Wednesday, June 24, 2015

គណបក្ស​ប្រជា​ជន​កម្ពុជា​ ប្រារព្ធ​ខួប​ ៦៤ ឆ្នាំ ​ថ្ងៃ​បង្កើត​គណបក្ស​ ថ្ងៃ​ទី២៨ ​ខែ​មិថុនាខាងមុខ​​ ដោយ​រំ​ពឹង​ថា​ នឹង​​មាន​សមាជិក​​ចូល​រួម​​ប្រមាណ​ជាង​​១ម៉ឺន​​នាក់

គណបក្ស​ប្រជា​ជនកម្ពុជានឹង​ប្រារព្ធខួប​​អនុស្សាវរីយ៍ លើក​ទី​៦៤ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ( គ​៨៥)​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥​​ខាង​មុខ ដោយ​រំ​ពឹង​ថា នឹង​មាន​សកម្ម​ជន​ចូល​រួម​ប្រមាណ​ជា​ង​១ម៉ឺន​នាក់។ នេះ​បើ​តាម​​ការ​ថ្លែង​ឲ្យ​ដឹង​របស់​ ឯកឧត្តម សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជានៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៥​នេះ។
ឯកឧត្តម សុខ ឥសាន្ត បានមាន​ប្រសាសន៍​ប្រាប់​គេហទំ​ព័របណ្តាញ​ព័ត៌មាន​រាជ​រដ្ឋាភិបាល GNN ថា អង្គ​មិ​ទ្ទិញ​នោះ នឹង​ប្រារព្ធ​ឡើង​​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជា​ជនកម្ពុជា សម្តេចអគ្គមហា​ពញាចក្រី​ ហេង សំរិន ប្រធានកិត្តិយសព្រមទាំង​សម្តេចក្រឡាហោម ស ខេង និង​សម្តេចវិបុល​សេនាភក្តី​ សាយ ឈុំ អនុប្រធាន​គណបក្ស​។
ឯកឧត្តម សុខ ឥសាន្ត បាន​ឲ្យ​ដឹង​ថា  បញ្ហាសំខាន់​នៃ​ការ​ប្រារព្ធ​ខួប​នេះ គឺចង់និយាយពីភាព​ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាមរយៈរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែ​ន ជា​នាយករដ្ឋមន្រ្តី​ ហើយសភាពការណ៍ថ្មីៗ សម្តេចតេជោ​ទើបតែជាប់ឆ្នោតដោយសន្និ​បាត​​​គណៈ​កម្មាធិការកណ្តាល ប្រគល់ភារៈកិច្ចជាប្រធានបក្សជូនសម្តេច។
ដូច្នេះ គោលបំណងសំ​ខាន់​នៃការប្រារព្ធខួប​ គឺ​ក្នុង​អត្ថន័យ​រំ​លឹក​ពី​ការដឹកនាំរបស់គណបក្ស ដែល​បានដំណើរការ​រយៈ​ពេល៦៤ឆ្នាំ និងក៏រំលឹក​ឡើង​វិញ​នូវ​ស្នាដៃដែលបក្សបានដឹកនាំ​តាំង​ពីកើតរហូតមកដល់​ពេល​នេះ​ជូនសង្គមជាតិបានអីខ្លះ គឺ​គណបក្សប្រជាជនកម្ពុជា​មានសមិទ្ធ​ផល​យ៉ាងច្រើន ដែល​ប្រជាជនចងចាំ។ ក្រៅ​ពី​នេះ មិទ្ទិញ​អនុស្សាវរីយ៍​នេះ ក៏​ដើម្បីពង្រឹង​គោលជំហរ រួមកម្លាំងគ្នា​សាមគ្គី​គ្នា​កសាងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចំរើន ស្របទៅ​នឹង​កម្មវិធី​នយោ​បាយ​របស់​គណបក្ស​ផង​ដែរ៕

គណៈអចិន្ត្រៃយ៍​​​ នៃ​រដ្ឋ​​សភា​បញ្ចប់​​ការ​ពិភាក្សា​លើ​សេចក្តី​ព្រាង​​ច្បាប់​​ សមាគម​ អង្គ​កា​រ​មិន​មែន​​រដ្ឋាភិបាល​ ​

គណៈអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានសមាសភាព១៣រូប បានបញ្ចប់ការពិភាក្សា និងអនុម័ត ទៅលើសេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលហើយ កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៥ និង​បានប្រគល់ជូនគណៈកម្មការជំនាញរបស់រដ្ឋសភាចំនួន៣ ធ្វើការ​ត្រួតពិនិត្យ។ នេះបើតាមការប្រកាស របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចុះ​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ​២០១៥ ។
សេចក្តី​ប្រកាសព័ត៌មាន​របស់​រដ្ឋ​សភា​ បាន​ឲ្យ​ដឹង​ថា   គណៈកម្មការជំនាញទាំង៣ ដែលត្រួត​ពិនិត្យសេចក្តីព្រាងច្បាប់នេះ រួមមានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង​គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា។ គណៈកម្មការទាំង៣នេះ ត្រូវសហការគ្នា​ត្រួតពិនិត្យសេចក្តីព្រាងច្បាប់ NGO រួចបញ្ជូនរបាយការណ៍ មកកាន់គណៈអចិន្រ្តៃយ៍វិញ ។

ប្រធានក្រុមការងារថ្នាក់​ជាតិចុះមូល​ដ្ឋានខេត្តតាកែវ​ ដឹកនាំប្រជុំត្រួត​ពិនិត្យការងារដែល​បាន ​និងកំពុងធ្វើ​ និងលើក​ទិសដៅ​បន្តសំរាប់​ដោះស្រាយ​បញ្ហាជូន​ប្រជាពលរដ្ឋ​

នៅព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា​ ឆ្នាំ២០១៥នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុម​ការងារថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ បាន​ដឹក​នាំ​ចុះ​ត្រួត​ពិនិត្យ​ការងារ ដែល​បាន​អនុវត្តកន្លងមក​ និងការងារ​ជាអាទិភាព​ដែល​កំពុង​ធ្វើ​ ផ្តោត​លើ​ដំណើរ​ការ​​ការងារ​សហគមន៍​កសិកម្ម​ ការ​ពង្រឹង​អនុវត្ត​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ និងសកម្មភាព​ចុះ​ជួយ​​សម្រួល​ដោះស្រាយ​តម្រូវការ​ជាក់​ស្តែង​ជូន​ប្រជាពលរដ្ឋ​ទៅដល់​ខ្នង​ផ្ទះ​។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ សុខ អាន បាន​ជម្រុញ​ឲ្យ​ក្រុម​ការងារ​ទាំង​អស់​ តាំ​ងពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​យក​ចិត្ត​ទុក​ដាក់ខ្ពស់​ ដោយ​បង្កើន​សកម្មភាព​ចុះ​ជួប​សួរ​សុខទុក្ខ និងដោះ​ស្រាយ​បញ្ហា​ដែល​ជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ ឲ្យដល់​ខ្នង​ផ្ទះ​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ។ ជាមួយ​នឹង​ការប្រកាស​អំពី​ការ​រៀបចំ​ឲ្យ​ដំណើរ​ការ​នូវ​សហគមន៍​កសិកម្ម​ចំនួន​ ១៤សហគមន៍ នៅក្នុង​ស្រុក​គិរីវង់ ដែលបាន​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​បង្កើត​បាន​ជា​ក្រុម​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ពួក​គាត់​អាច​ខ្ចី​ប្រាក់​ពី​សហគមន៍​ក្នុងអាត្រា​ការប្រាក់​ទាប​ជាង​មីក្រូ​ហិរញ្ញវត្ថុ​នានា​នៅ​​មូលដ្ឋាន​​​​​​ និង​ប្រជាពលរដ្ឋ​បាន​ទទួល​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ដូចជា​ មានលទ្ធភាព​ទិញ​ជី​ ពូជ​ស្រូវ​និង​ធានា​នូវ​ប្រាក់​ចំណូល​ខ្ពស់​មក​វិញ​តាម​រយៈ​កិច្ច​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​ ដែល​បាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កាន់​តែ​ល្អ​ប្រសើរ​ និង​បាន​ជម្រុញ​ឲ្យ​គ្រប់​ស្រុកទាំង​អស់​ក្នុង​ខេត្ត​តាកែវ​ត្រូវ​សិក្សា​ដើម្បី​បង្កើត​សហគមន៍​កសិកម្ម​ឲ្យ​បាន​ច្រើន​ថែម​ទៀត។ ក៏​ប៉ុន្តែ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ក៏​បាន​ក្រើន​រំលឹក​ផង​ដែរ​ដល់ប្រ​ជាពលរដ្ឋ​ សូម​ឈប់​បន្ត​ចាញ់ឧបាយកល​របស់​ក្រុម​ប្រឆាំង​មួយ​ចំនួន​ ដែល​ដើរ​ឃោសនា​បោកប្រាស់​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅខ្ចី​លុយ​ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដោយ​យក​ការ​ប្រាក់​ខ្ពស់ ហើយសន្យា​​ថានៅពេល​បក្ស​គេ​ជាប់​ឆ្នោត​នឹង​សង​ជំនួស គឺជាការ​បោក​ប្រាស់​ ភូតកុហកទាំងស្រុង​ ពីព្រោះ​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​នោះ​ គឺ​ជា​របស់ក្រុមហ៊ុន​ឯកជន​ មិន​មែន​ជា​របស់​រដ្ឋ​ទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​អំពី​ការផ្សារ​ភ្ជាប់​ចលនា​ជាមួយ​ប្រជាពលរដ្ឋ​ជាពិសេស​ ជាមួយ​ស្ត្រី​ទើបសម្រាល​កូន​រួច​ តាមរយៈ​ការ​ចុះ​ចែក​ឃីតជាសំភារៈ​សម្រាប់​ស្ត្រី​ជាមាតា​ និង​ទារក​ប្រើប្រាស់​ ដោយ​ក្រុមការងារ​ថា្នក់​ជាតិ​ចុះ​មូលដ្ឋាន​សហការ​ជាមួយ​​ យុវជន​សាខា​កាកបាទក្រហម​ខេត្ត​ស្រុក​ ឃុំ​​ និង​ចូលរួម​ពីក្រុម​យុវជន​កាយរិទ្ធ សមាគមនារី​ យុវជនបក្ស​ ចុះទៅជួបសួរសុខទុក្ខ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដោយត្រូវ​រៀបចំ​កម្មវិធី​ចុះ​ឲ្យ​បាន​ទៀង​ទាត់​មួយខែម្តងៗ ធ្វើឲ្យបានទាំងជាង ១០០ឃុំ ក្នុងខេត្តតាកែវ និង​ស្វែ​ង​យល់​ពីបញ្ហា​ជាក់​ស្តែង​ជាច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​ដើម្បីយកមកពិនិត្យ និងរកលទ្ធភាព​ដោះ​ស្រាយ​បន្ត៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​តាកែវ​ ក៏បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ផងដែរ​អំពី​ការបង្កើត​បាន​ និង​កំពុង​ដំណើរ​ការ​នូវ​មូលនិធិ​គ្រូបង្រៀននៅកំរិត​ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ​ ដោយ​មិន​ចាំ​បាច់​ដាក់​បញ្ចាំ​ផ្ទះ ឬ​ដីធ្លី​នោះ​ទេ​ ដើម្បី​សម្រួល​ទុក្ខធុរៈ​ដល់​គ្រូ​បង្រៀន​ គឺពួក​គាត់​អាច​មាន​លទ្ធភាព​ខ្ចីប្រាក់​ពី​មូលនិធិគ្រូ​បង្រៀន​នេះ​យក​ទៅ​ប្រើប្រាស់​ដោះ​ស្រាយ​ការលំបាក​ចំពោះមុខ​ ដោយ​គ្រាន់​តែ​សម្រេច​ពី​គណៈគ្រប់​គ្រង​មូលនិធិ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពីនាយក​សាលា​ និង​គ្រូបង្រៀន​ ចំនួន​ប្រមាណ ៩រូប ដែល​ពួក​គាត់​ដឹង​ច្បាស់​ពី​សុខទុក្ខ​ពិត​ប្រាកដ​របស់​គ្រូ​បង្រៀន​ និង​តម្រូវការ​ប្រឈម​ជាក់​ស្តែង​។
ក្រៅពីនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ ក៏បានជម្រុញ​ឲ្យ​ក្រុម​ការងារ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ចូលរួម​ពង្រឹង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិឃុំមាន​សុវត្ថិភាព​​ ដែល​ត្រូវ​ទប់​ស្កាត់​​ និង​លប់​បំបាត់​ឲ្យ​អស់​ពី​មូលដ្ឋាន​នូវ ​ការ​ចរាចរណ៍លក់​ ចែកចាយ​គ្រឿងញៀន ការសេពគ្រឿងញៀន បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ បង​តូច​​បង​ធំ​ ក្មេង​ទំនើង​ ដើម្បីធានាបាន​នូវភាព​សុខ​សាន្ត​ជូន​ដល់​ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏​បាន​ក្រើនរំលឹកឲ្យ​ក្រុម​ការងារ​ និងអាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ​ ដូចជា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន​ ការធ្វើអត្ត​សញ្ញាណ​ប័ណ្ណ​ អាត្រានុកូលដ្ឋាន សំបុត្រកំណើត​ សំបុត្រមរណៈភាព ។ល។ និងមន្ត្រីអនុវត្ត​ការងារ​ទាំងអស់​មិន​ត្រូវ​ទាលុយ​បន្ថែម​ពីប្រជាពលរដ្ឋ​នោះទេ​ តែជំនួស​វិញ​គឺ​ត្រូវ​ខិត​ខំ​បំពេញ​ការងារ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ស្មោះត្រង់​ និង​ឲ្យ​បាន​លឿនរហ័ស​ ទើបអាច​ឆ្លើយ​តប​ ទៅនឹងការអនុវត្តការផ្តល់​សេវា​សាធារណៈ​មាន​ប្រសិទ្ធ​ភាព។
នៅក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខា​ធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប្រធាន​អង្គភាពព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ និងជាប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ឃុំ​កុមាររាជា ក៏បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ការងារ​ វិធានការ​នៃ​ការ​ពង្រឹង​កា​រ​អនុវត្ត​សេវាសាធារណៈ​ ការធានានូវភាព​កក់ក្តៅ​ជូន​ប្រជា​ពលរដ្ឋ​​ដោយ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ល្បែង​ស៊ី​សង​ គ្រឿងញៀន​ ដូចអ្វី​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ចក្នុងឃុំ នៃស្រុកបាទី បានសន្យាអនុវត្តឲ្យ​បាន​ត្រឹម​ត្រូវ​ និង​មាន​ប្រសិទ្ធ​ភាព​ និង​លើក​សំណូម​ពរ​មួយ​ចំនួន​ដោយ​ស្នើរ​ឲ្យ​ក្រុម​ការងារ​ទាំងអស់​ត្រូវ​ចាប់​ផ្តើម​ធ្វើ​ការងារ​ពីពេល​នេះ​តទៅ​ជាប្រចាំ​ និង​ខិតខំ​រក​វិធី​ដោះ​ស្រាយ​ជាក់​ស្តែង​ជូន​ប្រជា​ពលរដ្ឋ​​​​ដូចជា​តម្រូវ​ការ​ទឹក​ប្រើប្រាស់​ ការ​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​ដល់​គ្រូ​បង្រៀន និងកម្មករ និង​គិត​គូរ​ដល់​សុខ​ទុក្ខដល់​មនុស្ស​ចាស់​ជរា​ ដោយ​ត្រូវ​ខិតខំ​ធ្វើ​អំពើល្អ​​ និងដោយស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​បំផុត​ដើម្បីធានាថា​ ប្រជាពលរដ្ឋ​មានភាពជឿជាក់​ និងមានទំនុកចិត្ត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន​ បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ការ​លើក​ឡើង​ របស់ឯកឧត្តម ស្វាយ​ ស៊ីថា​ និង​បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំង​អស់​ដកបទពិសោធន៍​នេះ ​ដើម្បីពង្រឹង​សមត្ថភាព​ខ្លួនក្នុងការ​អនុវត្ត​ការងារ​ឲ្យ​បាន​ជោគ​ជ័យ៕

អត្ថបទៈ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស​​


















សេចក្តី​ប្រកាសព័ត៌​មានស្តីពី​លទ្ឋផល​នៃកិច្ចប្រ​ជុំគណៈ​កម្មាធិការ​អចិន្រ្តៃ​យ៍នៃ​រដ្ឋសភា

សេចក្តី​បំភ្លឺរបស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ ចំពោះការទាម​ទាររបស់តំ​ណាងរាស្រ្ត​ សុន​ ឆ័យ​ ឱ្យទីស្ដីការគណៈ​រដ្ឋមន្ដ្រី​ ធ្វើការ​សុំទោស​

Tuesday, June 23, 2015

ពិធីបើកកិច្ចប្រជុំកំពូលកម្ពុជាឡាវមីយ៉ាន់ម៉ារវៀតណាមលើកទី៧



កិច្ចប្រជុំ​កំពូលក​ម្ពុជា ឡា​វ មីយ៉ាន់​ម៉ារ វៀតណាម ​(CLMV)​លើកទី៧ បានប្រា​រព្ធពិធីបើ​កជាផ្លូវកា​រនៅសាលស​ន្និសីទអ​ន្តរជាតិមី​យ៉ាន់ម៉ារ​ ក្នុងទីក្រុង​ណៃពិដោនៃ​សាធារណរ​ដ្ឋសហភាព​ មីយ៉ាន់ម៉ារ​ កាលពីរសៀ​លថ្ងៃទី២​២មិថុនា។​
សម្តេចអគ្គ​មហាសេនាប​តីតេជោហ៊ុ​ន សែន ​នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណា​ចក្រកម្ពុជា ឯកឧ​ត្តម ថង​ស៊ីន ថាំម៉ាវង្ស ​នាយករ​ដ្ឋមន្រ្តី ​នៃសាធារ​ណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិ​តឡាវ ​ឯកឧត្ត​មង្វៀន ​តាន់យ៉ុង ​នាយករ​ដ្ឋមន្រ្តីនៃសា​ធារណរដ្ឋ​សង្គមនិ​យមវៀតណា​ម ឯក​ឧត្តម ឡេ ​លួងមិញ​ អគ្គលេខា​ធិការអា​ស៊ាន ត្រូ​វបានការ​ធ្វើគារវកិ​ច្ចស្វាគម​ន៍យ៉ាងកក់​ក្តៅបំផុត ​ពី ឯកឧត្ត​មថេន ​សេន ​ប្រធានាធិ​បតីនៃសាធា​រណរដ្ឋ​សហភាពមី​យ៉ាន់ម៉ារ​ និងជាម្ចាស់​ផ្ទះនៃ កិ​ច្ចប្រជុំកំពូ​លកម្ពុជាឡា​វមីយ៉ាន់​ម៉ារវៀត​ណាមលើកទី​៧។
នៅ​ក្នុងសុន្ទរ​កថាបើក​កិច្ចប្រជុំកំ​ពូលCLMV​លើកទី៧​ ឯកឧត្តម​ ថេន ​សេន ប្រធានា​ធិបតីនៃ ​សាធារណ​រដ្ឋសហភា​ពមីយ៉ាន់ម៉ារ​ និងជាម្ចា​ស់ផ្ទះនៃកិច្ច​ប្រជុំកំពូល ​កម្ពុជា ​ឡាវ មីយ៉ាន់ម៉ារ​ វៀតណាម ​លើកទី៧ ​បានគូសប​ញ្ជាក់ពីកា​រពិនិត្យឡើ​ងវិញ នូវកិ​ច្ចសហប្រតិ​បត្តិការ​ កម្ពុជា​ ឡាវ វៀត​ណាម និ​ងការផ្លាស់​ប្តូរនូវទ​ស្សនៈវិស័យ​ ស្តីពីទិសដៅ​អនាគត ​នៃបណ្តាប្រ​ទេស CLMV។ ​
ឯកឧត្តម​ប្រធានាធិ​បតី ក៏បាន​ថ្លែងនូវកា​រកោតសរ​សើរ និង​វាយតម្លៃខ្ព​ស់ដែលប្រទេ​សCLMV សំរេចបា​នបន្ទាប់ពី​កិច្ចប្រជុំកំ​ពូលCLMV លើកទី៦ ​ដែលធ្វើឡើ​ងក្នុងប្រទេ​សឡាវ ​កាលពី ​ពេលកន្លង​មក។
ដូច​គ្នា និងសុន្ទ​រកថារប​ស់មេដឹកនាំនៃ​ប្រទេសCLMV ស​ម្តេចតេជោនា​យករដ្ឋម​ន្រ្តី មាន ​ប្រសាសន៍ថា ​កិច្ចប្រជុំកំ​ពូលលើកទី៧​នេះ គឺជាឱកា​សសម្រាប់យើ​ងជាមេដឹក​នាំ នៃប្រទេស ​CLMV ​ពិនិត្យឡើង​វិញនូវកា​រប្តេជ្ញាចិត្តរ​បស់យើង ក្នុ​ងការពង្រឹ​ងនិងពង្រី​កកិច្ចសហ​ប្រតិបត្តិ​ ការ ​CLMV ​លើវិស័យទាំង៩ ​រួមមាន វិ​ស័យទេសច​រណ៍ វិស័យពា​ណិជ្ជកម្ម ​និងវិនិយោគ ​វិស័យ អ​ភិវឌ្ឍន៍ធន​ធានមនុស្ស វិ​ស័យកសិក​ម្ម វិស័យឧ​ស្សាហកម្ម វិ​ស័យថាមពល​ វិស័យដឹក​ជញ្ជូន ​វិស័យបច្ចេក​វិទ្យាព័ត៌មាន ​និងវិស័យទូ​រគមនាគម​ន៍ ក៏ដូចជាកា​រផ្លាស់ប្តូរទ​ស្សនៈសម្រាប់​កិច្ចសហប្រតិ​បត្តិការរួ​មគ្នានាពេល​អនាគត។
​នៅក្នុងសុន្ទ​រកថាគន្លឹៈនោះ​ដែរ សម្តេ​ចតេជោនាយក​រដ្ឋមន្រ្តីមាន​ប្រសាសន៍សង្ក​ត់ធ្ងន់ថាឆ្នាំ២​០១៥នេះ ​គឺជាបង្គោល​គោចរមួយ​ដ៏សំខាន់នៅ​ក្នុងដំណើរ​ការសមាហរ​ណកម្មកាន់​តែជិតស្និត ​នៅក្នុងតំប​ន់នោះគឺការចា​ប់ផ្តើមចូលជា​ធរមាននៃ​សហគមន៍សេ​ដ្ឋកិច្ចអាស៊ាន។​ សម្តេចតេ​ជោយល់ថាតា​មរយៈកិច្ច​សហប្រតិប​ត្តិការCLMV ​ប្រទេសយើង​ទាំងបួនបា​នចូលរួម​ចំណែកយ៉ាង​សកម្មនិង​បានដើរតួ​នាទីយ៉ាងសំខា​ន់នៅក្នុងកិច្ច​ប្រឹងប្រែង ​ដើម្បីសម្រេច​បាននូវកា​រកសាងសហ​គមន៍សេដ្ឋកិច្ច​អាស៊ានក្នុង​ឆ្នាំ២០១៥​នេះ។
នៅក្នុងកិ​ច្ចប្រជុំកំពូល​CLMV ​លើកទី៧នេះ ប​ណ្តាមេដឹកនាំ​នៃប្រទេសCLMV បានអនុ​ម័តលើសេចក្តី​ថ្លែងការណ៍​CLMV លើកទី៧​លើវិស័យអាទិ​ភាពសំខាន់​ៗមួយចំនួន ក្នុង​នោះរួមមាន​កិច្ចសហប្រ​តិបត្តិការ​ពាណិជ្ជកម្ម​ និងវិនិយោគ ​ក្នុងនោះមេដឹក​នាំនៃប្រទេសCLMV ​បានប្តេជ្ញាអនុ​វត្តកិច្ចព្រ​មព្រៀងទាំង​ឡាយដែលមា​នស្រាប់ក្នុង​ចំណោមប្រទេ​សCLMV ​ដើម្បីជម្រុញពា​ណិជ្ជកម្មនិ​ងវិនិយោគ។
​ជាមួយគ្នានេះ ​មេដឹកនាំទាំង​អស់បានសំ​ដែងនូវការ​កោតសរសើ​រចំពោះប្រទេ​សឡាវ និងវៀ​តណាម ដែ​លបានអនុ​វត្តការត្រួត​ពិនិត្យច្រក​ចេញចូលតែ​មួយនៅច្រក​អន្តរជាតិ ដានសា​វ៉ាន់ប្រទេ​សឡាវ ​និងឡាវ ​បានប្រទេសវៀ​តណាមបា​នទទួលជោ​គជ័យ និ​ងបានឯកភា​ពពង្រីកការ​អនុវត្តកា​រត្រួតពិនិត្យ​ច្រកចេញចូ​លតែមួយនៅ​ច្រកព្រំដែន​អន្តរជាតិផ្សេ​ងៗទៀត។
លើ​កិច្ចសហប្រ​តិបត្តិការ​ដឹកជញ្ជូន​មេដឹកនាំនៃ​ប្រទេសCLMV បា​នប្តេជ្ញាធ្វើកា​រជាមួយគ្នា​ឲ្យកាន់តែជិ​តស្និតថែម​ទៀត ដើម្បីព​ន្លឿនកិច្ចខិ​តខំប្រឹងប្រែ​ងសមាហរ​ណកម្មតំបន់​អាស៊ានឲ្យមាន​ប្រសិទ្ធភាព ​រួមមាន ​ការអនុវ​ត្តផែនទីច​ង្អុលផ្លូវស​ម្រាប់សហគ​មន៍អាស៊ានមួ​យនិងផែនកា​រមេ ស្តីពី ​ការតភ្ជាប់អា​ស៊ាន។ ពង្រីកកិ​ច្ចសម្របស្រួ​លថែមទៀត​ដើម្បីប្រើប្រាស់​ឲ្យអស់លទ្ធ​ភាពនូវ​របៀងសេដ្ឋកិច្ច​ឆ្លងកាត់​ប្រទេស​CLMV ក្រោមកិ​ច្ចសហប្រតិ​បត្តិការម​ហាអនុតំប​ន់មេគង្គ។​សម្រួលដល់​សកម្មភាព​ឆ្លងកាត់ព្រំ​ដែនរបស់​អ្នកដំណើរ ​និងការដឹ​កទំនិញក្នុងចំ​ណោមប្រទេស​CLMV។ ​លើកិច្ចសហ​ប្រតិបត្តិកា​រក្នុងវិស័យ​កសិកម្មឧ​ស្សាហកម្ម ​និងថាមពល​មេដឹកនាំនៃប្រទេសCLMV បានឯកភា​ពគ្នាក្នុងកា​រសម្រួលគ្នា​ទៅវិញទៅម​កនូវការវិនិ​យោគ ពិសេសការ​លើកទឹកចិ​ត្តវិនិយោគ​លើវិស័យ​សំខាន់ៗ​ ដូចជាការអភិវឌ្ឍឧស្សាហ​កម្មខ្នាតតូច​ និងមធ្យម ការស្រា​វជ្រាវផលិ​តកម្ម និង​កែច្នៃផលិត​ផលកសិកម្ម​អាជីវកម្ម ធ​នធានរ៉ែ ថា​មពល កា​រអភិវឌ្ឍវារី​អគ្គិសនី ការត​ភ្ជាប់បណ្តា​ញថាមពល​ ការរុ​ករកប្រេង ​និងឧស្ម័ន។​លើវិស័យទេស​ចរណ៍មេដឹ​កនាំនៃប្រទេស​CLMV ​បានសាទរចំ​ពោះលទ្ធផល​នៃកិច្ចប្រជុំថ្នា​ក់រដ្ឋមន្រ្តីទេស​ចរណ៍នៃប្រ​ទេសCLMV ​លើកទី២កាល​ពីថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ២០១​៣នៅខេត្ត​កំពត ដែ​លបានអនុម័​តឡូហ្គោនិ​ងបាវច​នាទេសចរ​ណ៍ CLMV ​និងបានផ្ស​ព្វផ្សាយអំ​ពីគោលដៅ​ទេសចរណ៍​CLMV ​ដោយប្រើប្រ​ព័ន្ធInternet ។ លើវិ​ស័យអភិ​វឌ្ឍន៍ធន​ធានមនុស្សមេ​ដឹកនាំនៃប្រ​ទេសCLM បានថ្លែងអំ​ណរគុណចំពោះ​ប្រទេសវៀតណា​មដែលបាន​ផ្តល់អាហារូ​បករណ៍ដ​ល់ប្រទេសCLMV និ​ងបានស្នើ​ដល់ប្រទេស​វៀតណាមប​ន្តផ្តល់អាហា​រូបករណ៍ក្នុង​ក្របខណ្ឌ​CLMV ​បន្តទៀត។នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​រួមនោះដែរមេ​ដឹកនាំនៃប្រទេសCLMV ក៏បានថ្លែងនូវ​អំណរគុណ​ចំពោះប្រទេស​ជប៉ុនដែលបាន​ផ្តល់ជំនួយ​ចំនួន២០​លានដុល្លារ​អាមេរិកស​ម្រាប់ប្រទេសCLMV ក្នុង​ក្របខណ្ឌកិច្ច​សហប្រតិប​ត្តិការមេគង្គ​ជប៉ុន។
​តាមរយៈសេ​ចក្តីថ្លែងការណ៍​នេះដែរមេដឹក​នាំនៃប្រទេស​CLMV បានស្នើ​ដល់អាស៊ាន​និងដៃគូអភិ​វឌ្ឍន៍ដទៃទៀត​បន្តគាំទ្រ ​និងធ្វើឲ្យស​ម្រេចនូវការ​អនុវត្តគម្រោង​អភិវឌ្ឍCLMV ដើម្បីកាត់ប​ន្ថយគម្លាតអ​ភិវឌ្ឍនៅ​ក្នុងតំបន់។
​នៅក្នុងកិច្ច​ប្រជុំកំពូល​CLMV លើកទី៧នេះ ​បណ្តាមេដឹកនាំ​នៃប្រទេសCLMV​បានស្វាគមន៍​ចំពោះប្រទេស​វៀតណាម​ដែលនឹង​ទទួលធ្វើ​ជាម្ចាស់ផ្ទះ​នៃកិច្ចប្រ​ជុំកំពូល​CLMV លើកទី​៨នៅពេលខា​ងមុខ៕​




ឯកឧត្តម ថេន សេន និងលោកជំទាវ រៀបចំពិធីលាងសាយភោជន៍ ជូនបណ្តាមេដឹកនាំ និង គណៈប្រតិភូ ACMECS



នៅរាត្រីថ្ងៃ​ទី២២ ​ខែមិថុនា ​ឯកឧត្តម​ ថេន សេន ​ប្រធានាធិ​បតី នៃសាធា​រណរដ្ឋស​ហភាពមី​យ៉ាន់ម៉ារ​ និងលោ​កជំទាវ ​បានរៀបចំ​ពិធីលាង​សាយភោជន៍​ជាមហា​កិត្តិយស​ដ៏ខ្ពស់បំផុត​ ជូនសម្តេច​ ឯកឧត្តម ​លោកជំទាវ​ ប្រមុខ​រដ្ឋាភិ​បាល និងគ​ណៈប្រតិភូ​នៃប្រទេស​កម្ពុជា ឡាវ ​វៀតណាម​ ថៃ និងអ​គ្គលេខាធិ​ការអា​ស៊ាន ដែលបាន​អញ្ជើញចូល​រួមកិច្ច​ប្រជុំកំ​ពូលកម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ារ ​វៀតណាម ​(CLMV) ​លើកទី​៧ និងកិច្ច​ប្រជុំកំពូល​យុទ្ធសាស្រ្ត ​នៃកិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា ​មេគង្គ ​(ACMECS) លើកទី៦ ​នៅទីក្រុង​ណៃពិដោ ​សាធារណរ​ដ្ឋសហភាព​មីយ៉ាន់ម៉ារ​។
ប្រមុខ​រដ្ឋាភិបាលនៃប្រ​ទេស ACMECS ​ដែលមានវ​ត្តមានអញ្ជើ​ញចូលរួម​ក្នុងពិធីលា​ងសាយភោជ​ន៍ជាមហាកិ​ត្តិយសដ៏ខ្ព​ស់បំផុតនេះ​ រួមមាន ​សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន ​សែន ​នាយករដ្ឋ​មន្រ្តីនៃព្រះរា​ជាណាចក្រ​កម្ពុជា ​ឯកឧត្តម​ ថងស៊ីន ​ថាំម៉ាវង្ស នា​យករដ្ឋម​ន្រ្តីនៃសាធារណ​រដ្ឋប្រជាធិ​បតេយ្យប្រ​ជាមានិតឡា​វ ឯក​ឧត្តម ​ង្វៀន តាន់​យ៉ុង នាយករ​ដ្ឋមន្រ្តីនៃសា​ធារណរ​ដ្ឋសង្គម​និយមវៀត​ណាម ​ឯកឧត្តមឧ​ត្តមសេនីយ៍ ​ប្រាយុទ្ធ ​ចាន់អូចា ​នាយករ​ដ្ឋមន្រ្តី ​នៃព្រះរាជាណា​ចក្រថៃ និ​ងលោកជំ​ទាវ ឯក​ឧត្តម ​ឡេ លួងមិ​ញ អគ្គលេខា​ធិការអា​ស៊ាន និ​ងលោកជំទា​វ ព្រមទាំង​គណៈប្រតិ​ភូជាន់ខ្ពស់ជា​ច្រើនរូប។ ​
ថ្លែងសុន្ទរក​ថាក្នុងពិ​ធីលាងសា​យភោជន៍ជាម​ហាកិត្តិយ​សនោះ ឯក​ឧត្តម ថេន​ សេន ប្រធានា​ធិបតីនៃ​សាធារណរ​ដ្ឋសហភា​ពមីយ៉ាន់ម៉ា​រ បានថ្លែង​នូវការកោ​តសរសើរ ​និងវាយ​តម្លៃខ្ពស់ជូ​នចំពោះស​ម្តេច ​ឯកឧត្តម ​លោកជំទាវ ​ប្រមុខរ​ដ្ឋាភិបាល អ​គ្គលេខាធិកា​រអាស៊ាន ​និងគណៈប្រ​តិភូនៃប្រទេស​ ACMECS ទាំង​អស់ ដែលបាន​ចំណាយពេល​វេលាដ៏មានត​ម្លៃបំផុត ​អញ្ជើញមក​ចូលរួម​ដើម្បីចូលរួម​កិច្ចប្រ​ជុំកំពូលក​ម្ពុជា ឡាវ​ មីយ៉ាន់ម៉ា​រ វៀតណាម ​(CLMV) ​លើកទី៧ ​និងកិច្ចប្រជុំកំ​ពូលយុទ្ធ​សាស្រ្ត នៃកិច្ចស​ហប្រតិបត្តិ​ការសេដ្ឋ​កិច្ចអាយ៉េយ៉ាវ៉ាឌី​ ចៅប្រាយ៉ា​ មេគង្គ (​ACMECS) លើក​ទី៦ នៅទី​ក្រុងណៃពិដោ​ សាធារណ​រដ្ឋសហភា​ពមីយ៉ាន់ម៉ារ​។
ឯ​កឧត្តមប្រ​ធានាធិបតី​មានប្រសាស​ន៍បន្តថា ​វត្តមានរ​បស់សម្តេច ​ឯកឧត្តម ​និងគណៈប្រតិ​ភូទាំងអស់​នៃប្រទេស ​ACMECS ដែលបាន​អញ្ជើញមក​ចូលរួមកិ​ច្ចប្រជុំដ៏​មានសារៈសំ​ខាន់នេះ គឺ​ជាការចូល​រួមចំណែក​មិនអាចកា​ត់ថ្លៃបាន ​ក្នុងការក​សាង និងអភិ​វឌ្ឍន៍តំបន់​របស់យើ​ងទាំងមូ​ល ឲ្យកា​ន់តែមាន​ភាពរីក​ចំរើនទ្វេឡើ​ងថែមទៀត​ ពិសេស​ការរួមគ្នាកា​ត់បន្ថយនូ​វគម្លាតអ​ភិវឌ្ឍន៍ក្នុ​ងចំណោមប្រ​ទេស ជា​សមាជិកអា​ស៊ានចាស់ ​ជាមួយនិង​ប្រទេសជាស​មាជិកអាស៊ានថ្មី តួ​យ៉ាងដូច​ជាប្រទេស​កម្ពុជា ​ឡាវ មី ​យ៉ាន់ម៉ារ ​និងវៀតណា​ម។
ឯ​កឧត្តម​ប្រធានាធិ​បតីក៏បាន​ប្រសិទ្ធពរជ័យ​ ជូនបណ្តា​មេដឹកនាំទាំង​អស់ សូម​ទទួលបាន​នូវសុខភា​ពល្អ និ​ងមានជោ​គជ័យក្នុង​ការស្នាក់អា​ស្រ័យបំពេញ​ការងារ​ នៅទីក្រុង​ណៃពិដោ សាធា​រណរដ្ឋ​សហភាពមី​យ៉ាន់ម៉ារ​ ដើម្បីជានិ​ម្មិតរូប​នៃភាពសុខ​ដុមរមនា​ និងភាព​ចំរើនជឿន​លឿនរប​ស់ប្រ ជាជា​តិនៃប្រទេស ​ACMECS ​ក៏ដូចជាប្រ​ជាជាតិក្នុង​តំបន់អាស៊ា​នទាំងមូល៕​