Monday, January 13, 2014

បទវិចារណកថា ដោយ ភូមិន្ទ «បរិយាកាសសង្គមក្រោយការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាល​»



បទវិចារណកថា៖

បរិយាកាសសង្គមក្រោយការអនុវត្តន៍ច្បាប់របស់រាជរដ្ឋាភិបាល​

ក្រោយការបោះឆ្នោតសកលនាថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ រួចមក ប្រជាពលរដ្ឋទូទៅមានការ រំពឹងទុកយ៉ាងមុតមាំថា នឹងទទួលបានការអភិវឌ្ឍន៍ ឬកំណើនសេដ្ឋកិច្ចថែមមួយកម្រិតទៀត ដែលជាឱកាស សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ នៃក្រុមគ្រួសារនីមួយៗរបស់ខ្លួន ។
­­
ប៉ុន្តែជាអកុសលក្រោយការប្រកាសលទ្ធផលផ្លូវការ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភ្លាម គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសបដិសេធមិនទទួលស្គាល់នូវលទ្ធផលការបោះឆ្នោត ដែលកើត ចេញពីឆន្ទៈនៃការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយថែមទាំងបំភ្លៃលទ្ធផលការបោះឆ្នោត ពីចាញ់មកជាឈ្នះ ដើម្បីកុហកដល់មតិជាតិ និងអន្តរជាតិ ។ ក្នុងគោលបំណងបំពេញមហិច្ឆតានៃអំណាច គណបក្សសង្គ្រោះជាតិ ក៏បានបង្កើតនូវភាពចលាចលវឹកវរពេញរាជធានី តាមរយៈការធ្វើបាតុកម្មជារៀង រាល់ថ្ងៃដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមអ្នកវិនិយោកទុនបរទេស និងមុខមាត់រាជរដ្ឋាភិបាលលើឆាក អន្តរជាតិ ។

ការរស់នៅ ការធ្វើដំណើរ និងប្រកបរបអាជីវកម្មប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋត្រូវបានរំខាន អស់រយៈ ពេលជិត ៦ខែ ដោយសារតែការធ្វើបាតុកម្មទាមទារមិនសមហេតុផលរបស់គណបក្សសង្គ្រោះជាតិ ។ អ្វីទៅ ដែលគណបក្សសង្គ្រោះជាតិចង់បានពីការធ្វើបាតុកម្ម គឺការបណ្តេញនាយករដ្ឋមន្ត្រីចេញពីតំណែង និងការ បោះឆ្នោតឡើងវិញមុនអាណត្តិ ហើយការលើកឡើងក្នុងការទាមទារទាំងនេះ យើងទាំងអស់គ្នាសុទ្ធតែដឹង យ៉ាងច្បាស់ថា ជាសកម្មភាពផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងខុសនឹងឆន្ទៈ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ក្នុងរបបសង្គមប្រជាធិបតេយ្យ ។

            ជាការពិត ដើម្បីបញ្ចប់នូវសកម្មភាពបាតុកម្មហិង្សាបែបអាណាធិបតេយ្យ របស់គណបក្សសង្គ្រោះ ជាតិ ដែលបានបង្កឲ្យខូចខាតព្រទ្យសម្បត្តិសាធារណៈ និងឯកជន ពិសេសក្នុងន័យស្តារមុខមាត់រាជធានី និងកិត្តិយសជាតិលើឆាកអន្តរជាតិវិញនោះ រាជរដ្ឋាភិបាលក៏បានដាក់វិធានការយ៉ាងតឹងរឹង និងច្បាស់លាស់ ត្រឹមត្រូវមួយ ក្នុងការបញ្ឈប់សកម្មភាពឥតសណ្តាប់ធ្នាប់ ដែលអាចបង្កឲ្យមានអស្ថេរភាពនយោបាយ និង សន្តិសុខសង្គម ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិជាបន្ទាន់ ក្នុងន័យរក្សាឲ្យបាននូវស្ថានភាពប្រក្រតី របស់សង្គមជាតិឡើងវិញ ។

            សរុបសេចក្តីមក ដើម្បីធានាឲ្យបាននូវសន្តិភាព សន្តិសុខ និងស្ថេរភាពនយោបាយ ល្អប្រសើរ ដើម្បីជាទំនុកចិត្តដល់ក្រុមអ្នកវិនិយោគទុនបរទេស សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ រាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលបានប្រសូត្រចេញពីការគាំទ្រសម្លេងភាគច្រើនដាច់ខាត តាមរយៈការ បោះឆ្នោតនាឆ្នាំ២០១៣ នោះ ។ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែធ្វើការបោសសម្អាតតាមគ្រប់រូបភាពនូវក្រុម បាតុកម្មបែបអាណាធិបតេយ្យ ដែលបង្កដោយក្រុមគណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមផ្សេងៗ ហើយមាន និន្នាកាប្រឆាំងក្នុងន័យបំផ្លិចបំផ្លាញជាតិ និងធ្វើឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្រីក្រ ដោយសារឧបាយកល ។  

ដោយៈ ភូមិន្ទ

No comments:

Post a Comment