Wednesday, November 12, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ទទួល​ជួប​សាម​ណ​និស្សិត ‑ និស្សិត​កម្ពុជា ដែល​គង់ និង​បន្តកម្ម​សិក្សា​​នៅ​​​សាធារណរដ្ឋ​សហភាព​មីយ៉ាន់​ម៉ារ

នៅរសៀលថ្ងៃទី១១វិច្ឆិកា ឆ្នាំ​២០១៤ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បានទទួលជួបសាមណ និស្សិត និងនិស្សិតកម្ពុជាចំនួន១១អង្គ-នាក់ ដែល​​និមន្ត​មក​​​​គ​​ង់និង​បន្តកម្ម​សិក្សានៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារ។ ឯកឧត្តម សៀន ប៊ុនវុធ ឯកអគ្គ​រាជទូតកម្ពុ​ជាប្រចាំ​មីយ៉ាន់​ម៉ារ មាន​ប្រសាសន៍ឲ្យដឹងថា សាមណនិស្សិត និងនិស្សិតទាំង១១អង្គ-នាក់នេះ បាននិមន្តមកគង់ និង​​បំពេញការសិក្សាសាកលវិទ្យាល័យ​ពុទ្ធ​សាសនទូត​ថេរវាទអន្តរ​ជាតិ ក្នុងទីក្រុងរ៉ង់ហ្គោនថ្នាក់បណ្ឌិតឆ្នាំទី៣ មានចំនួន២អង្គ សាមណ​និស្សិត​​សិក្សា​ថ្នាក់អនុបណ្ឌិត ឆ្នាំទី៣ មានមាន២អង្គ សាមណនិស្សិតសិក្សាថ្នាក់​បរិញ្ញាបត្រ ឆ្នាំទី២មានចំនួន២អង្គ សាមណនិស្សិត​សិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី១ មានចំនួន៤អង្គ និងសមា​ជិកសិស្ស សិក្សាបរិយត្តិធម៌​ខាងក្រៅ​សាកល​វិទ្យាល័យមានចំនួន១រូបក្រោមការផ្តល់​អាហារ​រូបករណ៍ពី​សំណាក់​រដ្ឋាភិបាលមីយ៉ានីម៉ារ។ ឯកឧត្ត​ម​ឯកអគ្គរាជទូតមានប្រសាសន៍បន្តថា ក្រោម​ការ​ជួយឧបត្ថម្ភ​ពី​សំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ារ និងការ​ទំនាក់ទំនងជាមួយនិង មន្រ្តីស្ថានទូត​កម្ពុជា សាមណនិស្សិត​ទាំង១អង្គ-នាក់នេះ បានធ្វើការសិក្សា​ប្រកបដោយលទ្ធផលដ៏ត្រចះ​ត្រចង់​បំផុត។

សម្តេចតេជោនាយករដ្ឋមន្រ្តីមាន ប្រសាសន៍​កោត​​​​សរសើរ ប្រគេនចំពោះសាមណ​និស្សិត​ទាំងអស់ ដែល​​បានចំណាយកាយពល និង​ពេលវេលា និមន្តមកគង់ប្រថាប់ដើម្បី​បន្តការ​សិក្សាថ្នាក់ នៅ​សាធា​រ​ណ​រដ្ឋ​សហភាពមី​យ៉ាន់ម៉ារ ប្រកបដោយស្មារតីទទួលខុស​ត្រូវខ្ពស់​បំផុត។

សម្តេចតេជោ ​នាយករដ្ឋមន្រ្តីមានប្រសា សន៍ក្រើនរលឹកដល់សាមណនិស្សិត និស្សិតកម្ពុជា​ទាំងអស់ ត្រូវបន្តការសិក្សាក្រេបជញ្ជក់នូវចំណេះដឹងដ៏ល្អៗ ពីវប្បធម៌ក៏ដូចជាចំណេះដឹង​ខាងជំនឿសាសនា ដើម្បី​យកទៅបណ្តុះបណ្តាលជូនដល់សាមណសិស្ស សាមណនិស្សិត និងនិស្សិតកម្ពុជា ដែលមិន​បាននិមន្តនិងមកសិក្សានៅទីនេះ។ សម្តេចតេជោនាយក​រដ្ឋ​មន្រ្តី ក៏បានធ្វើការណែនាំដល់​សាមណ​និស្សិត និងនិស្សិតកម្ពុជាទាំងអស់ ដែលគង់ស្នាក់នៅរៀន​សូត្រនៅ ក្នុងប្រទេសមីយ៉ាន់ម៉ារ​នៅ​ពេលនេះ ត្រូវមានមនសិកាគោរពស្រឡាញ់ក្នុងជួរ​សាមណ​និស្សិត និងនិស្សិតទាំងអស់ ពិសេស​ត្រូវ​ចូល​រួមក្នុងកិច្ចការសង្គម និងដើរឲ្យទាន់ពីសន្ទុះនៃការរីក​ចំរើន​​របស់ពិភពលោក ដែលតម្រូវឲ្យ​យើងទាំងអស់គ្នា ត្រូវតែចូលរួមសហការគ្នាដើម្បីពិភពលោក​ឲ្យមានការរីកចំរើននិងការអភិវឌ្ឍ ពិសេ​​សការរស់នៅក្នុងភាពសុខដុមរមនា និងសុខសន្តិភាព។ ជាមួយគ្នានេះសម្តេចតេ​ជោ​នាយក​រដ្ឋ​មន្រ្តី ​មានប្រសាសន៍ប្រគេន សាមណនិស្សិត និងនិស្សិតទាំង​១១អង្គ‑ នាក់ នៅពេល​បញ្ចប់ការ​សិក្សា​នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ារហើយនោះ សម្តេច​នឹងចំណាយថវិកា​ផ្ទាល់របស់​សម្តេ​ច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការទិញសំបុត្រយន្តហោះវិល​ត្រឡប់ទៅកាន់​មាតុ​ប្រទេស​វិញ។

ព្រះភិក្ខុ កុន សុគាម ប្រធានសមាគមសាមណនិស្សិតខ្មែរ មានសង្ឃដិកាថ្លែងនូវអំណរគុណ​យ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតំលៃ ក្នុងការ ផ្តល់នូវឱកាសឲ្យសាមណនិស្សិតទាំង១១អង្គ‑ នាក់ បានចូលជួបសំដែងការគួរសម ពិសេស​បានទទួលនូវ ការណែនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីជាប្រទីបនៅ​ក្នុងការសិក្សា​រៀនសូត្រឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត ពិសេសទៅទៀតនោះ គឺដើម្បី​ដឹង​គុណដល់​រូប​សម្តេចដែលតែងតែផ្តល់នូវ ទំនុកបំរុង ឧបត្ថម្ភ និងជួយសំរួលដល់​សាមណនិស្សិត​គ្រប់អង្គ បានបន្ត​មក​​សិក្សាក្នុងប្រទេសមីយ៉ាន់ម៉ារ។

No comments:

Post a Comment