ឯកឧត្តម នាយឧត្តមសេនីយ៏ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ការទទួលយកជនភៀសខ្លួនរាល់ថ្ងៃនេះ គឺជាការអនុវត្តកាតព្វកិច្ច ក្នុងនាមជាប្រទេសដែលជាម្ចាស់ហត្ថលេខីក្នុងឆ្នំា១៩៥៤ និង១៩៦៧ ។ ដូច្នេះចំពោះការអនុវត្តសិទ្ធិនេះគឺចាប់តំាងពីឆ្នំា១៩៩២ ដែល ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ គឺជាប្រធានSNC ដោយបានចុះហត្ថលេខាជាមួយនឹងសមាជិកប្រធាន SNC ដទៃទៀត ដើម្បីអនុវត្តនូវអនុសញ្ញានេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល មានប្រសាសន៍ដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី អនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលអូស្ត្រាលី ស្តីពីការតំាងទីលំនៅនៃជនភៀសខ្លួននៅកម្ពុជា ធ្វើទ្បើងនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នំា២០១៤នេះ ។
ឯកឧត្តមបានបន្តថា អគ្គនាយកដ្ឋានអន្តោប្រវេសន៏ គឺជាអ្នកគ្រប់គ្រងលើបញ្ហានេះ ក្នុងនោះ មានទំាងជនភៀសខ្លួន មានទំាងអ្នកសុំសិទ្ធិជ្រកកោនកំពុងដំណើរការ មានចំនួន៩១នាក់ ក្នុងនោះមាន៖ជនភៀសខ្លូនមាន៧០នាក់ ជនសុំសិទ្ធិ ជ្រកកោនមាន២១នាក់ ប៉ុន្តែវាខុសគ្នាត្រង់២១នាក់ គឺកំពុងតែដាក់ពាក្យដើម្បីអោយពិនិត្យនូវលក្ខខ័ណ្ឌរបស់គាត់ រហូតដល់មានការប្រកាសរបស់ក្រសួងមហាផ្ទៃ ទើបអាចជាជនភៀសខ្លួនពិតប្រាកដ ហើយ៩១នាក់នេះ មាន៨សញ្ជាតិ មានដូចជា ភូមា ស្រីលង្កា វៀតណាម ប៉ាលីស្ទីន ប៉ាគីស្ថាន អេជូពី ថៃ ឥណ្ឌា ប៉ុន្តែបើតាមសិទ្ធិជនភៀសខ្លួនមកដល់ដំបូង គាត់អនុវត្តតាមការប្រមូលផ្តុំ បន្ទាប់មកគាត់នឹងមានសិទ្ធិរកការងារធ្វើ ប៉ុន្តែគាត់នៅតែជាជនភៀសខ្លួននិងជាជនសុំសិទ្ធិដដែល « ដូច្នេះជនភៀសខ្លួនដែលមកពីអូស្ត្រាលី ធ្វើការសាកល្បងដំបូងមានចំនួនក្រោមពី១០នាក់នេះ រស់នៅប្រមូលផ្តុំគ្នា គឺគាត់មិនអាចរកការងារអ្វីនៅក្នុងប្រទេសរបស់យើង ហើយខ្ញុំគិតថា មិនប្លែកអ្វីទេដោយអនុវត្តកាតព្វកិច្ច ជាអន្តរជាតិជាប្រទេសមួយផង ហើយយើងគ្រប់គ្រងសន្តិសុខបាន»។
ឯកឧត្តមនាយឧត្តមសេនីយ៏ បានបន្តថា ការធ្វើជម្រឿនអន្តោប្រវេសន៏ គឺយើងបានដំណើការហើយនៅ ២៥ ខេត្ត ក្រុង ។ កម្ពុជា គឺជាប្រទេសមួយដែលអនុវត្តតាមច្បាប់ជាតិ និងអន្តរជាតិដូច្នេះ ជនអន្តោប្រវេសន៏ដែលរស់នៅក្នុងប្រទេសកម្ពុជាយើង គឺយើងបានធ្វើសម្រង់តាំងពីឆ្នំា២០០២មកម៉្លេះ។ ហើយសម្រ់ងលើកទី១ គឺចំពោះអ្នកដែលមានសិទ្ធិជាជនអន្តោប្រវេសន៏តំាងពីជំនាន់សម្តេច ព្រះបាទ សីហនុមកម្លេះ មានកាតខ្មៅ កាតទ្បាំងតាយ និងកាតផ្សេង ដោយសារតែរបបប៉ុល ពត កាប់សម្លាប់ ក៏រត់ទៅប្រទេសវៀតណាម សម័យលន់ នល់ ក៏បានរត់ទៅវិញ។ ទំាងអស់នេះមានតួរលេខជារួម ៧០១២នាក់ដែលយើងបានស្រង់ទុក។ ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៏ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចាត់វិធានការ ដើម្បីដោះស្រាយអ្នកដែលគ្មានលិខិតស្នាម បញ្ជូនត្រលប់វិញ ក្នុងរយៈពេល២ខែ ៕
អត្ថបទ៖ GNN
No comments:
Post a Comment