Tuesday, December 03, 2013

កិច្ច​ប្រជុំ​​បច្ចេក​​ទេស​​លើក​​ទី​២២ របស់​គណៈ​​​កម្មា​​​ធិការ សម្រប​​​សម្រួល​​​​អន្តរ​ជាតិ ដើម្បី​​កិច្ចការ​​​អភិរក្ស​ និង​​​អភិវឌ្ឍន៍​​​ឧទ្យាន​​​​ប្រវត្តិ​​សាស្រ្ត​​​អង្គរ (ICC Angkor) ក្រុង​​សៀម​រាប


កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី២២ របស់ គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor) ត្រូវ​បាន​ប្រារព្វ​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប​នា​ព្រឹកថ្ងៃទី​០៣ធ្នូ​ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ជាអធិ​បតីពី​ឯកឧត្ដម​បណ្ឌិត​ សភាចារ្យ  សុខ អាន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋន្រ្តី​និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា​ ឯកឧត្ដម Yoshihiro Higuchi ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង ឯកឧត្ដម ROman Louvet  ឯកអគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ជា​សហ​ប្រធាន​នៃ​គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor) ព្រមទាំង​មាន​វត្តមាន​លោក​ស្រី ANNE LEMAISTRE នាយិការ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​ផង​ដែរ។


ឯកឧត្ដម សហ​ប្រធាន​នៃ​គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor) បាន​លើក​ឡើង ពីកិច្ចការ​ការ​ពារ អភិរក្ស​តំបន់អង្គរ​ដូចជា​ការថែ​រក្សាបរិស្ថាន​ បញ្ហាបំរែ​បំរួល​អាកាស​ធាតុ ការ​រក្សាទឹក និង​ធនធាន​ធម្មជាតិ​នៅភ្នំ​គូលេន និង​ផែន​ការ​ការពារ​ផល​ប៉ះ​ពាល់​ប្រាសាទ​ដោយ​សារ​ទឹក​ជំនន់​និង​កំណើន​ភ្ញៀវ​ទេសចរ​នៅតំបន់​ប្រាសាទ​អង្គរ ។ ក្នុង​កិច្ច​ប្រជុំ​ក៏មានការលើក​ឡើងនូវ​របាយ​ការណ៍​របស់​លោក Azedine BESCHAOUCH លេខា​ធិការ​ទទួល​បន្ទុកវិ​ទ្យាសាស្រ្ត​របស់ គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor) ស្ដីពីកិច្ច​អភិរក្ស​នៃ​ការស្រាវ​ជ្រាវ​បុរាណ​វិទ្យា ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរ​ភាព គម្រោង​អភិវឌ្ឍន៍​ប្រាសាទ​មេបុណ្យ​ខាង​លិច អនុសាសន៍​របស់ គណៈ​​កម្មា​​ធិការ សម្រប​​សម្រួល​​​អន្តរ​ជាតិ ដើម្បី​កិច្ចការ​អភិរក្ស​ និង​​អភិវឌ្ឍន៍​​ឧទ្យាន​​​ប្រវត្តិ​សាស្រ្ត​​អង្គរ (ICC Angkor) ​និង​សេចក្ដី​ផ្សេងៗ និង​សេចក្ដី​រាយការណ៍​របស់​អាជ្ញាធរ​អប្សរា​ស្ដី​ពីបញ្ហា​ទឹក​ជំនន់​កន្លងមក​ដែល​ធ្វើ​ឡើង​ដោយ​លោក​បណ្ឌិត ហង្ស ពៅ អគ្គនា​យករង​នៃ​អាជ្ញាធរ​អប្សរា​ស    និង​មានការធ្វើ​បទបង្ហាញ​របស់ម្ចាស់​គម្រោងលើ​ការងារ​ការពារ​និងអភិរក្ស​និងអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពនៅតំបន់​ប្រាសាទ​អង្គរ និង​គម្រោង​នានា​ដែល​នឹង​ត្រូវ​ធ្វើបន្ត ។  


No comments:

Post a Comment