Wednesday, November 12, 2014

សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ជួប​សន្ទនា​ជាមួយ​ឯកឧត្តម​ បាន គីមូន អគ្គលេខា​ធិការ​​អង្គការ​​សហ​​ប្រជាជាតិ ពិភាក្សា​​អំ​ពី​​ថវិការ​សម្រាប់​​បុគ្គលិកនៃ​​សាលា​ក្តី​កាត់​​ទោស​​មេដឹក​នាំ​​ខ្មែរ​ក្រហម

នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥នៅទីក្រុងណៃពីដោ នៃសាធារណរដ្ឋសហភាពមីយ៉ាន៉ម៉ារ​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបាន​ជួបសន្ទនា​ដោយ​ផ្ទាល់ជាមួយនឹងឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសប្រជាជាតិ ដើម្បីធ្វើការពិភាក្សា​ទៅ​លើ​​ការ​ដោះស្រាយចំពោះប្រាក់បៀវត្សរបស់បុគ្គលិក នៃ​សាលាក្តីខ្មែក្រហមរបស់ភាគីកម្ពុជា​ចាប់ពី​ខែតុលាដល់ខែធ្នូឆ្នាំ២០១៤។
AKP
ក្នុងជំនួនពិភាក្សាគ្នានោះ​ សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តី បានមានប្រសាសន៍ជំរាបជូនឯកឧត្តមអគ្គ​លេខា​​​ធិការ​អង្គការសហប្រជាជាតិ អំពីការ​សំរេច​រប​ស់រាជរ​ដ្ឋាភិបាលកម្ពុជាក្នុងការ​ដោះស្រាយ​នូវ​ថវិកា​ចំនួន១លាន១សែន៥ម៉ឺនដុល្លាអាមេរិក ក្នុង​ការ​ដោះ​​ស្រាយ​​ប្រាក់​បៀវត្ស​ជូនដល់បុគ្គលិក​នៃ​សាលា​ក្តីខ្មែរ​ក្រហម​នៃភាគី​កម្ពុជា​សំរាប់​ខែតុលា​វិច្ឆិកា និង​ខែធ្នូឆ្នាំ២០១៤។
​ជាមួយគ្នានេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏បាន​ធានា​អះអាង​នៅចំពោះមុខឯកឧត្តម​អគ្គ​លេខា​ធិ​ការ​អង្គការសហប្រជាជាតិដែរថា រាជរដ្ឋា​ភិបាល​កម្ពុជានឹងបន្តដោះស្រាយប្រាក់បៀវត្ស​សំរាប់​បុគ្គ​លិក​​ភាគី​កម្ពុជា នៃសាលាក្តីខ្មែរក្រហមសំរាប់រយៈពេល៦ខែក្នុង​ឆ្នាំ២០១៥ ខាងមុខ​បន្តទៀត។
ជាការឆ្លើយតបឯកឧត្តមបាន គីមូន អគ្គលេខាធិការអង្គការសប្រជាជាតិ មានប្រសាសន៍ថ្លែងនូវអំណរ​គុណចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល​កម្ពុជាចំពោះការ​ខិតខំ​ដោះស្រាយ​ដល់ការលំបាក់របស់បុគ្គលិក​នៃសាលាក្តីកាត់​ទោស​មេដឹក​នាំខ្មែរ​ក្រហម​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់​បំផុត។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើ​បញ្ហាតំបន់ និង​អន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

No comments:

Post a Comment