Sunday, September 20, 2020

សារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត ដែលមានបំណងស្ងាត់ៗចង់ជួបសម្តេចតេជោ ហ៊ុន សែន នៅទីក្រុងស៊ីដនី ឆ្នាំ២០១៨ ត្រូវបានទម្លាយ

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពីភាពជាក់ច្បាស់បន្ថែមទៀតជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន បានទម្លាយនូវសារឆ្លងឆ្លើយដ៏សំខាន់មួយរវាងលោក ជុន ច័ន្ទបុត្រ ជាមួយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេច។ តាមរយៈសារនេះបង្ហាញថា លោក ជុន ច័ន្ទបុត្រ ជាចារកម្មរបស់សម្តេចយ៉ាងច្បាស់ក្រឡែតតែម្តង។



នៅក្នុងសារឆ្លងឆ្លើយដែលលោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្តាញព័ត៌មាន Fresh News ទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ បានបង្ហាញថា៖ លោក ជុន ច័ន្ទបុត្រ មានបំណងចង់ជួប និងរាយការណ៍ព័ត៌មានសំងាត់ជូនសម្តេច នៅពេលលោកទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

សារឆ្លងឆ្លើយមានខ្លឹមសារដូចតទៅ៖

ច័ន្ទបុត្រ៖ ក្មួយជាទីស្រឡាញ់! ខ្ញុំអាចសុំជួប ពុក (សម្តេចតេជោ ហ៊ុន សែន) នៅទីក្រុងស៊ីដនីបាន។ ប្រសិនបើក្មួយយល់ថា នេះជាគំនិតល្អ សុំក្មួយឲ្យខ្ញុំដឹងផង។ សូមអរគុណច្រើន។

ម៉ាណែត៖ តើពូមកដល់ ស៊ីដនី ពេលណាដែរ?

ច័ន្ទបុត្រ៖ ខ្ញុំគ្រោងទៅដល់ប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែមីនា; ហើយនឹងអាចមានពេលជួបនៅក្រោយថ្ងៃទី១៥ ខែមីនា។

ម៉ាណែត៖ ប្រសិនបើពូមានពេលជួបមួយភ្លែតដើម្បីពិសារកាហ្វេជាមួយគ្នាបាន នៅចំថ្ងៃទី១៥ សុំឲ្យខ្ញុំដឹងផង។ បើមិនអញ្ចឹងទេ យើងអាចជួបនៅក្រោយប្រជុំសំណេះសំណាលធំ ប្រសិនបើមានពេល។

ច័ន្ទបុត្រ៖ ជួបគ្នានៅចំថ្ងៃទី១៥ នៅក្រោយប្រជុំសំណេះសំណាលធំ ប្រហែលដូចជាហិកហាក់បន្តិច។ ប្រសិនបើក្មួយអាចធ្វើបាន យើងអាចជួបនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃច័ន្ទ។ ខ្ញុំត្រូវវិលត្រឡប់ទៅ វ៉ាស៊ីងតោន DC សហរដ្ឋអាមេរិកវិញ នៅថ្ងៃច័ន្ទថ្ងៃត្រង់៕

សូមអានសារឆ្លងឆ្លើយខាងក្រោមនេះ៖

Tuesday, September 15, 2020

លិខិតមិត្តអ្នកអាន៖ «នយោបាយចំណេញ-ចំណេញ» ខុសពី នយោបាយ«ឈ្នះ-ឈ្នះ»!

 បន្ថែមពីលើនយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹក ហោចស្រមោចស៊ីត្រី» ក្រុម ប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាននិងកំពុងបន្តប្រើប្រាស់នយោបាយ «ចំណេញ ចំណេញ»ដោយឥតមានកែប្រែសូម្បីតែបន្តិចណាឡើយ ។ ដូចម្តេចដែលហៅថា នយោបាយ «ចំណេញ ចំណេញ»?

នយោបាយបែបនេះគឺជាការប្រើ ប្រាស់ឧបាយកលដ៏ពិសពុលនិងអគុណធម៌របស់ក្រុមអ្នកស្វែងរកផលចំណេញដើម្បីលាភសក្ការៈផ្ទាល់ខ្លួននិងដើម្បីរកផល ចំណេញខាងនយោបាយ សម្រាប់ខ្លួននិងបក្សពួកខ្លួនតែ ប៉ុណ្ណោះ។ ចំណែកឯអ្នកខាតវីញ គឺប្រជាពលរដ្ឋ​និងប្រទេសជាតិ ។ ជាក់ស្តែង ចាប់តាំងពីផ្តើមបង្កើតបក្សនយោបាយនៅឆ្នាំ ១៩៩៥ មក សម រង្ស៊ី តែងតែប្រើប្រាស់ឈាម ទឹកភ្នែក និងអាយុជីវិត ប្រជាពលរដ្ឋជាដើមទុននិងជា ចំណាប់ខ្មាំងដើម្បីជាឈ្នាន់ឈោងទៅដណ្តើមអំណាច និងជាពិសេសដើម្បីសំរេច មហិច្ឆតា​«សងសឹកគំនុំគ្រួសារត្រកូលសម»តែប៉ុណ្ណោះ។

ក្នុងទិសដៅនេះ សម រង្ស៊ី តែងតែ ប្រើឧបាយកលនិងវោហាសាស្ត្រ ញុះញង់ លាបពណ៌ដើម្បីដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋនិងសកម្មជនដែលគាំទ្រខ្លួនឲ្យខឹងសម្បារនឹងរដ្ឋាភិបាល​ តាមរយៈការចោទប្រកាន់មួលបង្កាច់ រដ្ឋាភិបាលភ្នំពេញ ជាពិសេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអាយ៉ងយួន ជាជនក្បត់ជាតិ លក់ទឹកដី ជាជនផ្តាច់ការ ។ល។ និង។ល។ ហើយបន្ទាប់មក សម រង្ស៊ី និងគូកន ក៏រុញសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនឲ្យទៅជល់ជាមួយអាជ្ញាធរដោយមិនគិតពី ច្បាប់ទម្លាប់អ្វីទាំងអស់។

និយាយឲ្យចំទៅ គឺ សម រង្ស៊ី តែងតែប្រើល្បិច«ចាប់មាន់លាបធ្យូងដើម្បីបញ្ជល់គ្នា»។ កាលពីមិនទាន់លាបធ្យូង មាន់ទាំងនោះជាបងប្អូន ជាក្រុមគ្រួសារតែមួយដែលចេះស្រឡាញ់គ្នា, ចេះជួយយកអាសារគ្នាទៅវិញទៅមកនៅក្នុងសង្គមគ្រួសារមួយដ៏សុខសាន។ ប៉ុន្តែ ក្រោយពីក្រុម សម រង្ស៊ី ចាប់លាបធ្យូង មាន់ទាំងនោះក៏លែងស្គាល់គ្នា ហើយក៏ជល់គ្នាដោយមិនដឹងថា ពួកគេជា សាច់ឈាមនិងជាបងប្អូននឹងគ្នាឡើយ។

គោលដៅនៅក្នុងការអនុវត្តនយោបាយចំណេញ ចំណេញរបស់ សម រង្ស៊ី គឺ :

ទី១៖ ប្រសិនបើមាន់របស់ខ្លួនជល់ឈ្នះ គឺគាត់ទទួលបានអំណាច។

នេះជាផលចំណេញទី១ដែលគាត់ចង់បានបំផុត។ ប៉ុន្តែ ប្រសិន បើមាន់របស់ខ្លួនជល់ចាញ់ ក៏សម រង្ស៊ី នៅតែចំណេញដដែលពីព្រោះ សម រង្ស៊ី នឹងស្រែក ប្រកូសប្រកាសថា មាន់របស់ខ្លួនជាអ្នករងគ្រោះ។ លើការជាក់ស្តែង សម រង្ស៊ី តែងស្រែកប្រកាសថា អាជ្ញាធរ រដ្ឋាភិបាលបំបិទសិទ្ធិសេរីភាពតវ៉ារបស់ប្រជាពលរដ្ឋ ឬថាអាជ្ញាធរធ្វើបាបប្រជាពលរដ្ឋនៅក្រោយ ពេលដែលអាជ្ញាធរចាត់វិធានការ ទប់ទល់ជាមួយក្រុមជ្រុលនិយមអនាធិបតេយ្យដែលបំពានច្បាប់ បំពានសិទ្ធអ្នកដ៍ទៃ និងវង្វេងងប់ដោយសារ សម រង្ស៊ី លាបពណ៌ក្រុមម្ខាងទៀតថាជាអាយ៉ងយួន រឺ អាយ៉ងចិន ។ល។

ទី២៖ ប្រសិនបើព្រឹត្តិការណ៍ដែលក្រុមរបស់ខ្លួនបង្កឡើងនោះក្លាយ ជាហិង្សាដែលមានអ្នកស្លាប់ របួស និងមានការចាប់ខ្លួនមនុស្ស សម រង្ស៊ី រឹតតែត្រេកអរកាន់តែខ្លាំងពីព្រោះគាត់នឹងមានលេសកាន់តែច្រើនក្នុងការចោទរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែនថាបានប្រើអំពើហិង្សានិងរំលោភសិទ្ធិមនុស្ស។ នេះជា ផលចំណេញទី២ គឺចំណេញខាងនយោបាយ។

ទី៣៖ គឺសម រង្ស៊ី តែងតែ ប្រើប្រាស់ព្រឹត្តិការណ៍ទាំងអស់នោះដើម្បីរកផលចំណេញផ្នែកហិរញ្ញវត្ថុតាមរយៈការប្រមូលលុយក្រោមលេសបំពេញ បេសកកម្មរំដោះទឹកដីចេញពីកណ្តាប់ដៃ លោក ហ៊ុន សែន ឬដើម្បីជួយជនរងគ្រោះដែលខ្លួនជាអ្នកញុះញង់បង្កឡើង។

២៥ ឆ្នាំមកហើយដែលសម រង្ស៊ី បានប្រើល្បិចនយោបាយបែប នេះជារៀងរហូតមក។ ដូច្នេះ ហើយបានជាពួកគេតែង តែ រៀបចំពិធីរៃអង្គាសលុយជា ញឹកញាប់ពីពលរដ្ឋខ្មែរនៅក្រៅប្រទេសតាមគ្រប់រូបភាព។ សូម្បីតែពិធីបុណ្យភ្ជុំបិណ្ឌក៏ សម រង្ស៊ីនិងគូកនឆ្លៀតរៃអង្គាសលុយ សម្រាប់រកផលចំណេញបាន ដែរ។

តាមពិត សម រង្ស៊ី ពិតជា ចំណេញមែន គឺចំណេញទាំង នយោបាយ និងចំណេញទាំងលុយកាក់។ ប៉ុន្តែ អ្នកខាតបង់ធំ បំផុតគឺ ប្រទេសជាតិនិងប្រជាពលរដ្ឋ ហើយជាពិសេស គឺសកម្មជនដែលលង់ជឿតាមមនោគមន៍វិជ្ជាជ្រុលនិយមរបស់ សម រង្ស៊ី ដោយពួកគេត្រូវខាតបង់ទាំងពេលវេលា លុយកាក់ ឬរហូតដល់អ្នកខ្លះត្រូវរងរបួស ស្លាប់ ជាប់គុក និង រត់ចោលស្រុកដោយសារតែ ប្រព្រឹត្តអំពើខុសច្បាប់តាមការ ញុះញង់ពន្យុះរបស់សម រង្ស៊ី។

ចំណែកពលរដ្ឋខ្មែរនៅឯនាយ សមុទ្រវិញ ក៏ពិតជាបានខាតបង់ក៏មិនតិចដែរ ពីព្រោះពួកគេបាន បេះពីមាត់ពង្រាត់ពីកនូវលុយកាក់និងសម្ភារៈដែលខ្លួនខំ រកបានដោយលំបាកដើម្បីជួយ សម រង្ស៊ីនិងគូកនក្រោមលេសថា ដើម្បីស្រោចស្រង់ជាតិ ស្រោចស្រង់ប្រជាធិបតេយ្យនិងសិទ្ធមនុស្សនៅកម្ពុជា។ ល។ និង។ល។

២៥ ឆ្នាំមកហើយដែលពួកគេបាន ចាញ់កលនយោបាយ«ចំណេញ ចំណេញ»របស់ សម រង្ស៊ី ក្រោមលេសដដែលៗ ពោលគឺ ចាញ់ល្បិចកលនយោបាយ បញ្ឆេះកំហឹង លាបពណ៌ រួចពន្យុះឲ្យខ្មែរនិងខ្មែរជល់គ្នា។ អ្នកដែលចាញ់ធ្ងន់បំផុតគឺ ប្រទេសជាតិតែម្តងពីព្រោះតែនយោបាយហែកពុះជ្រៀកសង្គមនិងបំបែកបំបាក់ជាតិ ការបំផុសដុតកំហឹងអោយមានការស្អប់ខ្ពើម និងការរើសអើងជាតិសាសន៍ ដែលទាំងអស់នេះគឺជាបច្ច័យដែលកើតឡើងពីនយោបាយចំណេញចំណេញ របស់ សម រង្ស៊ី។

នយោបាយ«ចំណេញចំណេញ» នេះមានភាពផ្ទុយនិងខុសគ្នាស្រឡះពី នយោបាយ «ឈ្នះឈ្នះ» របស់លោក នាយករដ្ធមន្ត្រីហ៊ុន សែន។ ខុសគ្នាដោយសារថា : នយោបាយ«ឈ្នះឈ្នះ»គឺបានកើតឡើងក្រោមទស្សនៈវិជ្ជានៃការផ្សះផ្សារ បង្រួបបង្រួមជាតិ, ការបញ្ចប់សង្គ្រាមដ៏រាំរៃហើយបាននាំមកនូវសន្តិភាពនិងទីបំផុតគឺការអភិវឌ្ឍន៍ប្រទេស។

និយាយឲ្យចំគឺ នយោបាយ «ឈ្នះឈ្នះ»របស់លោក ហ៊ុន សែន ពិតជាបាននាំមកនូវប្រយោជន៍យ៉ាងធំធេងសម្រាប់ខ្មែរទាំងអស់គ្នាក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូលដែល មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ខណៈដែលនយោបាយ «ចំណេញ ចំណេញ»របស់ សម រង្ស៊ី បានត្រឹមតែនាំមកនូវការបែកបាក់ជាតិ ការគំគួន ការចងកំហឹង ការស្អប់ខ្ពើមគ្នា និងការរើសអើងជាតិសាសន៍ដែលសុទ្ធសឹងជាប្រភពនៃក្តីវិនាស។

រហូតមកដល់ពេលនេះ ក៍នៅ មានមនុស្សតិចតួចបំផុតដែល នៅបន្តចិញ្ចឹមនយោបាយស្វែងរកផលចំណេញរបស់ សម រង្ស៊ី។ ក្រៅពីនោះ ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលពីមុនធ្លាប់ចាញ់កលនយោបាយទុច្ចរិតរបស់ សម រង្ស៊ី បានងាកមករស់ក្រោមដំបូលនយោបាយ«ឈ្នះឈ្នះ»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអស់ហើយ។

យើងសង្ឃឹមយ៉ាងមុតមាំថា មិនយូរមិនឆាប់ អ្នកដែលនៅបន្តជឿលើ សម រង្ស៊ីនិងគូកន គង់នឹងភ្ញាក់ខ្លួនជាក់ជាមិនខាននៅពេលដែលពួកគេដឹងខ្លួននិងឃើញជាក់ នឹងភ្នែកថា អ្វីៗដែលពួកគេបានធ្វើ បានលះបង់ និងបានចំណាយគឺមិនមែនដើម្បីជាតិសោះឡើយ ប៉ុន្តែ គឺដើម្បីចិញ្ចឹមតែ សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចឲ្យរស់ នៅដោយសប្បាយហ៊ឺហានៅ ឯបរទេសតែប៉ុណ្ណោះ។ នេះហើយដែលហៅថា «នយោបាយ ចំណេញ-ចំណេញ» របស់ក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី៕

ដោយ : អ្នកនយោបាយតុកាហ្វេ

  








Monday, September 14, 2020

រដ្ឋបាលខេត្តបន្ទាយមានជ័យ កាន់វេនបិណ្ឌទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ

 បន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ជ័យ ណារី អ៊ុំ រាត្រី រួមជាមួយ លោក លី សារី លោក អោម ចន្ថា អភិបាលរងខេត្ត មន្ត្រីរាជការ សាលាខេត្ត មន្ទីរ អង្គភាព ប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តគីរីជុំចំការខ្នុរ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាស នោះផងដែរ លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បានបូជាទៀនធូប ផ្កាភ្ញី សមាទានសីល បង្សុកូល ដើម្បីឧទ្ទិសដល់ដួងវិញាណក្ខន្ធរបស់បុព្វការីជន ញាតិការទាំង៧សន្តាន ដែល បានចែកឋាន និងឧទ្ទិសកុសលជូនដល់ ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ និងប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសូមឲ្យដួងវិញាណក្ខន្ធអ្នកទាំងអស់ឲ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោក អ៊ុំ រាត្រី អភិបាលខេត្ត និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទមានសទ្ធាជ្រះថ្លាប្រគេនទេយ្យវត្ថុបច្ច័យព្រះសង្ឃរួមមាន អង្ករ ១៥០ គីឡូក្រាម,មី ០៦កេស,ទឹកត្រី ០៥យួរ,ទឹកស៊ីអុីវ ០៥យួរ,ស្ករសរចំនួន ១០គីឡូក្រាម,ទឹកក្រូច០២ កេស,ទឹកផ្លែឈើ០៣កេស,ទឹកបរិសុទ្ធវីតាល់ ០៥កេស,ស្លឹកតែចំនួន០៣ កញ្ចប់ធំ ។ លោក អ៊ុំ រាត្រី និងភរិយា បានប្រគេនព្រះគ្រូចៅអធិការវត្តដើម្បីកសាង ចំនួន ៣០០ដុល្លា ព្រះសង្ឃ៧២ អង្គ ក្នុង១អង្គ ២០០០០ រៀល សាលាខេត្តនិងមន្ត្រីរាជការមន្ទីរ អង្គភាព ថវិកា២ ៣០០ ០០០ រៀល ៕





Saturday, September 12, 2020

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានកិត្តិយសខេត្តកែប

កែប៖ នៅថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២០  លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈ កម្មាធិ ការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  បានអញ្ជើញជាអធិបតី  ក្នុង ពិធីប្រកាសលោក សាម ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប  និង បំពាក់គ្រឿង ឥស្ស រិយយស ជូនដល់អ្នក ដែល មាន ស្នាដៃជួយ សង្គ្រោះ គ្រោះមហន្តរាយនៅខេត្តកែប  


ថ្លែងក្នុងមតិស្វាគមន៍លោក សោម  ពិសិដ្ឋ  អភិបាលខេត្តកែប  និងជាប្រធានកិត្តយស សមាគន៍អតីតយុទ្ធជនរបស់ខេត្ត មានប្រសាសន៍ថា  កន្លងមក  និងពេលបច្ចប្បន្ន ក្រុមការងារសមាគមន៍អតីតយុទ្ធជន របស់ខេត្ត បានខិតខំកៀរគរសប្បុរស ជននានា ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីស្វែងរក មូលនិធិសម្រាប់ ទ្រទ្រុង សមាគម អតីតយុទ្ធ ជន កម្ពុជាខេត្ត  ក្នុងការចុះសួរសុខទុក្ខចំពោះអតីតយុទ្ធជនជួបការលំបាក ឬរងគ្រោះផ្សេងៗ និងបានជួយដោះស្រាយ នូវរាល់ សំណូម ពរ ចំបាច់នានារបស់អតីតយុទ្ធជននៅមូលដ្ឋានជាប្រចាំ  ព្រមទាំងបន្តបំផុស លើក ស្ទួយវីរៈភាព គុណ បំណាច់  ដ៏ថ្លៃរបស់ អតីតយុទ្ធជន ដែល បានលៈបង់ សាច់ ស្រស់ ឈាមស្រស់ ក្នុង បុព្វហេតុការពារជាតិមាតុភូមិ។


បន្ថែមលើសនេះ  លោកអភិបាលខេត្ត  បានលើកឡើងថា  យើងទាំងអស់គ្នា  មិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ក្នុងការ ដោះ ស្រាយ ជីវភាព ជូនបងប្អូនអតីតយុទ្ធជន តាមរយៈការផ្តល់នូវសម្ភារៈថវិកា ការតំឡើងប្រាក់ សោធននិវត្តន៍ ការ បង្កើត ឲ្យមានគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ច កសាង លំនៅដ្ឋាន ជូនអតីត កងកម្លាំង ប្រដាប់  អាវុធ និងគ្រួសារ និងបានបង្កើតគម្រោងជាច្រើន ដើម្បីកែលម្អជីវភាពយោធិន និង អតីតយុទ្ធជន និងការបង្កើត និងបន្ថែមនូវប្រាក់របបសន្តិសុខសង្គមជូនជនពិការនិវត្តជន និងជនបាត់បង់ សមត្ថភាពការងារ។


លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួល បន្ទុក បេសក កម្មពិសេស អនុ ប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការ ជាតិ គ្រប់គ្រងគ្រោះមហន្តរាយ  មានប្រសាសន៍ថា  ក្នុងនាមជាសមាជិកគណៈកម្មាធិការកណ្ដាល  និងជាប្រធានកិត្តិយសខេត្តកែប ត្រូវទទួលខុសត្រូវ  ដឹកនាំសម្របសម្រួល  ក្រុមការងារ ដើម្បីជួយពង្រឹងសកម្មភាពសមាគម និងជួយដោះស្រាយជីវភាពរបស់អតីតយុទ្ធជនដែលជាសមាជិក ស.អ.ក.អោយបានល្អ ៕












សំណង់ព្រះវិហារបុរាណនៅវត្តរាជបូណ៌ប្តូរសោភ័ណភាពថ្មីដ៏ស្រស់ស្អាតបន្ទាប់ពីជួសជុលហើយ

 សៀមរាប៖ គម្រោងជួសជុលនិងអភិរក្សព្រះវិហារបុរាណវត្តរាជបូណ៌ ដែលទទួលបានថវិកាទាំងស្រុងពីអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ក្រោមកិច្ចខិតខំប្រឹងប្រែង ដឹកនាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ពីសំណាក់មន្រ្តីជំនាញរបស់អាជ្ញាធរជាតិអប្សរា។

ការជួសជុលនេះគឺដើម្បីរួមចំណែកថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនា ព្រមទាំងជួយអភិរក្ស និងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរពីបុរាណកាលឱ្យរស់រវើកឡើងវិញ។ ក្រុមការងារបច្ចេកទេស បានផ្តោតលើការជួសជុលក្បាច់ជញ្ជាំង ជើងជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់លើទ្វារ-បង្អួច និងខឿនព្រះវិហារ និងបញ្ហាប្រឈមមួយចំនួនទៀតឱ្យផុតពីហានីភ័យ រហូតធ្វើឱ្យព្រះវិហារវ័យចំណាស់នេះលេចរូបរាង ដ៏ស្រស់ត្រកាលជាថ្មីម្តងទៀតលើទឹកដីអង្គរ ក្នុងក្រុងសៀមរាប។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរព្រះគុណនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះសង្ឃ ពុទ្ធបរិស័ទ ថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិក អាជ្ញាធរជាតិអប្សរាទាំងអស់ ដែលបាននិមន្ត និងចូលរួមសហការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្សតរៀងទៅ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ










ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារនៅឃុំចំនួន ០៣ ក្នុងស្រុកកំពង់លែង ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

 កំពង់ឆ្នាំង៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ០៥គ្រួសារ នៅ ក្នុងឃុំចំនួន ០៣ក្នុងស្រុកកំពង់លែង ទទូលបានអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពលោក អម សុភា អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការកាកបាទក្រហមខេត្តកំពង់ឆ្នាំង និងមានការអមដំណើរដោយលោក លោកស្រីអនុសាខាកាកបាទក្រហមខេត្ត សមាជិក សមាជិកាអនុសាខាកាកបាទក្រហមស្រុក និងអាជ្ញាធរមូលដ្អានដែនដីផងដែរ។

ចំពោះប្រជាពលរដ្ឋងាយរងគ្រោះទាំង ០៥គ្រួសារ ក្នុងនោះមាននៅក្នុងភូមិសំរោង ឃុំពោធិ៍ ចំនួន ០១គ្រួសារ និងភូមិត្រងិល ឃុំត្រងិលចំនួន០១គ្រួសារ ទាំង០២គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ ០១ និងថវិកា២០ម៉ឺនរៀល ក្នុង០១គ្រួសារ បញ្ជាក់ចំពោះគ្រសារនៅភូមិសំរោងទទួលបានសម្ភារៈ០១កញ្ចប់បន្ថែមទៀត) និង០៣គ្រួសារទៀតនៅភូមិតាឡាត់ ឃុំស្វាយរំពារ ក្នុង០១គ្រួសារទទូលបាន អង្ករ ចំនួន ៣០គីឡូក្រាម មី០១កេស ត្រីខ១០កំប៉ុង សារុង០១ ក្រមា០១ មុង០១ ភួយ០១ និងថវិកា១៨មឺនរៀល។

មានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋលោក អម សុភា អភិបាលរងខេត្ត បានពាំនាំ និងសាកសួរសុខទុក្ខពី សំណាក់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកទាំងទ្វេរតែងតែគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនទុកចោលនរណាម្នាក់នោះឡើយ ពាលគឺ “ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា”។

លោកបានជម្រាបន្ថែមថាអំណោយមនុស្សធម៌ទាំងនេះ គ្រាន់តែជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកបានតែមួយ រយៈពេល ខ្លីតែប៉ុណ្ណោះ ដូច្នេះសូមបងប្អូនទាំងអស់ខិតខំ ប្រកបមុខរប បន្ថែមទៀតដូចជាដាំបន្លែ និងចិញ្ចឹមដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពឱ្យបានកាន់តែ ប្រសើរឡើងថែមទៀត។ លោកបានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើអនាម័យជាប្រចាំដើម្បីការពារជំងឺឆ្លងកូវីដ-១៩ ដោយស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕







អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយនូវវីដេអូ បង្ហាញអំពី ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!

នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយដែលមានរយៈពេលប្រមាណជាង២០នាទី មានចំណងជើងថា « ជំនឿទុកចិត្តដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាគ្រឹះធានាជោគជ័យរបស់រាជរដ្ឋាភិបាលតេជោ សែន!


ប្រជាពលរដ្ឋខ្មែរ ដែលគេធ្លាប់ស្គាល់ថាជាពលរដ្ឋដ៏អភ័ព្វក្នុងអតីតកាល ហើយទឹកដីកម្ពុជា ដែលគេធ្លាប់ស្គាល់ថាជាទឹកដីដ៏កម្សត់ និងជាប្រទេសក្រីក្រខ្លាំងនោះ បច្ចុប្បន្ននេះកម្ពុជា លែងដូច មុនទៀតហើយ។ អ្វីៗបានប្រែប្រួលស្ទើរតែនឹកស្មានមិនដល់ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្ពុជាបាន រួចផុសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី៧ ខែមករាឆ្នាំ១៩៧៩ និងសង្គ្រាមស៊ីវិល អូស បន្លាយជិត ៣ទសវត្សរ៍កន្លងមកនេះ។ កម្ពុជាពេលនេះ បានកែប្រែមុខមាត់ថ្មី ក្លាយទៅជាប្រទេស ដែលមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ ជាពិសេស បានក្លាយជាសមាជិករបស់អង្គការ អន្តរជាតិធំៗលើពិភពលោក ព្រមទាំងអាចឈរស្នើមុខស្មើមាត់ជាមួយប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោកផងដែរ។

កម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច រីកចម្រើននិងជឿលឿនគួរឱ្យកត់សំគាល់ ហើយពលរដ្ឋកម្ពុជាដែលធ្លាប់តែក្រីក្រ លំបាកតោកយ៉ាក ក៏ប្រែធូរធា សម្បូរ សប្បាយ ចម្រើនរុងរឿង និងបានក្លាយជាពលរដ្ឋស៊ីវិល័យ ទាន់សម័យ របស់របរប្រើប្រាស់សម្បូរបែប រីឯគ្រឿងឧបភោគ បរិភោគវិញ គឺមានមិនខ្វះ។ ផលិតផលលើទីផ្សារ ហាងទំនិញ ផ្សារទំនើប ជាពិសេសផលិតផល ប្រេនៗល្បីៗ ដែលមាននៅលើពិភពលោក នៅកម្ពុជា ក៏មានដូចគ្នា។ អ្វីៗទាំងអស់នេះ គឺបាន កើតចេញពីកត្តាសុខសន្តិភាពនិងស្ថេរនយោបាយ ដែលជាសរសរស្តម្ភ ដ៏សំខាន់បំផុត ដែលនាំឱ្យ កម្ពុជាមានភាពជឿនលឿនដូចបច្ចុប្បន្ននេះ។ ពេលនេះគេអាចនិយាយបានថា កម្ពុជាជាប្រទេស ដែលរក្សាបាននូវលំនឹងទាំងម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពសង្គមជាទូទៅបានយ៉ាងល្អ ក្រោមម្លប់ នៃដំបូលសុខសន្តិភាព។ បើទោះបីជា ប្រទេសជាច្រើននៅលើពិភពលោក កំពុងតែប្រឈមមុខ នឹងបញ្ហារោគរាតត្បាតកូវិដ១៩ ហើយនឹងកំពុងពុះពារដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ធកិច្ច សង្គម និងនយោបាយ បន្ថែមដោយបញ្ហាជម្លោះដ៏តានតឹងផ្នែកពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត យ៉ាងណាក្តី តែសម្រាប់កម្ពុជា ពលរដ្ឋខ្មែរនៅតែអាចរស់នៅក្នុងភាពសុខសាន្ត។

សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដូចខាងក្រោមនេះ៖

 







#ជំនឿទុកចិត្ត #តេជោសែន #ហ៊ុនសែន #កម្ពុជា