សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
បានសុំឲ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មានការយោគយល់ និងអធ្យាស្រ័យចំពោះទឹកលិចក្នុងរាជធានីភ្នំពេញ
ដ៏ធ្ងន់ធ្ងរ កាលពីថ្ងៃអាទិត្យទី២៨ខែកញ្ញា។ សម្តេចបានបញ្ជាក់ថា
អាជ្ញាធរ កំពុងមានវិធានការដើម្បីបូមទឹកចេញពីរាជធានីភ្នំពេញ
កុំឲ្យមានទឹកលិចខ្លាំងនៅពេលភ្លៀងធ្លាក់ តាមរយៈការបង្កើតប្រព័ន្ធលូ ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាស ដែលសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ
ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី២៩ខែកញ្ញា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ
។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកភ្លៀងកាលពីថ្ងៃអាទិត្យទី២៨
ខែកញ្ញា លិចកម្ពស់ពី៧០-៨០មិល្លីម៉ែត្រ ។ សម្តេច បានអំពាវនាវសុំឲ្យមានការយោគយល់ តែទោះជាយ៉ាងណា
យើងកំពុងចាត់វិធានការទាញយកទឹកចេញពីទីក្រុងតាមរយៈបង្កើតប្រព័ន្ធលូ។ ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងពីការព្យាករណ៍របស់ឧតុនិយមផងដែរថា ទឹកភ្លៀងនឹងអស់នៅក្នុងសប្តាហ៍ទី២-៣ ក្នុងខែវិច្ចិកា
ហើយរដូវរងានាឆ្នាំនេះ មានរយៈពេលវែង ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាកសិករត្រូវទប់ទឹកទុក ដើម្បីបង្កបង្កើនផលផងដែរ
ទោះបីបច្ចប្បន្នកំពុងមានធ្លាក់ខ្លាំងក្តីកុំបង្ហូរទឹកចោល ។
ទាក់ទងនឹងការធ្វើបាតុកម្មតវ៉ាប្រឆាំងចំពោះរាជរដ្ឋាភិបាល
សម្តេចតេជោហ៊ុន សែន បានលើកឡើងពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថា ការទទួលយកជនភៀសខ្លួនបរទេសមកកម្ពុជាត្រូវធ្វើដោយគោលការណ៍ស្ម័គ្រចិត្ត។
សម្តេចបានមានប្រសាសន៍បន្តថា ជាធម្មតា នៅប្រទេសណា
ក៏មានការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការទទួលយកជនភៀសខ្លួនបរទេសដែរដូចជានៅប្រទេសអូស្ត្រាលី
ហើយនៅកម្ពុជាក៏មានដូចគ្នានេះដែរ។
សម្តេចតេជោ ហ៊ុន សែន
បានមានប្រសាសន៍ថាការទទួលយកជនភៀសខ្លួនបរទេសមកកម្ពុជាត្រូវធ្វើដោយគោលការណ៍ស្ម័គ្រចិត្ត
មិនមែនដោយការចាប់បង្ខំនោះទេ គឺធ្វើសំភាសន៍ ហើយបើគេចង់មកកម្ពុជា យើងទទួល តែបើគេថា កម្ពុជាមិនគ្រប់ស្តង់ដារ
គេមិនមកជាសិទ្ធិរបស់គេ តែសម្តេចថា ប្រទេសអូស្ត្រាលីគេមានជំនឿថា កម្ពុជាមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួន។
សម្តេចបានបញ្ជាក់ថាៈវាជាកាតព្វកិច្ចអន្តរជាតិ៕
អត្ថបទដោយ៖ ខេមរា
No comments:
Post a Comment