Tuesday, December 03, 2013

ឯក​ឧត្ដម​​បណ្ឌិត​សភាចារ្យ សុខ អាន ទឹក​​ចិត្ត​​​ដល់​​ភាគី​សហព័ន្ធ​រុស្សី​​​ឱ្យជួយ​​​ជួស​ជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ខេត្ត​សៀមរាប


ក្នុង​ឱកាស​​ទទួល​ជួប​ឯកឧត្ដម Vyacheslav Nikonov ប្រធាន​គណ​កម្មកា​រអប់រំ​និង​វប្បធម៌​សភា​សហព័ន្ធ​​ រុស្សី​​នៅសុខា​អង្គរ​ខេត្ត​សៀមរាប​រសៀល​ថ្ងៃទី​០២​ធ្នូ ឯក​ឧត្ដម​បណ្ឌិតសភាចារ្យ  សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្ត​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋ​មន្រ្តី​បានមានប្រសាសន៍​លើកទឹក​ចិត្ត​​ដល់​ភាគីសហព័ន្ធ​រុស្សី​​ឱ្យជួយ​​ជួសជុល​នូវ​ប្រាសាទ​បុរាណ​ណាមួយ​នៅ​ខេត្តសៀមរាប។

ក្នុងកិច្ចជំនួបពិភាក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ  សុខ អាន បានពន្យល់​នូវ​ខ្លឹម​សារ​នៃការ​ការ​ពារ​អភិរក្ស​ និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​ប្រាសាទ​អង្គរ​ក៍ដូច​ជាការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ័​ពិភពលោក​នៅ​កម្ពុជា។ ក្នុងឱកាស​នោះដែរ​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន បាន​រំលឹក​ឡើង​នូវ​ទំនាក់ទំនង​ការ​ទូតល្អៗ​ជាមួយ​ប្រទេស​រុស្សីតាំង​ពីទស្សវត្ស​៨០រហូតមក​ដល់បច្ចុប្បន្ន​​ហើយ​បាន​​​បន្ត​ទំនាក់​ទំនងកាន់​តែល្អឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ​និងបានថ្លែងអំណរគុណចំពោះ​សហព័ន្ធ​រុស្សី​​ដែល​​តែង​តែបាន​ផ្ដល់ជំនួយ​កន្លង​មក​ជួយ​ដល់​កិច្ច​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ជាការឆ្លើយតបឯកឧត្ដម Vyacheslav Nikonov​ ប្រធាន​គណ​កម្មកា​រអប់រំ​និង​វប្បធម៌​សភា​សហព័ន្ធ​​រុស្សី  បាន​គាំទ្រ​នូវ​ការ​លើក​ឡើង​របស់ ឯក​ឧត្ដម​បណ្ឌិត​សភាចារ្យ  សុខ អាន នឹង​សន្យា​ពាំ​នូវ​​សំណើរ​របស់​ភាគី​កម្ពុជាទៅ​ជូនសភា​សហព័ន្ធ​រុស្សី។  ឯកឧត្ដម Vyacheslav Nikonov បានមាន​ប្រសាសន៍​បញ្ជាក់​ថា​ យើងមាន​មិត្តចាស់​ដ៍ល្អមួយ​ប្រសើរ​ជាងមានមិត្តថ្មី​ពីរមាន​ន័យ​ថាប្រទេស​រុស្សីចង់​រក្សា​ទំនាក់​ទំនង និង​ពង្រឹង​កិច្ច​សហប្រតិ​បត្តិការ​មិត្តភាព​ជាមួយ​កម្ពុជា ជា​ពិសេស​ដែល​ជា​មិត្ត​ចាស់ៗ​របស់​ប្រទេស​រុស្សីឱ្យ​បាន​កាន់​តែល្អប្រសើរ​ខ្លាំងក្លា​ជាង​មុន។  ឯកឧត្ដម ប្រធាន​គណ​កម្មការ​អប់រំ​និង​វប្បធម៌​សភារុស្សី​ បានឱ្យ​ដឹងថា​សព្វថ្ងៃ​នេះមាន​ អ្នកទេសចរ​មកពី​ប្រទេស​ ​រុស្សី​ដែល​បាន​មក​ទស្សនាក​ម្ពុជា​មាន​រហូត​ដល់​ជាង​១២ម៉ឺននាក់​​កាល​ពីឆ្នាំ​កន្លង​មក​ហើយ​ចំនួន​អ្នកទេសចរ​រុស្សីនឹង​កើនឡើង​ជារៀងរាល់​ឆ្នាំ។


No comments:

Post a Comment