Tuesday, September 09, 2014

សម្តេចតេជោ បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​​អាកាស​​ទី៤​​ក្បែរ​​ស្តុប​​តិច​ណូ​​​ និងបាន​ផ្ញើសារ​ព្រមាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី១រដ្ឋសភា

រូបភាព៖ លោក កុក គី
ភ្នំពេញ: សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន ​សែន​ នាយករដ្ឋ​មន្រ្តី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី០៩​ ខែ​កញ្ញា ​ឆ្នាំ​២០១៤​នេះ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ​​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ថាន​អាកាស​ទី៤ ​និង​ផ្លូវ​រូង​ក្រោម​ដី ​នៅ​ស្តុប​តិច​ណូ ​ដើម្បី​បញ្ជៀស​ការ​កក​ស្ទះ ចរាចរណ៍​នៅ​តំបន់​នោះ ​ ​។



ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់​ថា ស្ពានអាកាសតិចណូ ដែល​ត្រូវ​​​​បើក​ការ​ដ្ឋាន​ស្ថាបនា​នៅព្រឹកនេះ គឺរត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ , ទទឹង ១៥,៨ម៉ែត្រ ផ្លូវ​រត់​ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ និង​ទទឹង​ពី៦​ទៅ​៨ម៉ែត្រ ។ ស្ពានអាកាសទី៤នេះដែរ សាង​សង់​ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC ) ត្រួត​ពិនិត្យ​បច្ចេក​ទេស ដោយមន្ទីរសា​ធារ​ណ​ការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រយៈពេលសាងសង់១៦ខែ ដោយតាមគម្រោង នឹង​​បញ្ចប់​ការសាងសង់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ បាន​មកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC  ។
រូបភាព៖ លោក កុក គី

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ក៏បានមានប្រសាសន៍​ព្រមាន​ទៅលោកកឹម សុខា ដែល ជាអនុ ប្រធាន​ទី១​រដ្ឋសភា មកពីគណបក្សប្រឆាំង ផងដែរ ដែលតែង​តែទៅ​អួតនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ពួកគេឹងធ្វើ យុទ្ធ នាការ​បោះ​ឆ្នោត​ទម្លាក់រដ្ឋមន្ដ្រី ដោយ​សារ​អំពើ​ពុក​រលួយ​នោះនឹងកើតមានឡើង ។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង ពីការបាញ់កាំភ្លើងធំក្ឌូងក្ឌាំង របស់អនុប្រធានទី១រដ្ឋសភា កឹម សុខា ពេលចុះ​ទៅ​ពង្រឹង​មូលដ្ឋាន នៅតាមបណ្ដាខេត្ដមួយចំនួន ដូចជា​ខេត្ដ​តាកែវ ខេត្ដសៀមរាប និងខេត្ដកំពត កាលពីពេលថ្មីៗនេះ ដោយលោកកឹម សុខា បាន ជេរប្រមាថ មកលើរាជរដ្ឋាភិបាល និងមានគម្រោងបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រីទៀតផង ។
រូបភាព៖ លោក កុក គី
ជាការ​ព្រមាន​ចំពោះលោក កឹម សុខា. សម្ដេចតេជោ បានបញ្ជាក់​ត្រង់​ចំណុច​នេះ​ថា​ ៉បទឈប់​បាញ់​មួយ​បាន​កើត​ឡើង​រួចមកហើយ នៅក្នុងរដ្ឋសភា ទាំងលោកសម រង្ស៊ី ក៏បានប្រកាស ពីបទឈប់បាញ់ ហើយសម្ដេច​ក៏បាន​ប្រកាសពីបទឈប់បា
ញ់ ៉ ដូច្នេះលោក សម រង្ស៊ី ត្រូវត្រួត ពិនិត្យ មើលកូនទាហានរបស់ខ្លួន ដែលបាន​និង​កំពុង​បាញ់​នោះ ។ សម្ដេចតេជោ បាន​បញ្ជាក់ថា ធ្លាប់ ប្រាប់​ទៅប្រជាពលរដ្ឋ ឱ្យកត់ត្រាសំណីលោក សម រង្ស៊ី ពីបទ​ឈប់បាញ់គ្នា ប៉ុន្ដែកូន ទាហាន នៅ បន្ដ​បាញ់ ដូច្នេះ​សូមត្រួតពិនិត្យមើលផង ។ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការ បោះឆ្នោត​ទម្លាក់​អនុ​ប្រធាន​ទី១​រដ្ឋសភា ​គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេង គណៈ​កម្មាធិការអចិន្ដ្រៃយរដ្ឋសភាមាន៧នាក់ គណ​បក្ស​ប្រជាជនឈ្នះ ហើយ​បោះ​ឆ្នោត​ទម្លាក់សំឡេង ៥០បូក១ ក៏ប្រជាជនឈ្នះដដែល ដូច្នេះសូម​ផ្ដាំ​ទៅ​កុំចង់ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនោះ ។

រូបភាព៖ លោក កុក គី

រូបភាព៖ លោក កុក គី

រូបភាព៖ លោក កុក គី

No comments:

Post a Comment