Friday, February 21, 2014

បទ​វិចារ​ណកថា៖ មាន​​អំ​ពើ​ខ្មៅ​​កខ្វក់​​ជា​​ច្រើន​​នៅ​​ពី​​ក្រោយ​​ការ​ដឹក​នាំ ​ធ្វើ​បាតុកម្ម​​របស់​​សហជីព​​មួយ​​ចំ​នួន​


ទោះបីកម្មករ ​កម្មការិនីនៃ​ឧស្សាហកម្ម​កាត់ដេរ និងសម្លៀកបំពាក់ប្រមាណ​​ជាង​៦០ម៉ឺន​នាក់​បាន​ចូលធ្វើការ​ជាធម្មតា ដោយ​សុខដុមរមនា យ៉ាងណាក៏ដោយ ​ក៏​មានសហជីព សហព័ន្ធ​ចំនួន​១៨ ដែល​ហាក់​ដូចជា​មាន​និន្នាការ​ប្រឆាំង​នៅ​តែ​ប្រកាន់​ជំ​ហរ​រឹង​រូសបន្ត​ដឹក​នាំ​ធ្វើ​បាតុកម្ម​។
         
តើ​​ការ​​​ប្រកាសធ្វើ​បាតុ​កម្ម​នេះ​អាចជួយដល់ផលប្រយោជន៍ដល់កម្មករ កម្មការិនីអ្វី​ខ្លះ​ និង​តើមាន​អ្វី​នៅ​ពីក្រោយ​ខ្នងនៃការ​​ជម្រុញ​​ឲ្យសហព័ន្ធ​សហជីពទាំងនេះ​ ព្យាយាម​ម្តងហើយ​ម្តង​ទៀតគិតចង់តែ​ធ្វើ​បាតុ​កម្ម​​​នោះ​?​
វា​អាច​នឹង​ងាយ​ជឿតាមការ​ញុះ​ញង់​របស់​ពួក​គេ​​ ប្រសិន​បើ​បងប្អូន​កម្មករ កម្មការិនីមិនបាន​តាមដាន​សភាព​ការណ៍ឱ្យ​ដឹង​ច្បាស់​ពី​ការពិត​ និងគិត​ឱ្យ​បាន​ស៊ី​ជម្រៅ​ ទេនោះ។
 សហជីពសហព័ន្ធទាំង១៨ប៉ិន​ប្រសប់ណាស់​ក្នុង​ការ​លួង​លោម បោក​បញ្ឆោត​កម្មករ កម្មការិនី​ ដោយ​យក​ការ​ទាម​ទារ​តម្លើងប្រាក់ខែគោល​ដល់១៦០ ដុល្លារ​ប្រចាំខែជា​ដើម​ចម ប៉ុន្តែ​វាគ្រាន់​តែជាការទាមទារដោយ​មិនផ្អែកលើហេតុផលច្បាស់លាស់ និង​គ្រាន់​តែជាការពង្រីក​ឱកាសដើម្បី​ស្វែង​រក​ជំ​នួយ​លុយ​បន្ថែម​ពី​សហគមន៍​នានានៅ​ឯក្រៅ​ប្រទេស ដើម្បី​ភាព​មាន​បាន​របស់​ក្រុម​បក្ខពួកសហជីពសហព័ន្ធទាំង​នោះតែ​ប៉ុណ្ណោះ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤  មាន​តំណាងសហជីពសហព័ន្ធខ្លះក្នុង​ចលនា​ជម្រុញ​ការ​ធ្វើ​បាតុកម្ម​ បាន​ដាក់​លិខិត​​ស្នើសុំថវិការ​ពី​ប្រជាជន​ខ្មែររស់នៅ​ប្រទេស​អូស្រ្តា​លី ដោយនៅក្នុងកម្មវត្ថុនៃ​លិខិតនេះបានលើកឡើងថា ​« សំណើរ​សុំ​ថវិការ​ដើម្បី​ធ្វើ​យុទ្ធនា​ការ​​ទាម​ទារ​​សិទ្ធិ​សេរី​ភាព និងលើកកម្ពស់​ជីវភាព​រស់នៅកម្មករ​ក្នុង​វិស័យ​​កាត់ដេរ និង​ដេរ​ស្បែក​ជើង និង​បាន​និយាយ​សុំ​លុយ​គេដោយ​គ្មាន​ការ​ខ្មាសអៀន​ថា ៖  ដោយ​​សារ​បច្ចុប្ប​ន្ន​នេះ​សហ​ជីពយើង​ខ្ញុំ​មានការ​ខ្វះខាត​វថិកាក្នុងការធ្វើយុទ្ធនាការ ទើប​យើងខ្ញុំស្នើសុំ​ថវិការ​​​​ពី​​ក្រុមការងារ​ព្រមទាំង​ប្រជាជន​​ខ្មែរ​រស់​នៅ​ប្រទេស​អូ​ស្រ្តា​លីនោះ​។
យោង​តាម​លិខិតស្នើ​សុំ​ថវិកា ​ដែល​បាន​ផ្សព្វ​ផ្សាយ​ ដោយ​មានវាយត្រា ​ និងចុះ​ហត្ថ​លេខា ដោយ​តំណាង​គ្នា​បួន​នាក់រួមមាន ៖ លោកស្រី ម៉ម ញ៉ឹម ប្រធានសហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហ​កម្ម​វាយភ័ណ្ឌកាត់​ដេរកម្ពុជា លោក យិន សារឿន  ប្រធាន​​សហជីពសហព័ន្ធ NTUC លោក សៀង សម្បត្តិ ប្រធានសហជីពសហព័ន្ធ IFWUF និង​លោក លីវ ថារីន  ប្រធាន​សហជីពសហព័ន្ធ IDYTU  ដែល​អ្នក​ទាំង​នេះ តែង​តែចេញ​មុខក្នុង​ការ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កន្លង​មក​ជា​មួយ​ក្រុម​លោក អាត់​ ធន់។
ថ្មី​ៗនេះ មាន​ព័ត៌មាន​លេចឮថា  លោក អាត់​ ធន់ បាន​បញ្ឈប់​បុគ្គលិក​របស់ខ្លួនចំ​នួន​​ ​២នាក់​ដែល​ជា​មន្ត្រី​សកម្ម​បំ​ផុតនៅ​ក្នុង​សហជីព​ បន្ទាប់​ពី​អំ​ពើ​ពុក​រលួយ​កិប​កេង​ថវិកាជំ​នួយ​ពី​ក្រៅ​ប្រទេស​ប្រមាណ​ជាង​១០ម៉ឺន​ដុល្លារអាមេរិក ថា​ បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដឹក​នាំផ្ទាល់​របស់​ អាត់​ ធន់ ដែល​ជា​ដង្ខៅ​បាតុកម្ម​ទី៣នៅក្នុង​​ប្រទេសកម្ពុជា​ ដែល​មេបាតុកម្ម​ធំ​ជាង​គេ គឺ មេបក្ស​ប្រឆាំង និង​រ៉ុង ឈុន ស្ថិត​នៅលេខរៀង​ទី២។

មតិជាតិ និង​អន្តរជាតិ​បានដឹងហើយថា បើប្រៀបធៀប​សហជីព​សហ​ព័ន្ធទាំង១៨ ដែល​តែង​​តែទាមទារចង់ធ្វើបាតុកម្ម    គឺ​មាន​ចំនួន​តិច​តួចបំផុត   ក្នុងចំណោម សហជីពសហព័ន្ធ និង​អង្គ​ការ​​មិន​មែន​រដ្ឋាភិ​បាល​ជាង​៣ពាន់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​​បាន​ នឹង​កំពុងដំណើរការ និង​ជួយ​បណ្តុះ​​បណ្តាលឲ្យកម្មករស្គាល់អំពីសិទ្ធិសេរីភាព កាត់បន្ថយនូវវិវាទ​ការងារ​នៅ​នឹង​កន្លែង ​ជា​ពិសេស  ខិតខំបង្កើនផលិតផល ដោយចាត់ទុក​ថា ក្រុមហ៊ុន និងសហជី​ពក​ម្មករ​ជាដៃគូដ៏ល្អ និង​ចាត់​ទុកថា ក្រុមហ៊ុន គឺជាឆ្នាំងបាយរបស់​កម្មករ។

ហើយម្យ៉ាងទៀត រាជរដ្ឋាភិបាល និង​អង្គការដៃគូ​បានយក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ដល់​បង​​ប្អូន​កម្មករ​តាមរយៈក្រុមប្រឹក្សាការងារ ដែលមានយន្តការត្រីភាគី គឺតំណាង​​សហ​ជីព​សហព័ន្ធ តំណាងសមាគម និយោជក និងតំណាងរាជរដ្ឋាភិបាល​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ផ្សេងៗ​ទាក់ទង នឹងវិស័យ​កាត់​ដេរ វាយនភ័ណ្ឌ  ហើយថ្មីនេះ រាជរដ្ឋាភិបាលបានខិត​ខំ​បង្កើតនូវ​​​គណៈ​កម្ម​ការ​ប្រឹក្សា និង​ស្រាវជ្រាវប្រាក់ឈ្នួល  ដើម្បីជួយសម្រួលដល់​ជីវភាពបងប្អូនកម្មករ ដោយ​មិន​បាន​ព្រងើយ​កន្តើយ​នោះ​ទេ។
ការទាមទារធ្វើបាតុកម្មរបស់សហជីពសហព័ន្ធទាំង១៨នោះ គឺពិត​ជា​មានការ​ផ្តល់​ថវិកា​ពីក្រៅ​ប្រទេស ដូច្នេះ ពួកសហជីព​សហព័ន្ធ​ទាំង​អស់​នោះ​ យក​កម្មករ កម្មការិនីធ្វើ​ជា​ខែល​បិទបាំង​អំ​ពើ​ខ្មៅ​កខ្វក់​របស់​ខ្លួន​ទាក់​ទង​នឹង​អំ​ពើ​ពុក​រលួយតែ​ប៉ុណ្ណោះ។ ម៉្យាង​ទៀត ការប្រកាស​ដឹកនាំធ្វើ​បាតុកម្ម​​​ គឺគ្រាន់​តែ​ពង្រីក​ឱកាសដើម្បី​ទាក់​ទាញ​ជំ​នួយពី​ក្រៅ​ប្រទេស​យ៉ាង​ពិត​ប្រាកដ គឺ​ពួក​គេគ្មាន​ការ​តម្កល់​ផល​ប្រយោជន៍​កម្មករ​ដោយ​ស្មោះ​ត្រង់ឡើយ ពីព្រោះ​ការ​ទាម​ទារ​ទាំង​នោះមិន​ស្ថិត​នៅ​ក្នុង​យន្ត​ការ​នៃ​ការ​ដោះ​ស្រាយ​តាម​ច្បាប់​ទម្លាប់ទេ។


ដោយៈ រួម ជាតិ

No comments:

Post a Comment