Wednesday, June 05, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជំនួបជម្រាបលារបស់ឯកអគ្គរដ្ឋទូតចិន សម្រាប់ការបញ្ចប់បេសកកម្មការទូតនៅកម្ពុជា


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយភាពជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរដ្ឋទូតចូលជួបជម្រាបលា នៅទីស្តីការក្រសួង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។


ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ជូននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញអំពីការទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។


ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយបានសន្យាថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ។


Deputy Prime Minister SOK Chenda Sophea receives a farewell call by Chinese Ambassador, upon his completion of tenure in Cambodia 


His Excellency Deputy Prime Minister SOK Chenda Sophea, Minister of Foreign Affairs and International Cooperation, congratulated His Excellency WANG Wentian, Ambassador of the People’s Republic of China to the Kingdom of Cambodia, on the successful completion of his diplomatic mission in Cambodia, during the latter’s farewell call at the Ministry on 4 June 2024.


His Excellency SOK Chenda Sophea highly valued the Ambassador’s significant role in advancing the Comprehensive Strategic Partnership of Cooperation, which contributes to the building of Cambodia-China Community with Shared Future.


The Deputy Prime Minister highlighted that the conferment of the medal of “The Royal Order of Sahametrei Grand Cross,” by Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, is a testament to the recognition for the Ambassador’s active contribution to deepening Cambodia-China bilateral cooperation. 

 

His Excellency the Ambassador extended profound appreciation to the Royal Government of Cambodia for providing steadfast support during his mission in the Kingdom, and pledged to continuously contribute to the strengthening of bond of friendship between Cambodia and China even after the completion of his tour of duty.






No comments:

Post a Comment