នារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៣ នៅសណ្ឋាគាសុខាខេត្តសៀមរាបឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីនិងជាប្រធានអាជ្ញាធរអប្សរាបានជួបប្រជុំជាមួយគណកម្មការដឹកនាំគម្រោងស្ដីពីក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌអង្គរដែលជាគម្រោងទទួលបានការវិភាគទានពីរដ្ឋាភិបាលអូស្រ្តាលីនិងវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកគីលីយ៉ងប្លែសមន្ត្រីសម្របសម្រួលកម្មវិធីផ្នែកវប្បធ៍មនៃការិយាល័យអង្គការយូណេស្កូនៅប្រទេសកម្ពុជាបានឲ្យដឹងថាះម្រោងនេះត្រូវបានសម្របសម្រួលដោយអង្គការយូណេស្កូ។ គម្រោងស្ដីពីក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌអង្គរនេះត្រូវបានអនុវត្តរយៈពេល៣ឆ្នាំមកហើយដោយមានការចូលរួមពីក្រុមហ៊ុន អ្នកជំនាញអូស្រ្តាលីសហការជាមួយបុគ្គលិកបច្ចេកទេសរបស់អាជ្ញាធរអប្សរាក្រោមការសម្របសម្រួលរបស់អង្គការយូណេស្កូ។ គម្រោងនេះត្រូវបន្តរយៈពេល១ឆ្នាំទៀតដល់ឆ្នាំ២០១៤។
លោកគីលីយ៉ងប្លែសបានបញ្ជាក់ថាកិច្ចប្រជុំនារសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៣នេះបានទទួលបានលទ្ធផលសំខាន់ៗដូចជាការកសាងផែនទីហានិភយ័បង្ហាញផ្លូវមួយដែលបង្ហាញពីហានិភយ័ក្នុងតំបន់ឧទ្យានអង្គរការការពារនូវបញ្ហាប្រឈមមួយចំនួនដូចជាការបំរែបំរួលអាកាសធាតុកំណើនភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់អង្គរផងដែរ។
ក្នុងកិច្ចប្រជុំនេះគណកម្មការដឹកនាំគម្រោងស្ដីពីក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌអង្គរបានឯកភាពគ្នាបន្តការគាំទ្រដល់អាជ្ញាធរអប្សរាលើការអនុវត្តគម្រោងផែនការនានារបស់អាជ្ញាធរអប្សរាហើយក៍បានសម្រេចចិត្តអញ្ជើញអង្គការទេសចរណ៍ពិភពលោកដែលជាស្ថាប័នមួយរបស់អង្កការសហប្រជាជាតិដើម្បីមកចូលរួមសហការជាមួយរាជរដ្ឋាភិបាលនិងអង្គការយូណេស្កូ ដើម្បីជួយគ្រប់គ្រងវិសយ័ទេសចរណ៍នៅតំបន់អង្គរ ។
ឧត្ដមបណ្ឌិតសភាចារ្យសុខអានឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានសម្តែងការកោតសរសើរចំពោះអង្គការយូណេស្កូក្នុងការសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញារធរអប្សរាក៏ដូចជាលោកសាស្រ្តាចារ្យបច្ចេកទេសប្រទេសអូស្រ្តាលីដែលបានសហការផ្ដល់ជំនួយលើគម្រោងAMS ក្នុងការអភិវឌ្ឍន៍និងអភិរក្សតំបន់ប្រាសាទអង្គរប្រកបដោយការទទួលខុសត្រូវខ្ពស់ ។ ក្នុងកិច្ចប្រជុំក៏មានបទបង្ហាញរបស់អាជ្ញារអប្បរាដើម្បីពិនិត្យនូវការងាររបស់ខ្លួនក្នុងឆ្នាំនេះនឹងដាក់អនុសាសន៍នូវគម្រោងស្ដីពីក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌអង្គរសំរាប់អនុវត្តក្នុងឆ្នាំទី៣អនវត្តដោយអាជ្ញាធរអប្បរានិងបង្ហាញនូវការការវិវត្តន៍ថ្មីថែមទៀតសំរាប់ការងារគ្រប់គ្រងដោយប្រសិទ្ធភាពនៅតំបន់បេតិកភណ្ឌអង្គរនិងរាយការណ៍នូវការអភិវឌ្ឍន៍គម្រោងជាទៀងទាត់មួយ ។
No comments:
Post a Comment