោរពេញ​​ទៅ​​ដោយ​​​ហិង្សា ការ​​គាប​សង្កត់ និង​​អំពើ​​ពុក​រលួយ។

​នេះមិ​ន​មែន​ជា​លើក​ទីមួយទេ​ ដែល​លោក ប្រេដ អាដាម តែងតែ​ចេញ​របាយ​ការណ៍​​ វាយ​ប្រហា​រមក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ការវាយប្រហារនេះទៀតសោត ត្រូវ​បាន​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​មើល​ឃើញ​យ៉ាង​ច្បាស់​ថា៖ ជា​របាយ​ការណ៍​ដែល
​«មិន​មាន​លក្ខណៈតក្ក​ភាព​ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សក្ខី​ភាព​ពិត​នៃ​ប្រវត្តិ​សាស្ត្រ ដែល​ជា​ពន្លឺ​នៃ​សច្ច​ធម៌ ជា​ព្រលឹង​នៃ​ការ​រំលឹក​អំពី​សារគុណ នៃ​វីរជន​ដែល​បានសាង​ស្នាដៃ»។​ ការ​មិន​​ទទួល​​បាន​​ព័ត៌មាន​ពិត​​គ្រ​ប់​​​ជ្រុង​​ជ្រោយ​​នៃ​អង្គ​ហេតុ​​លើ​បញ្ហា​នៅ​កម្ពុជា ការ​ធ្វើ​របាយ​ការណ៍​ដោយ​ផ្អែក​​តាម​​កំហឹង​ផ្ទាល់​ខ្លួន​​ គំនុំ​សង​សឹក ដែល​​ប្រាស​​ចាក​​ពីគុណធម៌ សិល​ធម៌​ក្នុង​ភាព​ជា​មនុស្ស។

របាយ​​ការណ៍​​វាយ​​ប្រហារ​បង្កប់ដោយភាពឈ្នា​នីស ​ពោរពេញ​ដោយ​ភាព​ខ្មៅ​ងងឹត​អំពី​កម្ពុជា ​និង​​ជា​​ការ​​មើល​​រំលង​​ការ​​ខិតខំ​​ប្រឹង​​ប្រែង​របស់ ​លោក ​ហ៊ុន សែន ទោះ​ជា​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ប្រជាជន​កម្ពុជា​ត្រូវការ​យ៉ាង​ចាំបាច់​នូវ​វត្តមាន​នៃ​ការ​ដឹក​នាំ​របស់លោក ហ៊ុន សែន
«ហ៊ុន សែន ​ជា​​ជម្រើស​​របស់​​ប្រជា​ពល​រដ្ឋ​កម្ពុជា​» របត់​នយោបាយ​សំខាន់ៗ​ មិន​អាច​គ្មាន​វត្តមាន​របស់​លោក ជា​អ្នក​កាច់​ចង្កូតបាន​នោះ​ទេ ព្រោះ​វាជា​អាយុ​ជីវិត​របស់​ជាតិ​ខ្មែរ​ទាំងមូល។

ការ​​បំភ្លេច​ ការ​​មើល​​រំលង ​ឬ​ការ​​ឈ្លាន​ពាន​លើ​​ភាព​​ស្វ័យ​​សម្រេច​​របស់​​កម្ពុជា គឺ​ជា​»ឥរិយាបថ​​របស់​​ពួក​ ឬ​​ក្រុម​​ព្រៃ​ផ្សៃ​​នៃ​​ចក្រ​​ពត្តិ​​និយម
» ដែល​លោក ប្រេដ អាដាម ​គួរ​តែ​បញ្ឈប់ ​ហើយ​ទទួល​យក​ការ​ពិត​អំពី​កម្ពុជា​ ហើយ​ចេះ​ផ្តល់​យុត្តិ​ធម៌​ដល់​ថ្នាក់​ដឹកនាំ​កម្ពុជា ពិសេសលោក ហ៊ុន សែន ។​

ជា​ការ​ពិត​ណាស់ រយៈពេល៣០ឆ្នាំ របស់​នាយករដ្ឋ​មន្រ្តីមួយ​រូប​ ដែល​បាន​ឡើង​ដឹកនាំ​នាវា​កម្ពុជា​ដ៏កម្សត់នេះ បាន​សម្រេច​នូវ​សមិទ្ធ​ផល​​យ៉ាង​លើស​លប់​​ជូន​ពលរដ្ឋ​កម្ពុជា ដូចជា​ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្រ្ត​បង្រួប​បង្រួម​ជាតិ រហូត​ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង និង​បញ្ចប់​ការផ្ទុះ​អាវុធ​ទាំងស្រុង​នាឆ្នាំ១៩៩៨។ ជា​បន្ត​បន្ទាប់​ នាយករដ្ឋ​មន្រ្តី ដែល​បាន​មើល​ការខុស​ត្រូវ​លើ​ជោគ​វាសនាប្រទេស ត្រឹម​វ័យ​ជាង​២០ឆ្នាំ​ មេដឹកនាំ​ដ៏​វ័យ​ក្មេង​​រូប​នេះ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​ជា​ច្រើន​ទៀត ក្នុងការកសាង​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ថ្នល់ សាលារៀន ប្រព័ន្ធ​ធារា​សាស្រ្ត ដើម្បីបម្រើ​ការ​រស់នៅ និង​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពល​រដ្ឋកម្ពុជា ដែល​បាន ហែល​​ឆ្លង​ទុក្ខ​លំបាក​វេទនា ក្នុង​ភ្លើង​សង្រ្គាម​អស់​ជា​ច្រើន​ទសវត្សរ៍​នោះ។


ពី​ប្រទេស​សល់​ពី​គំនរ​ផេះផង់​នៃ​ភ្លើង​សង្រ្គាម ជីវិត​របស់​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ផ្តើម​ចេញ​ពី​ជីវិ​ត​ជា​យុទ្ធ​ជន តស៊ូ​​ពលី​កម្លាំង​ញើស​ឈាម​ក្នុង​ព្រៃ បាន​តម្កល់​សេចក្តី​សុខ​ក្សេម​ក្សាន្ត និង​សុខ​សន្តិភាព​សម្រាប់​ប្រជារាស្រ្ត​ខ្មែរ​ជា​ធំ និង​បាន​ប្រឹង​ប្រែង​កៀងគរ​អ្នក​វិយោគ​បរទេស​ចូល​មក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជួយ​ជំរុញ​កំណើន និង​រក្សា​កំណើន​សេដ្ឋ​កិច្ច​ជាតិ ក្នុង​រង្វង់កើន​​ជាង៧ភាគរយ​ជារៀង​រាល់​ឆ្នាំ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។ ពិត​​ណាស់​​ថា សមិទ្ធ​ផល​ដ៏​សន្ធឹក​សន្ធាប់​នេះ មិន​ទាន់​បំពេញ​​សេចក្តី​ត្រូវការ​ជូន​ដល់​ប្រជាពល​​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​យ៉ាង​ណា​ក្តី តែ​វា​សុទ្ធ​សឹង​ជា​សមិទ្ធផល​កើត​ចេញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ជម្នះ​គ្រប់​ឧបស័គ្គ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន រួម​ជាមួយ​មន្រ្តី​រាជ​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​រូប​ទៀត ក្នុង​រយៈពេល ៣០ឆ្នាំ កន្លង​មក​នេះ​។


សមិទ្ធផល​ទាំង​នេះឬដែល​ហៅ​ថា ការ​​ដឹកនាំ​​​៣០ឆ្នាំ​ ​របស់​លោក ​ហ៊ុន សែន ពោរ​ពេញ​​ទៅ​​ដោយ​​​ហិង្សា ការ​​គាប​​សង្កត់ និង​​អំពើ​​ពុក​រលួយ​នោះ
?

គេ​នៅ​ចាំ​បាន​ថា ចាប់​ពី​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៧ មករា ១៩៧៩ គឺ​មាន​រយៈពេល ៣ឆ្នាំ ៨ខែ និង​២០ថ្ងៃ ជា​របប​កម្ពុជា​ប្រជាធិប​តេយ្យ (ខ្មែរក្រហម) ដែល​បាន​បំផ្លាញ​ហេដ្ឋា​រចនា​សង្គម​ក្លាយ​ជាផេះ ធ្វើ​ទារុណ​កម្ម កាប់​សម្លាប់​ប្រជាជន​ខ្មែរ អស់ ជាង​២លាន​នាក់ និង​បាន​បន្សល់​ទុក​នូវ​វិបត្តិ​សង្គមដ៏​ធ្ងន់​ធ្ងរ ដែល​មាន​ផ្នែក​ជាច្រើន​មក​ដល់​បច្ចុប្បន្ន​ទៀត​ផង​។


ប៉ុន្តែ​​​រាជ​រដ្ឋាភិបាល​ ក្រោម​​ការ​​ដឹក​នាំ​​ដោយ​​លោក​​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន សែន​ បាន​​ខិត​​ខំ​​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​​ប្រទេស​ពី​​បាត​​ដៃ​​ទទេ​ រហូត​​មាន​​អ្វី​ៗ​​គ្រប់​​យ៉ាង​ រួម​​ទាំង​​​ដំណើរ​​ការ​​​ប្រជាធិប​តេយ្យ ​ការ​គោរព​​សិទ្ធិ​មនុស្ស​ ជាពិសេស​​ការ​​ធានា​​បាន​​នូវ​​ស្ថេរ​ភាព​​នយោបាយ​ សន្តិ​សុខ​​​ទូទាំង​​ផ្ទៃ​ប្រទេស​ ការ​​ផ្សះផ្សារ​​បង្រួប​​បង្រួម​​ជាតិ​ ឯកភាព​​ទឹក​ដី​ និង​​ការ​​​រស់​​នៅ​​ក្រោម​​ដំបូល​​នៃ​​ច្បាប់​រដ្ឋ​​ធម្មនុញ្ញ​ ដែល​​មាន​​ព្រះ​មហា​ក្សត្រ​​គ្រង​រាជ​សម្បត្តិ​។​ ស្នាដៃ​​ទាំងអស់​នេះ ​ហេតុ​អ្វី​បាន​ជា​លោក ប្រេដ អាដាម មើល​រំលង ហើយ​មិន​សរសេរ​ក្នុង​របាយការណ៍​កម្រាស់​ប្រមាណ​​៧០​ទំព័រ ដែល​​​និយាយ​​ពី​​ការ​​ដឹកនាំ​​របស់​​លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​កម្ពុជា​ផង
?

សរុប​មក​​លោក ប្រេដ អាដាម មិន​គ្រាន់​តែ​សរសេរ​​រ​បាយការណ៍​បំភន្ត័ បំពុល​សាធារណ​មតិ សំអុយ​អំពី​ថ្នាក់​ដឹកនាំ​ជាតិ​កម្ពុជា​ គឺ​ក្នុង​ចេតនា​បំពេញ​អោយ​មហិច្ឆតា​នយោបាយ​បក្ស​ប្រឆាំង​​នៅ​កម្ពុជា ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ស្អិត​រមួត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។


ប្រជាជន​កម្ពុជា​មិន​បណ្តោយឲ្យសក្ខី​ភាព​ពិត​នៃ​ប្រវត្តិ​សាស្ត្រ ដែល​ជា​ពន្លឺនៃ​សច្ច​ធម៌ ជា​ព្រលឹង​នៃ​ការ​រំលឹក​អំពី​សាគុណ ​នៃ​វិរជន​ដែល​បានសាង​ស្នាដៃ​សម្រាប់​​កម្ពុជា ហូរ​ទៅ​តាម​ទំនើង​ចិត្ត​របស់ ប្រេដ អាដាម ដែល​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​ការ​ភន្ត័​ច្រលំ​ទៅ​លើ​ការដឹកនាំ ៣០ឆ្នាំ របស់លោក ហ៊ុន សែន តាម​រយៈ​របាយ​ការណ៍​ឡប់​ឡែ​របស់​គេ​នោះ​ឡើយ។ តែ​ផ្ទុយ​ទៅ​វិញ​ប្រជាពល​រដ្ឋ​កម្ពុជា បាន​ដឹង​ និង​ចង​ចាំ​យ៉ាង​ច្បាស់​ថា លោក ហ៊ុន សែន ជាវិរជន​របស់​កម្ពុជា ហើយ​កម្ពុជា​ត្រូវ​ការ​វត្តមាន​របស់ ហ៊ុន សែន ក្នុង​ការ​ដឹក​នាំ​ជាតិ​។

No comments:

Post a Comment